១​ ស្អប់មុខ

2.1K 77 0
                                    

ក្មួយប្រុសរោគចិត្ត​

​ ការរស់នៅក្រោម​ដំបូលផ្ទះជាមួយអ្នកដទៃមិនស្រណុកដូចនៅជាមួយម្ដាយឪពុកខ្លួនឡេីយ​ ។ ចន​ ជុងហ្គុក​ ក្មេងប្រុសកម្សត់ត្រូវបានម្ដាយឪពុកស្លាប់ចោលតាំងពីអាយុ10ឆ្នាំ​ បន្ទាប់ពីនោះ​ លោកតារបស់គេក៏យកមកនៅជាមួយ​ (​ តាសាច់ឆ្ងាយ​ )​ ។
      លោកតា​ គីម​ ស្រឡាញ់និងចូលចិត្ត​ ជុងហ្គុកណាស់ត្បិតថានាយជាក្មេងស្លូតបូតមិនសូវចេះមាត់ក​ ច្រេីនតែជុងហ្គុក​ឧស្សាហ៍​ព្យាយាម​ ថែមទាំងរៀនពូកែទៀតផង​ ដល់ថ្នាក់ធ្វេីឲ្យលោកគីម​ សរសើរ​មិនដាច់ពីមាត់​  ស្រឡាញ់ជុងហ្គុកខ្លាំងពេក​បណ្ដាលឲ្យអ្នកជាកូនបង្កេីត​ មានចិត្តច្រណែន​ គុំគួន​ ខឹងស្អប់ចំពោះជុងហ្គុកទៅវិញ​ នោះគឺ​ គីម​ ថេហ្យុង​ កម្លោះសង្ហារមានអាយុលេីស​ជុងហ្គុក​ 5ឆ្នាំ​ ។
​     រាល់ថ្ងៃ​ថេហ្យុង​តែងតែប្រេីពាក្យសម្ដីមិនល្អ​ ពាក្យត្មិះដៀល​ ប្រមាថមេីលងាយមកកាន់ជុងហ្គុកជាច្រេីន​ តែជុងហ្គុកមិនដែលតតាំងឡេីយ​ ព្រោះ​គេមិនចង់មានរឿងឈ្លោះប្រកែកវែងឆ្ងាយ​ បានត្រឹមតែធ្វេីមិនដឹងមិ​នឮ​ តែថេហ្យុងជាអ្នកចូលមកប្រកាសសង្រ្គាមមុនរហូត​ ។  

​     រហូតមកដល់​បច្ចុប្បន្ននេះម្នាក់ៗចូលរៀនបានថ្នាក់ខ្ពស់អស់ហេីយ​ ។ ថេហ្យុង​មានអាយុ25ឆ្នាំ​ គេជាអ្នកចម្រៀងក្រៅផលិតកម្មមួយប្រចាំប្រទេសBodiaអ្នកណាៗក៏ស្គាល់ថេហ្យុងដែរ​ តាមរយៈ​សម្លេងដ៏ពីរោះរបស់គេ .។ ចំណែកជុងហ្គុកវិញ​ ទេីបតែអាយុ20 ប៉ុណ្ណោះ​ ប៉ុន្តែ​គេចូលរៀនសកលបាន2ឆ្នាំហេីយខាងផ្នែកIT ។  

​      "​ ថ្ងៃនេះ​ជូនក្មួយទៅសាលាផង​" វ័យចំណាស់​ ផ្ដាំប្រាប់ថេហ្យុងពេលកំពុងតែពិសាអាហារពេលព្រឹកជុំគ្នា​ ។ ថេហ្យុង​ងេីបមុខមកសម្លក់ជុងហ្គុក​បែបមិនពេញចិត្ត​ តែគេក៏មិនបដិសេដដែល​ ព្រោះ​ដឹងស្រាប់ហេីយថា​ ឪពុកខ្លួនស្រឡាញ់យកចិត្តជុងហ្គុក​ប៉ុណ្ណា​ ។
​     អង្គុយញ៊ាំបានពីរបីម៉ាត់​ថេហ្យុង​ក៏ក្រោកឡេីង​ ព្រោះ​គេញ៊ាំមិនចូលទេឲ្យតែឃេីញមុខជុងហ្គុក​ ចូលចិត្ត​ធ្វេីចរឹកមិនដឹងខ្យល់អី​ តែតាមពិតកំពុងតែសម្ដែងស្រស់ៗ​  ។ ជុងហ្គុកឃេីញ​ថេហ្យុង​ក្រោក​ នាយក៏ប្រុសនឹងក្រោកដែរ​ ប៉ុន្តែ​

ក្មួយម្នាក់នេះងប់ងល់នឹងពូ​Where stories live. Discover now