Part 2

1.2K 54 0
                                    

៣ ឆ្នាំក្រោយមក...

ខ្ញុំ វ៉ាង អ៊ីប៉ ជាពោះម៉ាយកូនមួយ ហើយជា CEO ប្រចាំក្រុមហ៊ុនត្រកូល វ៉ាង ដែលធំជាងគេនៅក្នុងបរទេសចិននេះ។ ក្នុងនាមជា CEO ម្នាក់ខ្ញុំត្រូវចំណាយពេលជាច្រើនជាមួយការងារនៅក្នុងក្រុមហ៊ុននិងពេលខ្លះទៅដល់កន្លែងការងាររបស់បុគ្គលិកផ្ទាល់តែម្ដង ហើយថ្ងៃនេះដែលខ្ញុំត្រូវមកអង្គុយនៅក្នុងបន្ទប់ប្រជុំដើម្បីពិភ្សាជាមួយម្ចាស់ភាគហ៊ុនក្នុងការផ្ដើមគម្រោងការងារថ្មីបន្ថែម។

«តាមអ្វីដែលខ្ញុំដឹងសម្រាប់ឆ្នាំនេះខាងក្រុមហ៊ុនរបស់ពួកយើងទទួលបានប្រាក់ចំណេញតិចជាងរាល់ឆ្នាំ ១០ភាគរយ តើលោកប្រធានគិតបែបម៉េចដែរ?»

ខ្ញុំបែរទៅមើលមុខម្ចាស់សំណួរទាំងក្នុងចិត្តមិនសប្បាយទាល់តែសោះ ព្រោះតែពេលនេះជាពេលនិយាយពីរឿងគម្រោងថ្មី ហេតុអីក៏មានសំណួរបែបនេះឡើងមកចាកប្រធានបទអ៊ីចឹង? ដល់.កហើយអញ។

«ហ៊ើយ! សម្រាប់រឿងនេះ ខ្ញុំឆ្លើយមិនបានទេ ព្រោះតែគម្រោងរបស់យើងប្រើតែគម្រោងចាស់ៗគ្មានអ្វីថ្មី លោកគិតថាមានមនុស្សមកចាប់អារម្មណ៍ជាមួយផលិតផលរបស់ពួកយើងទេ?» ខ្ញុំផ្អៀងក្បាលទៅខាងស្ដាំបន្តិចបង្ហាញទឹកមុខមាំដាក់គេ ហើយគេក៏បែរមុខចេញធ្វើឱ្យខ្លួនមិនត្រូវ។

«បានហើយ! ពួកយើងមកនិយាយពីគម្រោងថ្មីវិញ»

ម្ចាស់ភាគហ៊ុនដែលមានអាយុច្រើនជាងគេនោះនិយាយឡើងមក ហើយក៏ចាប់ផ្ដើមនិយាយពីគម្រោងការងារថ្មីធ្វើឱ្យគ្រប់គ្នាអង្គុយស្ដាប់ដោយគ្មានអ្នកណាជំទាស់ជាមួយនិងគម្រោងរបស់ខ្ញុំឡើយ តែសុខៗខ្ញុំក៏ត្រូវឈប់និយាយព្រោះតែ...

រ៉ឺងៗៗ

«ហេឡូ»

(អ្នកប្រុស អ្នកនាង ជឺសៀ...)

«បន្តិចទៀតខ្ញុំទៅដល់ហើយ នាំគ្នាបន្តតាមរកនាងទៅ»

និយាយចប់ខ្ញុំក៏ចុចបិទទូរស័ព្ទ ហើយបែរទៅមើលមុខលេខារបស់ខ្ញុំដែលបានដឹងច្បាស់ថាមានរឿងអ្វីកើតឡើងមករួចក្រោកដើរទៅឈរក្បែរគេនិងខ្សឹបតិចៗ។

លោកប៉ាចា៎! តាមយក❤️ម៉ែដោះចាន់ឲ្យបានណា៎😺Where stories live. Discover now