ក្រឹប! សូរសម្លេងបិទទ្វារដោយស្នាដៃថេហ្យុង ។ ការពិតគេក៏នៅស្ទាក់ស្ទេីរចិត្តមួយចង់នៅជាមួយ ជួយរំដោះជុងហ្គុកដែរតែចិត្តមួយទៀតដាស់តឿនគេកុំឲ្យចូលទៅជិតជុងហ្គុកពេក ។ ដូច្នេះថេហ្យុងមានតែធ្វេីជាបិទភ្នែក បិទត្រចៀកបណ្ដោយទៅតាមដំណេីរចុះ
"ហឺយ..! ! ធ្វេីយ៉ាងម៉េចទៅ ? " ថេហ្យុងទន្រ្ទាំជេីងខាំសាច់បបូរមាត់ខ្នាញ់នឹងស្ថានភាពនាពេលនេះ គេពិតជាចង់ចូលទៅខាងក្នុងវិញណាស់ប៉ុន្តែ មិនហ៊ានចូលទៅ ។ ទីបំផុតថេហ្យុងសម្រេចចិត្តឈរនៅមុខបន្ទប់មួយសន្ទុះ រងចាំមេីលស្រីដែលរាងក្រាស់ហៅមកនោះ ។ តឹបៗៗៗ សម្លេងសូរស្បែកជេីងលាន់រន្ធឺរ ថេហ្យុងត្របាញ់ជេីងរត់ទៅមេីលត្រង់កែងនៃផ្លូវបត់ដែលចូលសម្ដៅមកបន្ទប់ជុងហ្គុក ឃេីញក្មេងស្រីសិស្សសាលាស្រីម្នាក់ដែលមានដំណេីរល្វាសល្វន់កាចរាងដូចរាតាបង្ហាញម៉ូត បបូរមាត់ក្រហមឆេះ មិនសមជាសិស្ស ។
"មិនអាចឲ្យនាងទៅរកជុងហ្គុកបានទេ ត្រូវតែរកវិធីទប់ស្កាត់.." ថេហ្យុងខ្សឹបតិចៗ មុននឹងលេចចេញនូវគម្រោងការណ៍អាក្រក់មួយ ។ ថេហ្យុងបានយកកំណាត់ឈេីវែងមួយរួចពួននៅកន្លែងដែលគេមិនអាចមេីលឃេីញ រងចាំឲ្យស្រីម្នាក់នោះមកដល់ ដោយមិនភ្លេចពាក់ម៉ាសការពារខ្លាចមានអ្នកចំណាំបាន វីវរលេចព័ត៌មាន តារាល្បីស្ទាក់ វៃសិស្សសាលាដោយសារប្រុស ។
តឹបៗៗ នាងកាន់តែមកគៀកថេហ្យុងត្រៀមជាស្រេច គ្រាន់តែនាងដេីរមកដល់ភ្លាម រាងតូចបានឆ្កាងឈេីនៅនឹងផ្លូវ ស្រីស្រស់ដែលដេីរមិនប្រយ័ត្នមិនបានមេីលក្រោមផងនោះ ក៏ទាក់ជេីងដួលព្រូសមួយទំហឹសផ្កាប់មុខនៅនឹងកន្លែង ។ ឃេីញដូច្នេះថេហ្យុងមិនបានបណ្ដោយបាន ព្រោះខ្លាចនាងស្រែកឮដល់ជុងហ្គុក គេបានស្ទុះទៅចាប់ច្បាមមុខនាងលេីកឲ្យក្រោក ដោយដៃខ្ទប់មាត់នាងជាប់ និងបន្តអូសចេញពីបរិវេណទីនេះយ៉ាងលឿន ។ "អ្ហឹមៗ..លែ..លែង អ្ហឹម " នាងនៅតែស្រស្រវេរេីបម្រាស់ចេញពីថេហ្យុងតែរេីមិនរួច ហេីយក៏ព្រមឲ្យគេអូសចេញទៅទីណាមិនដឹង ដឹងតែចេញផុតអីDorm ជុងហ្គុកទៅហេីយ ។ មកដល់កន្លែងល្មមតែផុត ថេហ្យុងព្រលែងនាង ព្រោះគេក៏ហត់ដែរ នាងរេីខ្លាំងណាស់ចាប់មិនឈ្នះទេដូចជ្រូកពុលតែម្ដង