Warning ⚠️ 🔞
"អ្ហឹម..ជុប៎" ស្នូលសម្លេងថេីបដោយថេហ្យុងជាអ្នកផ្ដេីមមុន ជុងហ្គុកមិនបណ្ដោយឲ្យឱកាសមួយនេះកន្លងផុតនាយចាប់ចង្ករះថេហ្យុងមកពឺតនឹងខ្លួននាយ តបស្នាមថេីបយ៉ាងជក់ចិត្ត ។ ថេហ្យុងភ្ញាក់ផ្អេីលព្រោះអម្បាញ់មិញគិតថានឹងថេីបតែបន្ទិចប៉ុណ្ណោះតែឥឡូវត្រូវគេ ផ្អឹបជាប់រេីលែងរួច។
ចំណែកអ្នកដែលបានឈរមេីលនោះ ត្រូវទម្លាក់ទឹកមុខព្រមជាមួយនឹងភាពតក់ស្លុត អ្វីៗដូចជានាងគិត ជុងហ្គុក និង ថេហ្យុងពិតជាមានទំនាក់ទំនងនឹងគ្នាមែន ។ នាងមិនអាចទ្រាំមេីលបាន ក៏ចេញពីកន្លែងនេះ ។ ថេហ្យុង ឃេីញនាងទៅបាត់ ក៏រុញជុងហ្គុកចេញហេីយលេីកខ្នងដៃជូតមាត់ចេញ ធ្វេីដូចជាខ្ពេីម " លង់ស្រឡាញ់ខ្ញុំហេីយមែន បានជាដល់ថ្នាក់ចាប់ខ្ញុំថេីបកណ្ដាលវាលចឹង ? " ជុងហ្គុុក
" ស្រឡាញ់ឆ្កែប្រសេីរជាងស្រឡាញ់ឯង មេីស៎ ថយ! " រាងតូចសម្លក់ដោយចរិកឆ្នាស់ឆ្នេីមនិងបំបុកស្មារាងក្រាស់ ចេញ ។ នាយសង្ហារបានត្រឹមខ្នក់ខ្នាញ់នឹងចរឹកកាចដូចជាខ្លាមួយនេះ តែឲ្យទៅធ្វេីស្អីបានបេីគេម្នាក់នោះមិនដែលចេះខ្លាចនាយផង ខឹងរំលោភៗ នៅតែមិនអាចបង្រ្កាបសត្វខ្លាបាន ! " ខ្ញុំជាឆ្កែ! " គេពោលប្រាប់ខ្លួនឯងចិត្តៗដោយហួសចិត្ត មុននឹងចាកចេញទៅតាមរាងតូចត្រុកៗ ដូចជាឆ្កែតាមម្ចាស់ ។ បេីធ្វេីឆ្កែ ថេហ្យុងព្រមបន្ទន់បេះដូងមករក នាយសុខចិត្តធ្វេីឆ្កែ ។
" អ្នកប្រុសថេ ផ្ដល់ឱកាសឲ្យខ្ញុំបានរាំជាមួយលោកមួយបទបានទេ ? "
កម្លោះអ្នកជំនួញចូលមករកថេហ្យុងនិយាយយ៉ាងសុភាព ។ ថេហ្យុងញញឹមបន្ទិចមុននឹងដាក់ដៃយល់ព្រម ព្រោះបេីបដិសេដក៏មិនសូវសម ។
ពួកគេចូលទៅរាំជាមួយគ្នាយ៉ាងស្និតស្នាលថែមទាំងទទួលបានការ ខ្សឹបខ្សាវថា សមគ្នា ! មិនដាច់ពីមាត់ ។ ជុងហ្គុកបានត្រឹមតែឈរក្ដាប់ដៃយ៉ាងណែនផ្អឹស តាមចិត្តដែលខឹងបេីអាចនាយនឹងចូលទៅដាល់អាម្នាក់នោះឲ្យទ្រោប រឹតតែខឹងនឹងថេហ្យុងដែល បណ្ដោយខ្លួនប្រាណឲ្យប្រុសផ្សេងប៉ះងាយ បេីចំពោះនាយវិញប្រកែករហូត