Part 10

543 31 0
                                    

ភាគ១០

ខ្ញុំឈរមើល សុង ពិនិត្យឱ្យ ចាន់ ហើយក៏បានធូរទ្រូងបន្តិចព្រោះឃើញថាគេមិនបានពិបាកនៅក្នុងខ្លួនបន្តទៀត ហើយខ្ញុំនឹង Song ក៏ដើរចេញមកខាងក្រៅដើម្បីនិយាយគ្នាបន្តិច។

"មនុស្សប្រុសម្នាក់នោះជាអ្នកណា?" សុង ផ្ដើមសួរមកភ្លាម។

"គេជាម៉ែដោះរបស់ ជឺសៀ" ខ្ញុំនិយាយទាំងរអៀសមាត់។

"ហ្អា៎ស?! មនុស្សប្រុសនេះហ្អី?" គេបើកភ្នែកធំៗសម្លឹងមើលទៅទ្វារបន្ទប់ជំនួសមនុស្សនៅក្នុងនោះ។

"អឺ" ខ្ញុំបង្អូសសំឡេងធុញថប់ឡើងមក។

"ហ៊ីស! តាមមើលជាគំនិតរបស់ ជឺសៀ ហើយ"

"តើរកអ្នកណាដែលអាចមកប្រឆាំងជាមួយយើងបានទៀតទៅ" ខ្ញុំគ្រវីក្បាលហួសចិត្តដាក់មុខមានស្នាមញញឹមរបស់ សុង។

"មានអ្វីញ៉ាំដែរទេ?"

"មានតើ! ឯងចង់ផឹកខ្លះទេ?"

"Ok"

ខ្ញុំនឹង សុង អង្គុយនិយាយគ្នាបណ្ដើរផឹកប៊ៀបន្តិចៗបណ្ដើរ ហើយក៏និយាយគ្នារហូតដល់ម៉ោងដែល ជឺសៀ ចេញពីរៀនល្មម។

"លោកពូ សុង"

គ្រាន់តែចុះពីលើដៃអ្នកបើកឡានផ្ទាល់ខ្លួនរបស់នាងភ្លាមក៏រត់មកឱប សុង ជាប់ដោយរំលងលោកប៉ាគេម្នាក់នេះបានសម្រេច😒។

"ជឺសៀ ធ្ងន់ដល់ហើយ តើញ៉ាំបាយច្រើនណាស់មែនទេ?"

"ចាស ញ៉ាំច្រើនណាស់ ព្រោះឱ្យឆាប់ធំបានក្លាយជាកូនក្រមុំរបស់លោកពូ សុង"

"នែ៎ៗ! កូនទើបតែ ៣ ឆ្នាំ ធ្វើជាកូនក្រមុំរបស់លោក សុង មិនបានទេ" ខ្ញុំប្រញាប់និយាយហាមកូនស្រីដែលតែងតែស្រមៃចង់ធ្វើជាកូនក្រមុំរបស់ សុង នោះ ចំណែកឯ សុង វិញគិតតែញញឹមបានចិត្តដាក់ខ្ញុំ។

"អត់ទេ ក្រៅពីលោកពូ សុង កូនមិនធ្វើជាកូនក្រមុំគេទេ"

"ហាសហាហា ល្អៗ! ចាំពេលដែល ជឺសៀ ធំ ចាំធ្វើជាកូនក្រមុំពូណា"

"ចាស!"

សុង អង្អែលក្បាល ជឺសៀ ថ្នមៗ ហើយងក់ក្បាលតិចៗឱ្យខ្ញុំឈប់ហាមនឹងតវ៉ានាំមានរឿងវែងឆ្ងាយ។

"ត្រូវហើយប៉ា ឯណាបងប្រុស ចាន់?" ជឺសៀ បែរមកសួរខ្ញុំ។

"បងប្រុស ចាន់ កូនឈឺហើយ"

"ហេតុអ្វីក៏គាត់ឈឺ? ប៉ាធ្វើអីគាត់?" ជឺសៀ បើកភ្នែកធំៗធ្វើមើលខ្ញុំទៅធ្វើស្អីមនុស្សប្រុសនោះកើតអ៊ីចឹង។

"ប៉ាមិនបានធ្វើអីគេទេ»

"ខ្ញុំទៅមើលគាត់សិន"

"កុំអី ជឺសៀ!" សុង ចាប់ដៃគេជាប់។

"ហេតុអ្វីទៅ?" ជឺសៀ ពេបមាត់ដាក់គេ។

"ឯងអាចឆ្លងគ្រុនពីបងប្រុស ចាន់ ចាំពេលបងប្រុស ចាន់ បានធូរជាងនេះ ចាំទៅមើលគាត់ណា"

"ចាស"

បន្ទាប់ពីបញ្ចប់អាហារពេលយប់ជាមួយ សុង ហើយជូនដំណើរគេត្រឡប់ទៅវិញហើយ ខ្ញុំក៏ត្រឡប់មកបន្ទប់បម្រុងគេ តែក៏នឹកឃើញចង់ទៅមើលកូន ជឺសៀ បន្តិច។ ពេលមកដល់បន្ទប់ក៏មិនបានឃើញគេនៅក្នុងបន្ទប់ ខ្ញុំក៏ចុះមករកគេនៅខាងក្រោមក៏នៅតែមិនឃើញ ទើបចុងក្រោយខ្ញុំទៅបន្ទប់របស់ ចាន់ ក៏បានឃោះគេគេងក្នុងវង្វង់ដៃរបស់ ចាន់ ដែលពាក់ម៉ាស់គេង តាមមើលគេការពារមិនឱ្យ ជឺសៀ ឆ្លងគ្រុនហើយ។

ហ៊ើយ! មនុស្សប្រុសម្នាក់នេះក៏មិនបានអាក្រក់ដូចការគិតរបស់ខ្ញុំដែរ...

_________រងចាំអានភាគបន្ត________

លោកប៉ាចា៎! តាមយក❤️ម៉ែដោះចាន់ឲ្យបានណា៎😺Where stories live. Discover now