Part 8

589 40 1
                                    

ភាគ៨

ថ្ងៃថ្មីបានចូលមកដល់ ខ្ញុំក៏បានរួចខ្លួនពីតួនាទីជាម៉ែដោះរបស់ ជឺសៀ ព្រោះតែនាងល្អិតបានទៅសាលារៀនបាត់ហើយ ប៉ុន្តែខ្ញុំនៅតែមិនបានដេកស្រួល ដោយសារតែនៅមានក្មេងប្រុសក្បាលកញ្ចាស់ម្នាក់ទៀត នៅផ្ទះមិនទៅធ្វើការ ហើយអង្គុយចាំតែប្រើឱ្យយកនេះយកនោះឱ្យគេមិនឈប់។

អាងតែខ្លួនជាម្ចាស់ផ្ទះ ប្រើបានចេះតែប្រើសិនទៅ...

"នេះទឹកក្រូចរបស់អ្នកប្រុស" ខ្ញុំដាក់ទឹកក្រូចស្រស់ច្របាច់ដោយដៃខ្ញុំ នៅលើតុការងាររបស់អ្នកប្រុស អ៊ីប៉ ទាំងស្នាមញញឹមបង្ខំនៅលើផ្ទៃមុខ ព្រោះបើមិនញញិមទេ ខ្លាចថាគេគិតថាយើងធ្វើការដោយមិនពេញចិត្តឱ្យគេ។

"លោកជួយទៅយកឯកសានៅក្នុងបន្ទប់គេងខ្ញុំបន្តិចមក"

ប្រើទៀត! មានជើងដើរទៅយកខ្លួនឯងបន្តិចមិនបានទេឬ? នៅក្បែរបន្ទប់ការងារនេះសោះ... អាសូរតែឆ្ងាយ...

"បាទ" ខ្ញុំឆ្លើយទាំងញញិមដោយខាំធ្មេញ រួចដើរទៅបន្ទប់ដេករបស់អ្នកប្រុស អ៊ីប៉ យកឯកសារដែលនៅលើពូកមកដាក់លើតុឱ្យគេ។

"អរគុណ" គេសម្លឹងមើលខ្ញុំបន្តិច រួចបែរបន្តធ្វើការងាររបស់គេ។

អរគុណ?! ខ្ញុំស្ដាប់ច្រឡំមែនទេ? មនុស្សប្រុសមុខមាំម្នាក់នេះចេះនិយាយអរគុណដែរឬ?

"លោកអាចចេញទៅបានហើយ"

រវល់តែឈរហួសចិត្តជាមួយពាក្យអរគុណរបស់គេ ភ្លេចគិតទៅថាខ្លួនឯងអស់អីឱ្យគេប្រើហើយ ទើបខ្ញុំដើរចេញពីក្នុងបន្ទប់ការងារគេមកសួនបន្លែ ដើម្បីដកដើមបន្លែងាប់ៗចោលនឹងជ្រោយដីដាក់ជីថ្មី ព្រោះអីបើទុកនៅបែបនេះទើសភ្នែកខ្លាំងណាស់ បើរៀបចំដាំបន្លែឡើងវិញក៏ល្អដែរ។

១ ម៉ោងក្រោយមក...

បន្ទាប់ពីរៀបចំជ្រោយដីដាក់ជីហើយ ខ្ញុំមកអង្គុយនៅលើសាឡុងទាំងហត់ដកដង្ហើមមិនដល់គ្នា ព្រោះតែប៉ាវជីធ្ងន់ស្ទើរស្លាប់ ហើយចង្កេះរបស់ខ្ញុំស្ទើរបាក់ទៅហើយ។

"អូយចង្កេះខ្ញុំ"

"ចង្កេះរបស់លោកកើតអី?"

"គឺ..." ខ្ញុំសម្លឹងមុខម្ចាស់សំណួរដែលឈរផ្អៀកខ្នងជាប់មាត់ទ្វារផ្ទះបាយ ដោយដៃកាន់ពែងតែជឹបសម្លឹងមើលមកខ្ញុំជាមួយទឹកមុខងាប់ប្រចាំថ្ងៃរបស់អ្នកប្រុស អ៊ីប៉ ម្នាក់នោះ។

"ថ្ងៃត្រង់នេះបានអីញ៉ាំ?"

ស្ដាប់សំណួររបស់គេចុះ គ្មានខ្វល់ជាមួយខ្ញុំបន្តិចទេ ចិត្តដាច់ដល់.កហើយ។

"មិនទាន់ដឹងទេ" ខ្ញុំឆ្លើយទាំងហីៗដាក់គេ។

"ថ្ងៃត្រង់នេះមិនបាច់ធ្វើអាហារទេ ចាំខ្ញុំកុម្ម៉ង់អាហារខាងក្រៅមកញ៉ាំ"

"ពិតមែនទេ?!"

ហ៊ើយយយ ស្មានថាជាមនុស្សចិត្តដាច់ហើយតើ តែពេលនេះសុំដកពាក្យដែលបាននិយាយម...

"ព្រោះអាហារដែលលោកធ្វើពិបាកលេបខ្លាំងណាស់"

គេនិយាយចប់ក៏ដើរទៅបាត់ រីឯខ្ញុំវិញនៅគិតមិនទាន់ចប់ស្រួលបួលផងក៏ត្រូវលេបចូលក្នុងពោះវិញទាំងកំហឹងបានសម្រេច។

"បើស៊ីមិនកើត តើអាណាស៊ីអស់ពីចាននោះ" ខ្ញុំអង្គុយរអ៊ូជាមួយពាក្យមិនគួរឱ្យស្ដាប់តែម្នាក់ទាំងអន់ចិត្តព្រោះគ្មានអ្នកណាហ៊ាននិយាយថាអាហារដែលខ្ញុំធ្វើលេបមិនរួចនោះទេ។

_________រងចាំអានភាគបន្ត________

លោកប៉ាចា៎! តាមយក❤️ម៉ែដោះចាន់ឲ្យបានណា៎😺Where stories live. Discover now