"ថ្ងៃស្អែកយើងនឹងយកស្នាមថើបរបស់យ៉ាងជុងវ៉ុនអោយបានចាំមើលទៅថាអ្នកណាហ៊ានមករំខានក្ដីសុខរបស់យើង?!"ជេយ៍ ដេកផ្កាប់មុខសុខៗក៏នឹកឃើញគំនិតមួយនេះ ទើបនាយតាំងចិត្តថានឹងយកស្នាមថើបដំបូងរបស់យ៉ាងជុងវ៉ុនអោយបាន បើគេយកមិនបានទេគេសុខចិត្តទៅចាប់រំលោភនាយតូចយកកូនប្រើវិញ។បន្ទាប់ពីគិតអំពីផែនការរបស់ខ្លួនរួចជេយ៍ក៏យកកន្សែងដើរចូលទៅងូតទឹកបាត់។
-jw part
ជុងវ៉ុនកំពុងអង្គុយជូតសក់សុខៗក៏ស្រាប់តែនឹកឃើញរឿងល្ងាចមិញ គេក៏ចាប់ផ្ដើមមុខក្រហមភ្លាមៗតែម្ដង។ អ្នកណាមិនអៀន? បើcrushរបស់យើងចង់ថើបយើងនោះ?។(មែននឹងៗ👁️👄👁️)
"កុំគិតៗ! គាត់គ្រាន់តែចង់លរលេងជាមួយនឹងឯងទេជុងវ៉ុន!"ជុងវ៉ុន ខំព្យាយាមរកនឹកនិយាយអ្វីបន្លប់ខ្លួនឯង ប៉ុន្តែខំព្យាយាមយ៉ាងណាក៏មិនអាចឈប់គិតបានដែរ។
"ហុឺយ! ឈប់ជូនសក់ជូតអីហើយទៅដេកវិញ!"ជុងវ៉ុន និយាយរួចក៏ឡើងទៅលើពូកសណ្ដប់ភួយដេកបាត់។
-ព្រឹក jw mind
នាពេលព្រឹក ខ្ញុំបានដើរមកសាលាដូចធម្មតាដោយសារតែបងប្រុស(ហុីសុឹង)គាត់មិនបានជូនមកទេ ព្រោះតែគាត់មានការរវល់។ខ្ញុំដើរបណ្ដើរងាករកមើលនៅណាម្នាក់បណ្ដើរ ហើយម្នាក់ដែលខ្ញុំរកនោះគឺជាផាក ជុងសុង!។
"ជុងវ៉ុន!"ខ្ញុំកំពុងតែរកគាត់សុខៗក៏ស្រាប់តែឮសំឡេងមួយ ដែលខ្ញុំចាំច្បាស់ណាស់ គឺជាគាត់ហ្នឹងហើយ!។
"ជុងវ៉ុន! នេះឯងរត់ទៅណាហ្នឹង?!"ខ្ញុំឃើញមុខគាត់ភ្លាមក៏ស្រាប់តែនឹកឃើញរឿងល្ងាចមិញ ខ្ញុំពិតជាអៀនណាស់ មិនចាំយូរពេលនោះខ្ញុំក៏បានរត់ទៅថ្នាក់បាត់ ហេតុនេះហើយទើបបានជាគាត់ស្រែកសួរខ្ញុំ។
-
"ជុងវ៉ុន! មិចបានជាមុខឯងក្រហមម្ល៉េះ?តើឯងក្ដៅខ្លួនមែនទេ?"ជេគ ឃើញជុងវ៉ុនរត់មកដល់ក្នុងថ្នាក់ភ្លាមគេក៏ងាកទៅមើល ហើយក៏ចាប់អារម្មណា៍ឃើញថាមុខរបស់គេឡើងក្រហម។
"គឺ-គឺអត់ទេ! មកពីថ្ងៃក្ដៅពេក ហើយខ្ញុំត្រូវដើរមកអញ្ចឹងបានជាមុខរបស់ខ្ញុំក្រហមនោះ"ជុងវ៉ុន និយាយរួចក៏ដើរយកទៅកន្លែងអង្គុយបាត់។
ESTÁS LEYENDO
I'm not a bad person (ចប់) | khmer
Romance(slow update!!) In the past, he was a good and obedient child, but because his parents did not care about him, they only cared about his sister, and he decided to do something to make his parents care about him...... START : 4/04/23 END : 28/8/23