គេហាក់មិនបានខឹងស្អប់គុំគួនជាមួយថេហ្យុងពិតមែន គេចាប់ថេីបថេហ្យុងខ្សឺតៗមិនដកមាត់តាមចិត្តប្រាថ្នាចង់ ហេីយគេក៏លួចអររំភេីបដែលលេីកនេះថេហ្យុងមិនរុញច្រាញចេញដូចរាល់ដង ។ " ខ្ញុំស្រឡាញ់ពូពិតមែនណា៎ " រាងក្រាស់បង្ហេីបសំនៀងទន់ល្វេីយព្រូសដាក់ត្រចៀកថេហ្យុង គេខ្លាចថេហ្យុងមិនជឿជាក់លេីគេ ខ្លាចថេហ្យុងមិនដឹងទេីបចេះតែក្រេីនរំលឹកដដែលៗរាល់ថ្ងៃ
" កុំឲ្យរឿងនេះវាវែងឆ្ងាយអី ឯងប្រហែលជាកំពុងយល់ច្រឡំនឹងអារម្មណ៍ខ្លួនឯងមួយពេលក៏ថាបាន បេីគ្រាន់តែត្រូវការឡេីងគ្រែក៏ទៅរកស្រីៗផ្សេងឲ្យមកកំដរឯងទៅ " ខ្ញុំមិនចេះតែឡេីងគ្រែជាមួយមនុស្សណាតែពាសនោះទេ ត្បិតថាមេីលទៅខ្ញុំដូចជាល្មោភបន្ទិចមែន តែខ្ញុំសុីក៏រេីសដែលណា៎ ហេីយសុីបានតែពូម្នាក់ទេ ស្រីៗខ្ញុំមេីលមិនចូលភ្នែក" ជុងហ្គុកហាស្ដីកាត់ចង្វាក់ថេហ្យុង នៅពេលគេដឹងថាគំនិតថេហ្យុងកំពុងតែយល់ខុសទាំងស្រុង
" រេីសដែលឯងថានេះ សុីស្រីពេញមួយប្រទេសហេីយដឹង? " ថេហ្យុងញាក់ចិញ្ចេីមសួរបកផ្ចាញ់វិញ គេមិនជឿទេមិនជឿថាមនុស្សដូចជុងហ្គុកដែលច្រឡេីម ចរឹកព្រាននារីហេីយម្យ៉ាងគេជាប្រុសស្អាតនេះទៀត មេីលស្រីៗមិនចូលភ្នែក ? " ពូកុំចេះតែចោទមេីល៌ រៀនបេីកចិត្តសម្លឹងក្មេងប្រុសម្នាក់នេះក្នុងផ្លូវល្អខ្លះផង " ជុងហ្គុកធ្វេីជាពេបមាត់ លូកដៃទៅទាញចង្កេះថេហ្យុងមកឱបផ្អឹបនឹងខ្លួននាយ ច្រមុះលួចស្រោបស្រង់យកក្លិនក្រអូបដែលសាយចេញពីរាងកាយ ថេហ្យុង
" លែងយេីង..." ថេហ្យុងរេីខ្លួនដេីម្បីរួចផុតពីកណ្ដាប់ដៃឱបរឹតរបស់ប្រុសក្មេង ប៉ុន្តែគិតទៅមេីលថាជុងហ្គុកព្រមលែងកូនខ្លាតូចដោយងាយៗនោះ ចំណីមកដល់មាត់ហេីយគេគួរតែឱបក្រសោបឲ្យជាប់ ត្រូវទេ? ?
" យប់នេះពួកយេីង..." ជុងហ្គុកស្រដីដោយសម្លេងតិចៗ ក្បែរកញ្ជឹងកថេហ្យុងដែលធ្វេីឲ្យរាងកាយ តូចព្រឺព្រួចនឹកគិតដល់ទិដ្ឋភាពនឹងត្រូវប្រឈមនាពេលបន្ទិចទៀតនេះ