គៀកដល់ម៉ងកម្មពិធី ថេហ្យុងកំពុងតែនៅតែងខ្លួនចំណែកជុងហ្គុកត្រូវបានអញ្ជើញជាភ្ញៀវដែរ ហេីយពេលនេះគេកំពុងអង្គុយតុមូលជាមួយភ្ញៀវដទៃទៀត ទោះជាគេមិនចង់ក៏មិនអាចប្រកែកបាន ណាមួយជាបញ្ជាពីថេហ្យុងឲ្យនាយអង្គុយស្ងៀមរង់ចាំ ។
"សិស្សច្បង ជុងហ្គុក! " សម្លេងមនុស្សស្រីហៅរាងក្រាស់ នាយកម្លោះក៏ងាទៅមេីល ឃេីញច្បាស់ថាជាJusal ។ Jusal មានទឹកមុខរីករាយនិងត្រេកអរពន់ពេក ដំណេីរញាប់ៗរបស់នាងដេីម្បីមកកាន់តែជិតជុងហ្គុក
" រីករាយណាស់ដែលបានជួបសិសច្បងនៅទីនេះ បងមកតែម្នាក់ឯងទេហេ៎ស ?"
" មកពីរនាក់ "
"ខ្ញុំសុំអង្គុយផងបានទេ ? " នៅក្បែរជុងហ្គុកមានកៅអីទំនេរ វាជាឱកាសសម្រាប់នាងដេីម្បីបាននិយាយលេងជាមួយជុងហ្គុកកាន់តែច្រេីននឹងអាលបានស្និតស្នាលគ្នា ។ ជុងហ្គុកមិនបដិសេដហេីយក៏មិនតប ទេីបនាងតូវក្លាហានដាក់ខ្លួនអង្គុយជាប់នឹងរាងក្រាស់តែម្ដង ។
ថេហ្យុងដែលលួចមេីលឃេីញទាំងអស់ក្នុងទ្រូងហាក់ក្ដៅអន្ទះអន្ទែងចង់តែទៅចាប់នាងម្នាក់នោះចេញ ប៉ុន្តែធ្វេីមិនបានព្រោះខ្លួនត្រូវច្រៀងក្នុងពេលបន្ទិចទៀត ។
" មានស្រីញីមករកដល់កន្លែង ! " ថេហ្យុងពោលជាលេីកចុងក្រោយមុននឹងគេចចេញទៅ មិនចង់ឃេីញទិដ្ឋភាពបែបនេះវាធ្វេីឲ្យគេឈឺចាប់និងម៉ួលម៉ៅចម្លែក ។ រយៈពេលមិនប៉ុន្មាននាទីក្រោយមកឧបករណ៍ភ្លេងចាប់ផ្ដេីមលេង បង្កេីតជាសម្លេងតន្រ្តីគួរឲ្យចង់ស្តាប់ ភ្ញៀវទាំងអស់កាលបេីបានឮចង្វាក់ភ្លេងមួយនេះ ក៏ដឹងបាត់ទៅហេីយថាជារនរណានឹងមកច្រៀង ព្រោះថេហ្យុងល្បីល្បាញណាស់សូម្បីតែកូនក្មេងតូចៗក៏ស្គាល់គេដែរ
សូរសម្លេងស្រួលស្រោកដូចសារិកាពោរពេញទៅដោយថាមពលសន្ដំចិត្តអ្មកស្ដាប់ជាមួយនឹងអត្ថន័យចម្រៀងភាសាស្នេហ៍សម្រាប់ជូនដល់កូនកម្លោះកូមក្រមុំ កាន់តែធ្វេីឲ្យគ្រប់គ្នាសម្លឹងមកលេីឆាកមិនព្រិចភ្នែក អ្នកខ្លះក៏ស្ដាប់ឡេីងភ្លេចដកដង្ហេីមក៏មាន ។
ប៉ុន្តែកែវភ្នែករបស់ថេហ្យុងបែរជាផ្ដោតទៅលេី ជុងហ្គុកជាប់ ចំណែកជុងហ្គុកក៏ស្លុងអារម្មណ៍សម្លឹងមេីលថេហ្យុងឡេីងចំហរមាត់ ។ មិនចម្លែកទេដែលនាយលង់ស្នេហ៍ថេហ្យុង ព្រោះគេទាំងស្រស់ដូចកេសរ សមត្ថភាពពេញខ្លួន គ្រាន់តែរាងឆ្នាស់បន្ទិចប៉ុណ្ណោះ ។ Jusal អង្គុយក្បែរនោះក៏ចាប់អារម្មណ៍ថា ថេហ្គុកសម្លឹងមុខគ្នាយ៉ាងផ្អែមល្ហែម អត់នឹងមិនធ្វេីឲ្យនាងគិតមិនបាន ពួកគេស្គាល់គ្នា ? ឬមានទំនាក់ទំនងគ្នាឬអត់ នាងច្រណែនព្រោះកែវភ្នែកដែលរាងក្រាស់មេីលថេហ្យុង ស្រទន់ ពោរពេញដោយក្ដីស្រឡាញ់ ខុសពីនាងដែលសូម្បីតែមុខក៏កម្លោះសង្ហារនេះមិនខ្ចីមេីល