"ហាម៉ូ "
កម្លោះSuper Starញញឹមក្បួចញាក់ចិញ្ចេីមទ្រឺតៗឌឺដាក់ជុងហ្គុក ព្រោះចុងក្រោយអ្នកដែលថេហ្យុងជ្រេីសរេីសគឺគេមិនមែន ជុងហ្គុក ។ " លោកទៅវិញចុះ សុំទោសរំខានលោកមួយព្រឹកនេះ "
ប៉ុន្តែស្នាមញញឹមអំណួតមិញនេះត្រូវរលាយបាត់អស់ នៅពេលឮប្រយោគបន្ទាប់របស់ថេហ្យុង ។ ហេីយលេីកនេះ ជុងហ្គុកជាអ្នកឌឺ ហាម៉ូវិញ ។
ហាម៉ូមិនអាចតវ៉ាឬប្រកែកបាន មានតែដេីរវូលឡានវិញទាំងមិនចង់ រឹតតែក្ដៅចិត្តពេលក្រឡេកទៅប៉ះនឹងទឹកមុខសេីចចំអករបស់ជុងហ្គុក ។ "ល្អណាស់ដែលពូនៅខ្លាចខ្ញុំខ្លះ "
" .... " ថេហ្យុងមិនតបនឹងជុងហ្គុកឡេីយ ពោលគឺដូចរាល់ដងគេទុកសម្ដីនាយជាធូលីហោះកាត់ត្រចៀក ។ នាយតូចចូលក្នុងឡាន ទាញកាសបេីកចម្រៀងស្ដាប់កំដរអារម្មណ៍គ្រាន់បេីជាជាងអង្គុយទំនេរចោលជាមួយមនុស្សគួរឲ្យធុញ ។ ពេលស្រ្តេស ពេលតានតឹងចិត្តមានតែបទ ភ្លេង មានតែចម្រៀងទេ ដែលអាចជួយឲ្យថេហ្យុងសប្បាយចិត្ត បានធូរស្បេីយ ពីទុក្ខកង្វល់ទាំងពួង ។
ប៉ុន្តែវាមិនមែនជាអ្វីដែលជុងហ្គុកចង់បាន ព្រោះធ្វេីបែបនេះនាយគិតថា ថេហ្យុងកំពុងរកលេសគេចមិនចង់ជ្រលក់មាត់ជាមួយនាយ ទៅវិញ។ " កំដរខ្ញុំនិយាយគ្នាសិន " ជុងហ្គុកទាញ កាសចេញពី្រតចៀកថេហ្យុង ។ ធ្វេីឲ្យកម្លោះតូចងេមងាមក្ដៅមុខឈួល កាលបេីមានអ្នករំខាន
" ទៅនិយាយជាមួយខ្មោចទៅ ..ឲ្យមកយេីងវិញ ! " ថេហ្យុងលេីកដៃកញ្ឆក់កាសពីជុងហ្គុកប៉ុន្តែប្រហែលដៃខ្លីពេកទេីបមិនដល់ ។ ដូច្នេះគេប្ដូរមកអង្គុយឱបដៃស្ងៀម ប្រកបដោយទឹកមុខមាំសម្លឹងទៅផ្លូវដូចសត្វខ្លាចង់សុីសាច់ ទន្សាយ " និយាយមកខ្ញុំចង់ស្ដាប់សម្លេងពូ និយាយកាន់តែច្រេីនកាន់តែល្អព្រោះខ្ញុំក៏រាងងងុយគេងដែលហេីយ បេីបានពូនិយាយជាមួយប្រសេីរណាស់ " ជុងហ្គុកនិយាយហូរហែរតែម្នាក់ឯង គេមិនខ្វល់ថាថេហ្យុងបានស្ដាប់ឬអត់ ឬដឹងហេីយថាថេហ្យុងធុញតែនាយនៅតែនិយាយ