ភាគ៦
(ចាន់ និយាយ)
បន្ទាប់ពីបញ្ចប់អាហារពេលព្រឹករួចខ្ញុំត្រូវធ្វើការក្នុងផ្ទះគ្រប់ជ្រុងជ្រោយដោយមានការបញ្ជារបស់អ្នកប្រុស អ៊ីប៉ នោះ ហើយត្រូវមកអង្គុយលេងជាមួយនាងល្អិត ជឺសៀ ថែមទៀត។
ហ៊ើយ! ជីវិតខ្ញុំអើយ ថាបានសោយសុខហើយ បែរជាមកហត់ជាងមុនជាមួយមនុស្សប្រុសពោះម៉ាយនិងកូនស្រីគេម្នាក់នេះទៀត។
"បងប្រុស ចាន់ ខ្ញុំអផ្សុកណាស់ ពួកយើងលេងបិទពួនល្អដែរទេ?"
អង្គុយស្ងៀមសុខៗនាងល្អិតក៏បែរមកសួរខ្ញុំជាមួយទឹកមុខពេបរកយំ ឃើញហើយមិនអាចបដិសេធបានទេ។
"ល្អ"
"លោកប៉ាលេងដែលទៅ"
"អត់ទេ ប៉ារវល់"
"ថាទៅធ្វើការទៅប៉ារវល់ នៅផ្ទះហើយក៏រវល់ដែរ ហេតុអ្វីក៏ប៉ាមិនទៅធ្វើការតែម្ដងទៅ?"
"ជឺសៀ"
"លេងតែពីរនាក់ក៏ល្អដែរ" ខ្ញុំប្រញាប់និយាយកាត់ព្រោះមិនចង់ឃើញអ្នកប្រុស អ៊ីប៉ សម្ដីខ្លាំងដាក់កូនទេ។
"មិនបានទេ!" អ្នកប្រុស អ៊ីប៉ ប្រញាប់បែរមកចងចិញ្ចើមដាក់ខ្ញុំយ៉ាងកំណាច។
"ហេតុអីក៏មិនបាន?!" ជឺសៀ ក្រោកឈរតម្លើងសំឡេងដាក់លោកប៉ានាង។
"ជឺសៀ!"
"បានហើយ! អ្នកទាំងពីរ! ម្នាក់ជាកូនក្មេងត្រូវស្ដាប់សម្ដីលោកប៉ា មិនត្រូវតម្លើងសំឡេងដាក់ប៉ាទេ ហើយម្នាក់...ម្នាក់ជាឪពុកគេ ពេលខ្លះផ្ដល់ពេលវេលាឱ្យកូនស្រីខ្លះទៅ" ខ្ញុំឈប់និយាយបន្តិច រួចនិយាយបន្តទាំងទម្លាក់សំឡេងចុះបន្តិច។
"ហ៊ើយ បាន" អ្នកប្រុស អ៊ីប៉ ដាក់លេបថប់ចុះពីក្នុងដៃ ហើយក្រោកឈររួចប៉ាវរកអ្នកចាំទី។
ខ្ញុំនឹងអ្នកប្រុស អ៊ីប៉ ប៉ាវឈ្នះ ហើយក៏នាំគ្នាពួន តែចង្រៃយ៎អី ពួកយើងមកពួនក្នុងទូសម្លៀកបំពាក់តែមួយគ្រាន់តែម្ខាងម្នាក់។
"ហេតុអ្វីក៏អ្នកប្រុសមកពួននៅទីនេះ?"
"សំណួរនេះខ្ញុំត្រូវសួរឯងទើបត្រូវ"
"តែខ្ញុំមកពួនមុន"
"មុនក្រោយមិនសំខាន់ សំខាន់នេះជាផ្ទះរបស់យើង បើឯងគិតអ្វីមិនល្អឡើងមកនោះ យើងនឹង..."
"អ្នកប្រុសចង់ធ្វើអីខ្ញុំទៅ" ខ្ញុំធ្វើមុខឌឺដាក់អ្នកប្រុសមុខខ្មោចដែលខិតមករកខ្ញុំស្ទើតែមុខគេប៉ះនឹងមុខខ្ញុំទៅហើយ។
"យើង..."
"បងប្រុស ចាន់ លោកប៉ា នៅឯណាហ្នឹង?"
"ស្ងាត់"
គ្រាន់តែលឺសំឡេងនាងល្អិតភ្លាម អ្នកប្រុស អ៊ីប៉ ប្រញាប់ខ្ទប់មាត់ខ្ញុំស្ទើរតែដាច់ដង្ហើមទៅហើយទម្រាំតែនាងល្អិតដើរចេញទៅ។
"ហ៊ីសៗ! លោកចង់សម្លាប់ខ្ញុំហ្អេ៎ស? បានជាខ្ទប់ដង្ហើមខ្ញុំបែបនេះ?" ខ្ញុំរុញដៃគេចេញ ហើយចងចិញ្ចើមដាក់គេ។
"ខ្ញុំប្រាប់លោក បើលោកធ្វើអ្វីមិនល្អនៅក្នុងផ្ទះនេះ លោកនឹង..."
"ចង់រំលោភខ្ញុំហ្អេ៎ស?!" ខ្ញុំប្រញាប់និយាយកាត់គេ ហើយគេក៏ត្រូវឈរគាំងនិយាយអ្វីមិនចេញ។
"ខ្ញុំប្រាប់លោក បើខ្ញុំជាមនុស្សស្រី លោកប្រាកដជារំលោភខ្ញុំបាន តែសំណាងអាក្រក់ខ្ញុំជាមនុស្សប្រុស ហើយលោកក៏មិនមែនជាប្រភេទនោះដែល ត្រូវទេ?" ខ្ញុំបន្តរួចក៏ចេញពីក្នុងទូសម្លៀកបំពាក់មក ហើយក៏ត្រូវគេរុញទៅលើពូករួចលោតមកសង្រ្គុបខ្ញុំជាប់។
"នែ៎! លោក..."
"ខ្ញុំអាចធ្វើគ្រប់យ៉ាងលើសពីអ្វីដែលលោកដឹង" គេញញឹមកែមមាត់រួចក្រោកចេញពីខ្ញុំដើរចេញទៅបាត់។
ចប់ហើយ នេះខ្ញុំមកនៅក្នុងផ្ទះមនុស្សប្រុសរោគចិត្តដែលមានកូនស្រីម្នាក់ហើយ តែគេស៊ីបានទាំងស្រីទាំងប្រុសបានទៀត តាមមើលមកពីបែបនេះហើយទើបប្រពន្ធគេរត់ចោលទេដឹង។
___________រងចាំអានភាគបន្ត__________
YOU ARE READING
លោកប៉ាចា៎! តាមយក❤️ម៉ែដោះចាន់ឲ្យបានណា៎😺
Romanceព្រោះតែកំហុសឆ្គងមួយពេលបានធ្វើឲ្យខ្ញុំក្លាយជាប៉ារបស់ក្មេងស្រីឈ្មោះ វ៉ាង ជឺស៊ៀ។ អ្នកម៉ាក់របស់នាងបានទុកនាងនៅជាមួយខ្ញុំបន្ទាប់ពីបង្កើតនាងរួច ហើយទៅរៀបការជាមួយប្រុសផ្សេង។ ដោយសារតែតួនាទីជាម្ចាស់ក្រុមហ៊ុម ខ្ញុំគ្មានពេលមើលថែកូននិងផ្ទះ ទើបជួលមេផ្ទះមកមើលការខុស...