ភាគ៥
បន្ទាប់ពីបញ្ចប់ការងារដែលត្រូវមើលក្មេងស្រី ជឺសៀ នឹងអង្គុយមើលមុខអ្នកប្រុស អ៊ីប៉ រួចមក ខ្ញុំក៏អាចបានមកបន្ទប់ទុំរ៉េតខ្លួនបានហើយ។ សង្ឃឹមថាថ្ងៃស្អែកព្រឹកឡើងនឹងមានអាហារឆ្ងាញ់ៗពេញលើតុចាំទទួលម៉ែដោះថ្មីដូចជាខ្ញុំនេះចុះ។ គ្រាន់តែនឹកឃើញក៏មានក្ដីសុខដែរ ហិហិហិ!។
ស្អែកឡើង...
ព្រះអាទិត្យថ្ងៃថ្មីបានរះឡើងមកបំភ្លឺពេលវេលាដ៏ល្អរបស់ខ្ញុំដែលបានមករស់នៅក្នុងភូមិគ្រឹះមហាសេដ្ឋីមួយនេះ។ ខ្ញុំក្រោកចូលបន្ទប់ទឹករៀបរយខ្លួនមុនពេលចេញផ្ទះធំដើម្បីមើលភាពអ៊ូអរនឹងអាហារពេលព្រឹកដែលអាចដូចជាអាហារក្នុងរាជវាំងនោះ។
"ក្រោកហើយហ្អេ៎ស?"
"នេះ..." ខ្ញុំត្រូវឈរស្រឡាំងកាំងសម្លឹងមើលម្ចាស់ភូមិគ្រឹះដ៏ធំស្កឹមស្កៃអង្គុយលើសាឡុងក្បុងឈុតដេកដោយមានលេបថប់នៅលើតុ ហើយនៅមានកូនស្រីដែលមិនខុសពីឪពុកអង្គុយដោយបើកភ្នែកមិនចង់រួចសម្លឹងមើលមកខ្ញុំ។ ចំណែកផ្ទះទាំងមូលស្ងាត់ជ្រងំគ្មានអ្នកបម្រើម្នាក់សោះ។
"លោកជួយធ្វើអាហារពេលព្រឹកឱ្យផង" អ្នកប្រុស អ៊ីប៉ និយាយឡើងមកទាំងសម្លឹងមើលទៅផ្លូវឆ្ពោះទៅផ្ទះបាយ។
"ចុះឯណាអ្នកបម្រើផ្សេងទៀតនោះ?" ខ្ញុំសួរ។
"ត្រូវលោកប៉ាដេញចេញអស់ហើយ" ជឺសៀ ឆ្លើយរួចចុះពីលើសាឡុងមកកាន់ដៃខ្ញុំជាប់។
"ហេតុអីត្រូវដេញចេញ?" ខ្ញុំឱនទៅសួរ ជឺសៀ។
"ព្រោះមានលោកម្នាក់គ្រប់គ្រាន់ហើយ" អ្នកប្រុស អ៊ីប៉ ឆ្លើយឡើងហីៗ។
តិចលោតទៅធាក់បត់.កនៅលើសាឡុងនឹងឥឡូវហើយអញ...
"បងប្រុស ចាន់ ខ្ញុំឃ្លានហើយ" ជឺសៀ គ្រវីដៃខ្ញុំតិចៗទាំងពេបមាត់។
ហ៊ើយអញ! សង្ឃឹមថាបានសើយសុខហើយ បែរជាមកជួបរឿងបែបទៅកើត...
"បងប្រុស ចាន់!" ជឺសៀ ហៅខ្ញុំម្ដងទៀតធ្វើឱ្យខ្ញុំភ្ញាក់ពីការគិត។
"ល្អៗ ពួកយើងធ្វើអ្វីញ៉ាំទៅ?" ខ្ញុំកាន់ដៃ ជឺសៀ ដើរទៅផ្ទះបាយ។
______________________(អ៊ីប៉ និយាយ😈)
បន្ទាប់ពីម៉ែដោះថ្មីទៅផ្ទះបាយជាមួយកូនស្រីបណ្ដូលចិត្តខ្ញុំបាត់ ខ្ញុំក៏ទាញទូរស័ព្ទដៃខលទៅលេខារបស់ខ្ញុំ។
(ហេឡូ លោកប្រធាន)
"ជួយយកការងារមកឱ្យខ្ញុំនៅផ្ទះផង ប៉ុន្មានថ្ងៃនេះខ្ញុំនឹងធ្វើការនៅផ្ទះ"
(ប៉ុន្តែលោក...)
