Part 11

530 31 1
                                    

ភាគ១១

(ចាន់ និយាយ)

ពេញមួយយប់ដែលដេកឱបនាងល្អិត ជឺសៀ ដែលចូលមកគេងជាមួយខ្ញុំដោយហាមមិនបាន។ ខ្ញុំក្រោកដើរទៅបន្ទប់ទឹកងូតទឹករួចចេញមកវិញជាមួយរាងកាយគ្មានសម្លៀកបំពាក់មានត្រឹមកន្សែងពោះគោរុំត្រឹមចង្កេះមកដល់ត្រឹមភ្លៅដើរចេញពីក្នុងបន្ទប់ដែលមិនមែនជារបស់ខ្ញុំសម្ដៅទៅរកបន្ទប់របស់ខ្លួនវិញ។

"លោក..." ខ្ញុំត្រូវឈរទ្រឹងសម្លឹងមើលអ្នកប្រុស អ៊ីប៉ ដែលឈរបើកទូសម្លៀកបំពាក់របស់ខ្ញុំ ហើយនៅបែរមកមើលមុខខ្ញុំដូចនេះជាបន្ទប់របស់ខ្លួនឯងអ៊ីចឹង។

"ជឺសៀ ភ្ញាក់ឬនៅ?" អ្នកប្រុស អ៊ីប៉ សួរបណ្ដើរទាញសម្លៀកបំពាក់ខ្ញុំមួយឈុតចេញពីក្នុងទូមកហុចឱ្យខ្ញុំ ហើយនៅមានខោក្នុងខ្ញុំទៀត។

"នៅទេ" ខ្ញុំឆ្លើយទាំងអៀននៅពេលដែលមនុស្សប្រុសផ្សេងមកកាន់ខោក្នុងខ្ញុំបែបនេះ។

"ប្រញាប់ប្ដូរសម្លៀកបំពាក់ហើយចេញទៅផ្ទះបាយទៅ"

"បាទ" ខ្ញុំសឆ្លើយទាំងទម្លាក់ទឹកមុខនៅពេលដែលមនុស្សប្រុសម្នាក់នៅតែប្រើខ្ញុំទាំងខ្ញុំឈឺបែបនេះ។

ហ៊ើយ! នេះមកពីយើងជាកូនចៅគេ វាមានតែអ៊ីចឹង...

ខ្ញុំស្លៀកពាក់ហើយក៏ដើរចេញពីក្នុងបន្ទប់ទៅផ្ទះបាយក៏បានឃើញអាហារពេលព្រឹកពេញនៅលើតុនឹងមានអ្នកបម្រើជាច្រើននៅផ្ទះបាយនឹងសួនបន្លែ។

"បងប្រុស ចាន់"

សំឡេងអួលដើម.ករបស់ ជឺសៀ បន្លឺឡើងមកពីក្រោយខ្នងខ្ញុំ ហើយខ្ញុំក៏បែរទៅពីឃើញនាងល្អិតនៅក្នុងវង្វង់ដៃលោកប៉ានាងដោយបានស្លៀកពាក់ឯកសណ្ឋានសិស្សរួចរាល់ហើយ តាមមើលលោកប៉ានាងជាអ្នករៀបរយឱ្យនាងហើយ។ ខ្ញុំដើរទៅទទួលនាងល្អិតពីក្នុងដៃលោកប៉ានាងព្រោះតែនាងឈោងដៃមករកខ្ញុំឱ្យពរនាង។

"អង្គុយញ៉ាំអាហារពេលព្រឹកទៅ ជិតហួសម៉ោងកូនទៅរៀនហើយ ថ្ងៃនេះចាំប៉ានឹងបងប្រុស ចាន់ ជូនកូនទៅសាលា"

"ពិតមែនទេ?!"

"បាទ" អ្នកប្រុស អ៊ីប៉ ឆ្លើយរួចក៏អង្គុយចុះនៅកៅអីរបស់ខ្លួន ហើយខ្ញុំដាក់នាងល្អិតនៅកៅអីរបស់នាងរួចអង្គុយចុះក្បែរនាងដើម្បីបញ្ចុកនាងតាមតួនាទី។

"តើនៅក្ដៅខ្លួនទៀតទេ? ចាន់"

សំណួររបស់អ្នកប្រុស អ៊ីប៉ ធ្វើឱ្យខ្ញុំប្រញាប់បែរទៅមើលមុខងាប់របស់គេទាំងភ្ញាក់ផ្អើល ហើយក៏សម្រួលអារម្មណ៍បន្តិចមុននិយាយតបទៅវិញ។

"ឈប់ក្ដៅហើយ"

"ល្អហើយ"

និយាយតែប៉ុណ្ណោះ គ្រប់យ៉ាងក៏ស្ងាត់ទៅវិញធ្វើឱ្យខ្ញុំឆ្ងល់ជាមួយទង្វើរនឹងអ្នកបម្រើនៅក្នុងផ្ទះនេះជាខ្លាំង។

តើខ្ញុំឈឺរហូតគ្រប់យ៉ាងផ្លាស់ប្ដូរហើយមែនទេ?

________រងចាំអានភាគបន្ត_________

លោកប៉ាចា៎! តាមយក❤️ម៉ែដោះចាន់ឲ្យបានណា៎😺Where stories live. Discover now