"គាត់មានធ្វេីអ្វីពូទេ ? "
" ចន ជុងហ្គុក! ! ! "លោកនាយកវ័យសែសិបសង្កត់សម្លេងខឹងនឹងរាងក្រាស់ និយាយស្ដីគ្មានទុកមុខឲ្យគាត់បន្ទិច ។ " បេីអត់មានអ្វីទេ ខ្ញុំសុំលា " ថេហ្យុងមិនខ្វល់នឹងសំណួរជុងហ្គុក ហេីយក៏និយាយលាលោកនាយកទាំងមិនសម្លឹងមុខគាត់ ។ ពេលនេះក្នុងបន្ទប់ធំទូលាយសល់តែ មនុស្សប្រុសពីរនាក់សម្លឹងមុខគ្នា
" កុំសូម្បីតែគិត បេីលោកមិនចង់ស្ដាយក្រោយ " គេដឹងថាគាត់ប្រាកដជាចង់ធ្វេីអ្វីមិនល្អលេីថេហ្យុង
" ទាក់ទងអីនឹងឯង ? "
" គេ ជារបស់ខ្ញុំ បេីសិនជាលោកនៅតែចង់សាកល្បងយកគេទៀត ខ្ញុំនឹងកំដរលោក! "
" យេីងនឹងយកគេចេញពីឯងម្នាក់ទៀត " ម្នាក់ទៀត? ចឹងបានន័យគេគាត់ធ្លាប់យករបស់ជុងហ្គុកបានម្ដងរួចទៅហេីយ ?
" ខ្ញុំចាំតែមេីលថាលេីកនេះលោកអាចធ្វេីបានឬអត់ " ផ្ដោតក្រសែភ្នែកនឹងថ្កល់សម្លក់លោកនាយក មិនដាក់ភ្នែក រួចក៏ពាំនាំរាងកាយចេញពីទីនេះ បេីបន្តនៅទៀតសង្ស័យតែ បានដេកគុកដោយសារវាយលោកនាយកសាលាហេីយ ។
ជុងហ្គុកស្វែងរកថេហ្យុងពេញអគារ តែមិនឃេីញគេនោះទេ ប៉ុន្តែវានសូហ្កាប្រាប់ថាឃេីញថេហ្យុងឡេីងឡានទៅបាត់ ។ ដូច្នេះជុងហ្គុកក៏សម្រេចចិត្តទៅផ្ទះវិញដូចគ្នា ...
ថេហ្យុងមកភូមិគ្រឹះ តែទឹកមុខរបស់គេពិតជាមិនស្រស់ស្រាយសោះទោះជាយ៉ាងណាគេនៅតែគិតរឿងរវាងខ្លួនជាមួយជុងហ្គុក ។
" ម៉ែដោះ លោកប៉ាទៅណាហេីយ? "
" លោកប្រុសធំ ទៅប៉ារីសកាលពីយប់មិញ ឮថាមានកិច្ចការបន្ទាន់នៅទីនោះទេីបមិនបានប្រាប់ "
គ្រួសារ គីម ក៏មានក្រុមហ៊ុននៅប៉ារីស ដែលមាន ណាមជុន ជាអ្នកមេីលការខុសត្រូវ មួយខែៗលោកគីម ចុះឡេីងៗ ប៉ារីសញឹកញាប់ណាស់ដូច្នេះវាមិនចំឡែកទេ ដែលគាត់ទៅមិនបានប្រាប់ ។ថេហ្យុងរៀបនឹងឡេីងទៅខាងលេី ខណៈនោះជុងហ្គុកមកហេីយស្រែកហៅគេ
"ពូថេ ! "
ថេហ្យុងគ្រាន់តែឈប់តែមិនបានងាកសម្លឹងមុខជុងហ្គុកទេ ដូច្នេះរាងក្រាស់ក៏ខ្វែលមកពាំងមុខថេហ្យុង