ភាគ៧
(ចាន់ និយាយ)
បិទភ្នែកបើកភ្នែកស្បៃរាត្រីបានគ្របដណ្ដប់ពេញផ្ទៃមេឃ ហើយក៏ដល់ពេលដែលខ្ញុំត្រូវមានការងាររវល់ ដោយចម្អិនអាហារពេលល្ងាចសម្រាប់ម្ចាស់ប្រុសនិងអ្នកនាងតូចនៃផ្ទះនេះ។ ខ្ញុំឈរធ្វើអាហារពេលល្ងាចនៅផ្ទះបាយបណ្ដើរ ឆ្លៀតអើតមើលទៅ ជឺសៀ ដែលអង្គុយលេងនៅសួនបន្លែដែលមានតែបន្លែងាប់ៗបណ្ដើរ។
ហ៊ើយយយ គិតៗទៅ ខ្ញុំនេះជាម្ដាយរបស់នាងតូចទៅហើយ...
“ពេលណាម្ហូបឆ្អិនទៅ? ខ្ញុំឃ្លានហើយ” អ្នកប្រុស អ៊ីប៉ ដែលអង្គុយនៅលើសាឡុងមើលទូរទស្សន៍ស្រែកសួរពីបន្ទប់ទទួលភ្ញៀវមក។
ហ៊ើយយយ ហេតុតែគេជាម្ចាស់ គេដេកឈរអង្គុយចាំតែបញ្ជា ហើយចាំឱ្យយើងលើកយកទៅឱ្យ មិនធ្វីអ្វីសោះ ហើយនៅមកតឿនទៀត តិចថាលោតផ្កាប់ចានពីផ្ទះបាយនិងទៅឥឡូវហើយ។
“ជិតរួចហើយអ្នកប្រុស” ខ្ញុំញញឹមដាក់អ្នកប្រុស អ៊ីប៉ ដែលក្រោកដើរមកឈរផ្អៀកជញ្ជាំងក្រោយខ្នងខ្ញុំ ហើយខួរក្បាលខ្ញុំនៅពេលនេះមានតែពាក្យអាក្រក់ៗចង់តវ៉ាជាមួយគេ ប៉ុន្តែមិនហ៊ាននិយាយវាចេញមក ព្រោះតែខ្លាចថាអត់ការងារនិងកន្លែងស្នាក់នៅ។
ទ្រាំសិនទៅធ្វើម៉េចទេ ជីវិតយើងវាគួរឱ្យអាណិត...
“ជឺសៀ មកនេះមក” អ្នកប្រុស អ៊ីប៉ បក់ដៃហៅកូនស្រី ហើយនាងក៏រត់ចូលមកក្នុងផ្ទះបាយកាន់ដៃគេទាំងដៃនាងប្រលាក់សិទ្ធិតែដី។
“បងប្រុស ចាន់”
“បាទ” ខ្ញុំញញឹមស្រស់ដាក់នាងល្អិត ជឺសៀ ព្រោះឃើញនាងពេបមាត់ដូចជាអន់ចិត្តរឿងអ្វីម្យ៉ាង។
“ខ្ញុំចង់ញ៉ាំឆាប៉េងប៉ោះពងទាបានទេ?”
“បាន ឱ្យតែអ្នកនា” ខ្ញុំធ្វើមុខរាងភ្ញាក់ផ្អើលដាក់នាង ព្រោះម្ហូបនេះងាយធ្វើណាស់ ហេតុអីនាងធ្វើមើលម្ហូបនេះជាបញ្ហាធំយ៉ាងអ៊ីចឹង?។

YOU ARE READING
លោកប៉ាចា៎! តាមយក❤️ម៉ែដោះចាន់ឲ្យបានណា៎😺
Romanceព្រោះតែកំហុសឆ្គងមួយពេលបានធ្វើឲ្យខ្ញុំក្លាយជាប៉ារបស់ក្មេងស្រីឈ្មោះ វ៉ាង ជឺស៊ៀ។ អ្នកម៉ាក់របស់នាងបានទុកនាងនៅជាមួយខ្ញុំបន្ទាប់ពីបង្កើតនាងរួច ហើយទៅរៀបការជាមួយប្រុសផ្សេង។ ដោយសារតែតួនាទីជាម្ចាស់ក្រុមហ៊ុម ខ្ញុំគ្មានពេលមើលថែកូននិងផ្ទះ ទើបជួលមេផ្ទះមកមើលការខុស...