"កុំតវ៉ាអី! ខ្ញុំមានបញ្ហាត្រូវដោះស្រាយនៅផ្ទះ"
(ចាស លោកប្រធាន)
ខ្ញុំដាក់ទូរស័ព្ទដៃលើតុវិញរួចក្រោកដើរទៅមើលម៉ែដោះថ្មីរបស់ ជឺសៀ នៅផ្ទះបាយថាបានអ្វីញ៉ាំព្រឹកនេះ។
"ពេលណាបានញ៉ាំទៅ ខ្ញុំឃ្លាន" ខ្ញុំឈរឱបដៃផ្អែកច្រកចូលផ្ទះបាយសម្លឹងមើលម៉ែដោះថ្មីនឹងកូនស្រីកំពុងឈរសើចបណ្ដើរកូរវ៉ឹកពេញផ្ទះបាយបណ្ដើរ។
"បន្តិចទៀតបានហើយ" ម៉ែដោះ ចាន់ ឆ្លើយដោយទឹកមុខរអៀសខ្លួនដាក់ខ្ញុំ ចំណែក ជឺសៀ ពេបមាត់សម្លក់មកកាន់ខ្ញុំ។
"ជឺសៀ មកនេះមក ប៉ានាំទៅងូតទឹក" ខ្ញុំបក់ដៃហៅកូនស្រីកំពូលឌឺដងរបស់ខ្ញុំព្រោះមិនចង់ឱ្យនាងនៅក្បែរមនុស្សប្រុសមានងារថាម៉ែដោះនេះពេកនោះទេ។
"អត់ទេ! កូនចង់ឱ្យបងប្រុស ចាន់ ងូតឱ្យកូនវិញ"
"ជឺ..."
"ចាំខ្ញុំងូតទឹកឱ្យអ្នកនាង!" មនុស្សប្រុសនោះប្រញាប់បែរមកនិយាយកាត់ខ្ញុំ កុំអីខ្ញុំសម្ដីធ្ងន់ដាក់កូនស្រីទៀតមិនខានទេ។
"ហ៊ើយយយ"
ខ្ញុំដកដង្ហើមធំហើយដើរចេញពីផ្ទះបាយមកអង្គុយលើសាឡុងគិតពីមូលហេតុដែលធ្វើឱ្យ ជឺសៀ ចង់នៅក្បែរមនុស្សប្រុសនេះយ៉ាងនេះ។ តាមមើលខ្ញុំត្រូវនៅផ្ទះមួយរយៈដើម្បីតាមដានមនុស្សប្រុសម្បាក់នេះសិនហើយទើបបាន។
____________រងចាំអានភាគបន្ត________
YOU ARE READING
លោកប៉ាចា៎! តាមយក❤️ម៉ែដោះចាន់ឲ្យបានណា៎😺
Romanceព្រោះតែកំហុសឆ្គងមួយពេលបានធ្វើឲ្យខ្ញុំក្លាយជាប៉ារបស់ក្មេងស្រីឈ្មោះ វ៉ាង ជឺស៊ៀ។ អ្នកម៉ាក់របស់នាងបានទុកនាងនៅជាមួយខ្ញុំបន្ទាប់ពីបង្កើតនាងរួច ហើយទៅរៀបការជាមួយប្រុសផ្សេង។ ដោយសារតែតួនាទីជាម្ចាស់ក្រុមហ៊ុម ខ្ញុំគ្មានពេលមើលថែកូននិងផ្ទះ ទើបជួលមេផ្ទះមកមើលការខុស...