Part 9

559 33 0
                                    

ភាគ៩

(អ៊ីប៉ និយាយ)

បន្ទាប់ពីបញ្ចប់ការសន្ទនាជាមួយមនុស្សប្រុសម្នាក់នោះមក ខ្ញុំក៏ដើរមកបនទាប់ការងារវិញដើមកបីធ្វើការបន្តទាំងក្នុងចិត្តនៅមិនសុខព្រោះគិតថាពាក្យសម្ដីខ្ញុំនិយាយឱ្យគេនោះអាចប៉ះពាល់អារម្មណ៍របស់គេក៏ថាបាន។

"អេ៎ស! ហេតុអី្វក៏ខ្ញុំត្រូវខ្វល់ខ្វាយពីចិត្តគេដែលនោះ?"

រអ៊ូម្នាក់ឯងរួច ខ្ញុំក៏ប្រមូលអារម្មណ៍ធ្វើការងារខ្លួនបន្តទៀត ព្រោះខ្ញុំបានដាក់ច្បាប់បញ្ឈរតួនាទីខ្លួនឱ្យលេខារបស់ខ្ញុំមើលការខុសត្រូវ ហើយមកមើលការងាររបសមនុស្សប្រុសម្នាកឮនេះមួយរយ:រហូតខ្ញុំអាចទុកចិត្តគេបាន។

ពេលអាហារថ្ងៃត្រង់...

ខ្ញុំកុម្ម៉ង់អាហារមកជាច្រើនព្រោះមិនដឹងថាមនុស្សប្រុសម្នាក់នោះចូលចិត្តអ្វី ហើយខ្ញុំខ្លួនឯងក៏មិនដឹងថាហេតុអ្វីបានជាមកខ្វល់ខ្វាយជាមួយគេថាចូលចិត្ដអ្វី មិនចូលចិត្តអ្វីបែបនេះសោះ។

"អាហារច្រើនយ៉ាងនេះ ញ៉ាំអស់ដែរឬ?" គេសួរទាំងទឹកមុខដូចជាគ្មានកម្លាំង។

"ញ៉ាំទៅ មិនអស់ យ៉ាងច្រើន..." ខ្ញុំស្ងាត់មាត់ពេលដែលគេសម្លឹងមុខខ្ញុំជាមួយកែវភ្នែកបង្ហាញថាគេដឹងពាក្យដែលខ្ញុំត្រូវនិយាយបន្ត ហើយខ្ញុំក៏បែរមុខចេញបន្តិចមុននិយាយបន្ត។

"បើញ៉ាំមិនអស់ក៏ខ្ចប់ទុកទៅ"

"ហ៊ើយ" គេដកដង្ហើមធំ ហើយក៏ញ៉ាំអាហារថ្ងៃត្រង់នេះជាមួយទឹកមុខដូចមនុស្សជិតស្លាប់។

តើគេកើតអីទៅ? ចង់ដឹងដល់ហើយ...

បន្ទាប់ពីការញ៉ាំអាហារថ្ងៃត្រង់បានបញ្ចប់ ខ្ញុំក៏ត្រឡប់មកបន្ទប់ការងារវិញ។

ប៉្រាវ!!!

សំឡេងធ្លាក់បែកអ្វីម្យ៉ាងបន្លឺឡើងមកខ្ទរពេញផ្ទះ ខ្ញុំប្រញាប់រត់ចុះមកក្រោមរកមើលប្រភពសំឡេងក៏បានឃើញចានដែលលាងមិនទាន់រួចស្រួលបួលបែករាយប៉ាយពេញផ្ទះបាយ ហើយរាងកាយមនុស្សម្នាក់ដេកនៅម្ខាងទៀតពីកន្លែងបែកចាននេះ។ ឃើញបែបនេះខ្ញុំក៏ស្ទុះទៅបីគេមកដាក់លើសាឡុង ហើយត្រួតពិនិត្យរាងកាយគេ ព្រោះខ្លាចថាគេអាចមុតអំបែងចានត្រង់ណា តែគ្មានត្រង់ណាមុតអំបែងចាននោះទេ។

លោកប៉ាចា៎! តាមយក❤️ម៉ែដោះចាន់ឲ្យបានណា៎😺Where stories live. Discover now