Part4

894 70 2
                                    

      (ស៊ាវ ស៊ៀវចាន់ និយាយ)
គ្រាន់តែឈានចូលមកដល់ក្នុងភូមិគ្រឹះត្រកូល វ៉ាង ភ្លាម ខ្ញុំក៏ត្រូវអ្នកយាមខាងមុខផ្ទះប្រាប់ពីការងារដែលត្រូវធ្វើក្នុងភូមិគ្រឹះនេះភ្លាម។
និយាយរួមការងារនៅក្នុងភូមិគ្រឹះនេះមិនតិចនោះទេ តែក៏ល្អដែលមានអ្នកបម្រើផ្សេងទៀតចាំជួយធ្វើ តែឆ្ងល់ណាស់ ហេតុអ្វីក៏អ្នកបម្រើនៅទីនេះសិទ្ធតែជួលមកធ្វើការងារក្នុងភូមិគ្រឹះរួចក៏ត្រឡប់ទៅវិញអស់ មិនដូចជាខ្ញុំដែលត្រូវធ្វើនេះធ្វើនោះមិនឈប់ដៃរងចាំដល់ពេលសម្រាកក៏ត្រឡប់ទៅបន្ទប់ដែលបានរៀបចំតាំងពីពេលមកដល់ភូមិគ្រឹះនេះម្ល៉េះ។

"លោកប៉ាថ្ងៃនេះត្រឡប់មកវិញពេលណាទៅ?"

សំឡេងក្មេងស្រីយ៉ាងស្រួយស្រឹបបន្លឺឡើងនៅមាត់ទ្វារធ្វើឱ្យខ្ញុំដើរទៅមើលក៏បានឃើញក្មេងស្រីតូចម្នាក់ស្លៀកពាក់ឯកសណ្ឋានសិស្សឈរនិយាយជាមួយមនុស្សប្រុសម្នាក់ បើតាមមើលប្រហែលជាតៃកុងឡានប្រចាំភូមិគ្រឹះនេះហើយ។

"បងប្រុសជាអ្នកណា?" ក្មេងស្រីម្នាក់នោះសួរខ្ញុំទាំងធ្វើមុខឆ្ងល់។

"បងជាអ្នកបម្រើចូលថ្មីនៅក្នុងភូមិគ្រឹះនេះ ចុះប្អូនវិញ?" ខ្ញុំញញឹមរាក់ទាក់ដាក់នាងតាមចរិករបស់ខ្ញុំដែលចូលចិត្តកូនក្មេងនោះ។

"ខ្ញុំជាកូនស្រីម្ចាស់ភូមិគ្រឹះនេះ ឈ្មោះ វ៉ាង ជឺសៀ ចុះបងវិញ?"

ក្មេងស្រីតូចដែលល្បីថាធ្វើឱ្យម៉ែដោះរបស់នាងត្រូវបណ្ដេញចេញគ្រប់គ្នានោះបានញញឹមយ៉ាងគួរឱ្យខ្នាញ់មកកាន់ខ្ញុំ។

"បងឈ្មោះ ស៊ាវ ស៊ៀចាន់"

"ខ្ញុំចូលចិត្តឈ្មោះបង" នាងតូចរត់មកឱបជើងខ្ញុំ ហើយតៃកុងឡានក៏បើកភ្នែកធំដាក់ខ្ញុំ។

"បាទ" ខ្ញុំញញឹមទាំងមិនសម ហើយកាន់ដៃនាងចូលមកក្នុងផ្ទះ។

"បងជួយងូតទឹកប្ដូរសម្លៀកបំពាក់ឱ្យខ្ញុំផងបានទេ?" នាងងើយមកសួរខ្ញុំ ហើយខ្ញុំបានត្រឹមមើលឆ្វេងមើលស្ដាំរកមើលអ្នកមកជំនួសរឿងដែលនាងតូចនេះសួរមិនបានសោះ។

លោកប៉ាចា៎! តាមយក❤️ម៉ែដោះចាន់ឲ្យបានណា៎😺Where stories live. Discover now