ep20:he's the other men....

271 42 14
                                    

" បងសម្រេចចិត្តខុសមួយពេល គឺខុសមួយជីវិតហើយ! "ជុងវ៉ុន ងាកមកនិយាយជាមួយប្អូនខ្លួនទាំងចង់យំ។

" បងកុំមកមើលមុខខ្ញុំ! ខ្ញុំជួយមិនបានទេ! "ជុងយ៉ុន ឃើញងាបងប្រុសរបស់ខ្លួនសម្លឹងមកមើលសុំជំនួយពីខ្លួនបែបនេះនាងក៏ធ្វើជាមិនដឹងមិនឮ ហើយនៅឆ្លៀតធ្វើមុខស្លឺទៀត។

" ហឹកហឹក! ចង់ត្រឡប់ពេលេវលាទៅក្រោយវិញ!!!! "ជុងវ៉ុន បន្ទាប់ពីរកជំនួយមិនបានគេក៏បានខ្ទប់មុខទៅនឹងខ្នើយរួចក៏ស្រែកយ៉ាងខ្លាំងៗតាមចិត្តខឹងរបស់ខ្លួន។

" ដរាបណាបងមិនទាន់រៀបការពីខ្ញុំនឹងជួយបង! "ជុងយ៉ុន និយាយទាំងញញឹមឌឺទៅកាន់បងប្រុសរបស់ខ្លួនទាំងដែលមុននេះនាងបានថាខ្លួននាងគ្មានវិធីជួយឡើយ។

" ហើយមិចក៏មិនប្រាប់បង! "

" ព្រោះតែខ្ញុំចង់ឃើញបងយំ! ផូស! "ជុងយ៉ុង និយាយមិនទាំងទាន់ចប់ស្រួលបួលផងក៏ត្រូវរត់យ៉ាងលឿនចេញពីបន្ទប់របស់គេយ៉ាងលឿន ព្រោះតែត្រូវបងប្រុសតបស់ខ្លួនគប់មួយខ្នើយ។

" កុំអោយបងចាប់បានអោយសោះណា! "

- ព្រឹកស្អែក

" ជុងវ៉ុនហ៎ា~ ថ្ងៃនេះកូនត្រូវទៅលរឈុតរៀបការនឹងទៅរើសចិញ្ចៀនជាមួយជេយ៍! "អ្នកស្រីយ៉ាង កំពុងតែញុំាអាហារនៅក្នុងចានសុខៗក៏ស្រាប់តែងើបមុខមកនិយាយជាមួយគេភ្លាមតែម្ដង។

" ហេតុអីខ្ញុំត្រូវទៅជាមួយគាត់? គាត់ទៅរើសចិញ្ចៀនជំនួសមិត្តរបស់គាត់ឬ? "ជុងវ៉ុន ឮបែបនេះក៏ស្រាប់តែឆ្ងល់តែម្ដង ហេតុអ្វីបានត្រូវទៅជាមួយនាយ? ឬក៏មិត្តរបស់នាយត្រូវរៀបការជាមួយខ្លួន? ហើយមិត្តរបស់នាយរវល់ទើបអោយនាយមកជំនួស?។

ផូស!!!

" អួយ! មិចបានជាម៉ាក់វាយខ្ញុំចឹង? ខ្ញុំខុសអីមែនទេ? "ជុងវ៉ុន សួរទៅកាន់ម្ដាយរបស់ខ្លួនវិញ នៅសុខៗស្រាប់តែវាយក្បាលរបស់គេឮសូរតែផូស។

" គឺខុសនឹងហើយ! ដែលមិនដឹងថាអនាគតប្ដីរបស់ខ្លួនគឺជាអ្នកណានោះ! "

" ចឹងគាត់គឺជា- "និយាយមិនទាន់ចប់ស្រួលបួលក៏ត្រូវលោកយ៉ាងឆ្លើយកាត់មុនបាត់ដោយគាត់បានឆ្លើយថា" ត្រូវហើយ! "

I'm not a bad person (ចប់) | khmer Où les histoires vivent. Découvrez maintenant