ជេយ៍ព្យាយាមខលទៅរកជុងវ៉ុន ព្រោះតែនាយដឹងច្បាស់ថាគេក៏បានឃើញព័ត៍មាននេះដែរ ទើបនាយព្យាយាមខលទៅ ប៉ុន្តែខលមិនចូលសោះ នៅពេលនាយឆាតទៅទើបនាយដឹងថាគេបានblockនាយបាត់ទៅហើយ!។
"មិនបានទេ! ត្រូវតែប្រញាប់ទៅបកស្រាយប្រាប់ជុងវ៉ុនសិនហើយទើបបាន!"ជេយ៍ បានសម្រេចចិត្តទៅតាមរកសង្សារបស់ខ្លួនព្រោះនាយគ្មានជម្រើសផ្សេងឡើយ។
-
"ជុងវ៉ុន!"ជេយ៍ បើកឡានសុខៗក៏ស្រាប់តែបានប្រទាក់ភ្នែកនឹងនាយតូចដែលបានដើរតែម្នាក់ឯងនៅពេលយប់ ចឹងហើយទើបនាយចុះពីឡានទៅរកគេ។
"លែងខ្ញុំ!"ជុងវ៉ុន និយាយទាំងក្រលាសដៃរបស់នាយចេញពីដៃរបស់គេ ហើយថែមទាំងប្ដូរសព្វនាមរវាងពួកគេទាំងពីទៀត។
"នេះអូនយល់ច្រលំហើយជុងវ៉ុន! ស្ដាប់បងបកស្រាយសិនទៅណា"ជេយ៍
"បានហើយ! ពេលនេះទំនាក់ទំនងរវាងពួកយើងទាំងពីរបានចប់ហើយ ពួកយើងដើរផ្លូវរៀងខ្លួនទៅ! លោកអាចទៅរកនាងបានហើយ! ពេលនេះខ្ញុំដោះលែងលោកហើយ ទៅរកនាងចុះប្រហែលជាពេលនេះនាងកំពុងរងចាំលោកហើយ! ចឹងខ្ញុំលាសិនហើយ ថែរក្សាខ្លួនផងណា!"ជុងវ៉ុន និយាយទាំងទឹកភ្នែករួចក៏បេះដៃរបស់នាយដែលបានកាន់មិញនេះចេញថ្នមៗ រួចក៏ដើរចេញពីនាយទាំងមិនដាច់អាល័យ។
ស្រឡាញ់ណាស់! ចង់ជួបណាស់! ប៉ុន្តែធ្វើមិចទៅបើពេលវេលាមិនសាកសមចឹងមានតែដកថយចេញដោយខ្លួនហើយទើបបាន!។ពួកគេមាននិស្ស័យអាចជួបគ្នាប៉ុន្តែក៏មិនប្រាដកថាមានវាសនាអាចស្រឡាញ់គ្នាដល់ចាស់បានឡើយ......។
"ជុងវ៉ុន! ចឹងអូនមើលថែខ្លួនផងណាពេលដែលគ្មានបងនៅក្បែរ បងសង្ឃឹមថាអូននឹងអាចជួបមនុស្សដែលល្អជាងបង!"ជេយ៍ និយាយរួចក៏បានក៏ដើរទៅរកឡានរបស់ខ្លួនទាំងទឹកភ្នែក និយាយរួមទៅពួកគេទាំងពីរឈឺរៀងខ្លួនទេ!។
-
"ជុងវ៉ុន! នេះកូនកើតអីនឹង?"អ្នកស្រីយ៉ាង ឃើញកូនរបស់ខ្លួនចូលមកក្នុងផ្ទះទាំងយំអណ្ដើតអណ្ដក់។
"ម៉ាក់! គេបានមកវិញហើយ! គេជិតរៀបការចោលកូនហើយ! ហឹកៗ! ខ្ញុំស្អប់គេ!"ជុងវ៉ុន ចូលទៅអោបម្ដាយរបស់ខ្លួនរួចក៏យំរៀបរាប់ប្រាប់ម្ដាយរបស់ខ្លួនទាំងឈឺផ្សាក្នុងទ្រូង។
VOUS LISEZ
I'm not a bad person (ចប់) | khmer
Roman d'amour(slow update!!) In the past, he was a good and obedient child, but because his parents did not care about him, they only cared about his sister, and he decided to do something to make his parents care about him...... START : 4/04/23 END : 28/8/23