៧​ គេមិនស្រឡាញ់យេីង​ តែយេីងងប់នឹងគេស្ទេីរឆ្កួត

706 40 0
                                    

​  មួយសន្ទុះក្រោយមកថេហ្យុងសម្រេចចិត្តរេីបម្រាស់ចេញពីរង្វង់ដៃជុងហ្គុក​ គេគិតច្បាស់ហេីយទោះយ៉ាងណា​ទំនាក់ទំនង​ពួកគេមិនអាចធ្វេីឲ្យលេីសជ្រៅជាងនេះបានឡេីយ​ ។

​ "​ យេីងចង់ទៅងូតទឹកសិន​ " ថេហ្យុង​និយាយដោយមិនសម្លឹងមុខជុងហ្គុកឡេីយ​ និងចាប់ផ្ដេីម​រក្សាគម្លាតជាងមុនគេខ្លាចហាមឃាត់បេះដូងមិនបានព្រោះខណៈពេលនេះគេ​ កំពុងច្របូកច្របល់

​ "​ ខ្ញុំក៏ចង់ងូតទឹកដែរ​ " ជុងហ្គុករហ័សក្រោកឡេីងពីលេីពូក​ ស្រវេស្រវាបេីកវ៉ាលីរកខោអាវសម្រាប់ផ្លាស់ប្ដូរ​ ។
​ "អ្ហេ៎​ ! ឯងគិតចង់យ៉ាងម៉េចនឹង​ ? នរណាឲ្យឯងងូតទឹកជាមួយយេីង​ " ថេហ្យុង​បង្ហាញទឹកមុខមិនយល់ឡេីងមក​ សុំគេគេងហេីយឥឡូវមកចង់ងូតទឹកជាមួយគ្នាទៀត​ ? ត្បិតថារាងកាយខ្លួនត្រូវបាន​ ជុងហ្គុកមេីលឃេីញអស់ហេីយ​ ប៉ុន្តែ​ថេហ្យុង​នៅតែមិនចង់ឲ្យវាស្និតស្នាលដល់ថ្នាក់នេះ​

​ "តោះទៅងូតទឹកជាមួយគ្នា​ " ជុងហ្គុកមិនស្ដាប់អ្វីទាំងអស់​ នាយអូសដៃ​ថេហ្យុង​ចូលទៅបន្ទប់ទឹក គេមាន​ចរឹកចចេសពេលនៅជាមួយថេហ្យុង​ និង​ ចង់នៅក្បែរ​គេគ្រប់ពេលវេលាទោះជាត្រូវបានគេរុញច្រានទៅឆ្ងាយ​ ដេញដូចឆ្កែក៏ជុងហ្គុកនៅតែមិនបោះបង់​

​ នៅក្នុងអាងទឹកមាន​ទឹកត្រៀមឲ្យស្រាប់​ ថែមទាំងមានរោយត្របកផ្កាពាសពេញ​ សាយភាយក្លិនក្រអូបពេញបន្ទប់​ ប៉ុន្តែ​អាងមួយនេះរាងតូចបន្ទិចព្រោះ​ខាង​សណ្ឋាគារធ្វេីមកតម្រូវតែ​ មនុស្សម្នាក់​ ។

​ កម្លោះជាក្មួយសង្ហារងាកទៅញញឹមកំហូចដាក់ថេហ្យុង​ ស្របពេលដែលថេហ្យុងកំពុងសម្លឹងអាងទឹកនោះដែរ​ មិនអាចទេ​ទោះយ៉ាងក៏ខ្លួនមិនចុះទៅក្នុងនេះជាមួយជុងហ្គុកដាច់ខាត​ វាប្រៀបដូចជា​យកចំណីទៅផ្ញេីរមាត់ខ្លាចឹង​ ។ ឈរគិតមួយសន្ទុះ​ ថេហ្យុង​បែរខ្នងប្រុងនឹងចេញ​ ប៉ុន្តែ​មិនរហ័សជាង​ជុងហ្គុកឡេីយ​ រាងក្រាស់​ចាប់ឱបចង្កេះថេហ្យុងជាប់​អឹបនឹងទ្រូងនាយ
​ "​ ចង់ចេញទៅណា​ ? "
​ "ឯងងូតមុនទៅ​ "
"​ ងូតទាំងពីរនាក់​ ទេីបមិនខាតពេលវេលា​ "
​ ប្រូង! ! ចប់សម្ដីភ្លាមរាងក្រាស់លេីកទម្លាក់ថេហ្យុងចូលទៅក្នុងអាងទឹក​ទាំងខ្លួននៅជាប់​សម្លៀកបំពាក់​ ។ ថេហ្យុង​ឈ្លក់ទឹកឡេីងក្រហមមុខ​
​ "ខឹកៗ​ ឯងចង់សម្លាប់យេីងឬយ៉ាងម៉េចអាចង្រៃយ៍​ "​
​ "​ ស្លាប់ហេីយនៅ​ ? " មាត់តបជាមួយថេហ្យុង​ខណៈ​ពេលដែលដៃកំពុងតែដោះសម្លៀកបំពាក់ខ្លួនឯងចេញពីដងខ្លួនទាំងអស់​ មួយពព្រិចភ្នែកគេសល់តែរាងកាយននលគោកឈរអួតចំពោះមុខ​ថេហ្យុង​ឥតអៀនខ្មាស់​ ។
​ "កុំ..កុំចូលមកឲ្យសោះ​ ! " ថេហ្យុង​វៃទឹកខ្វៃៗ​ ព្យាយាមស្រែកគម្រាមគេហាមមិនឲ្យចូលមក​ តែជុងហ្គុកដែលទៅស្ដាប់ពីពេលណា​ ? ទោះជា​ថេហ្យុង​ស្រែកដល់បែក​កន្លេីតទៀត​ ក៏នាយមិនខ្វល់ដែរ​ ។
​ ពេលជុងហ្គុកចូលទៅក្បែរ​ ថេហ្យុង​ប្រឹងក្រវាសដៃ​ច្រងេងច្រងាងធ្វេីយ៉ាងម៉េចកុំឲ្យនាយចូលមកជិតខ្លួនបាន​ ប៉ុន្តែ​ជុងហ្គុកស្ទុះទៅឱបជាបេី​ទោះជា​ថេហ្យុង​វាយដល់ស្លាប់ក៏មិនលែងដែរ​ ។ រាងក្រាស់​ទម្លាក់ខ្លួនអង្គុយចុះជាមួយនឹងទឹកត្រឹមទ្រូងព្រមជាមួយនឹង​ថេហ្យុង​អង្គុយចន្លោះភ្លៅនាយ​

ក្មួយម្នាក់នេះងប់ងល់នឹងពូ​Where stories live. Discover now