(ចាន់ និយាយ)
តុកតុកតុក...«ណេ៎! អាល្អិត បើកទ្វារ យើងដឹងថាឯងនៅក្នុងបន្ទប់ បើខែនេះឯងមិនបង់ថ្លៃផ្ទះឱ្យយើងទេ យើងនិងទាត់គូទឯងឱ្យចេញពីក្នុងបន្ទប់ជួលយើងហើយ»
សំឡេងម្ចាស់បន្ទប់ជួលស្រែកផងគោះទ្វារផងធ្វើឱ្យខ្ញុំដែលអង្គុយឱបក្បាលជង្គង់រកវិធីដើម្បីបានការងារមានប្រាក់ខែច្រើននេះត្រូវធុញថប់អារម្មណ៍ឡើងមកភ្លាម ហើយក៏ក្រោកទាញវ៉ាលីមករៀបចំសម្លៀកបំពាក់ដាក់ចូលក្នុងនោះ ដើម្បីចេញពីបន្ទប់ជួលនេះទៅរកការងារធ្វើដែលមានកន្លែងឱ្យស្នាក់នៅ វាមិនដែលគ្មានកន្លែងឱ្យខ្ញុំធ្វើការនឹងស្នាក់នៅនោះទេ។
បន្ទាប់ពីស្ងាត់សំឡេងម្ចាស់បន្ទប់ជួលខ្ញុំក៏ប្រញាប់អូសវ៉ាលីចេញមកភ្លាម រហូតចេញមកបានឆ្ងាយពីតំបន់ខ្ញុំស្នាក់នៅគួរសមហើយ ខ្ញុំក៏អង្គុយលើបង់សាធារណៈដោយគ្មានគោលដៅដូចដែលបានស្រម៉ៃទុកសោះ។
«ហេតុអីក៏ជីវិតមនុស្សប្រុសដូចជាខ្ញុំត្រូវមកអនាថាគ្មានទិសបែបនេះ?» ខ្ញុំរអ៊ូតូចចិត្តជាមួយវាសនារបស់ខ្លួន រួចបម្រុងក្រោកដើរបន្ត ស្រាប់តែបានឃើញពន្លឺនៃមាសប្រាក់ជះមកប៉ះភ្នែករបស់ខ្ញុំ។
«តែប៉ុណ្ណេះឯងរស់បន្តបានហើយ ស៊ាវ ស៊ៀវចាន់»
ខ្ញុំអូសវ៉ាលីដើរសម្ដៅទៅរកក្រុមហ៊ុនសម្អាតនិងមើលថេក្មេងតាមផ្ទះនោះដោយក្ដីសង្ឃឹមពេញបេះដូងតែម្ដង ព្រោះតែអារឿងសម្អាតផ្ទះនេះ ខ្ញុំជំនាញដោយសារតែជាក្មេងកំព្រារស់នៅតែម្នាក់ឯងរហូតមក ខ្ញុំអាចធ្វើការងារផ្ទះគ្រប់មុខ សូម្បីតែរឿងធ្វើម្ហូបក៏មិនមែនជាសត្រូវរបស់ខ្ញុំដែរ។
«សួរស្ដី ខ្ញុំមកដាក់ពាក្យធ្វើជាអ្នកសម្អាតផ្ទះ» ខ្ញុំញញឹមស្រស់ដាក់បុរសវ័យកណ្ដាលរៀងធាត់បន្តិចដែលអង្គុយតែម្នាក់ឯងក្នុងកន្លែងទទួលពាក្យការងារនោះ។
«នេះ! បំពេញទៅ» គាត់ហុចក្រដាសចុះឈ្មោះមកឱ្យខ្ញុំយ៉ាងសោះកក្រោះ តែខ្ញុំមិនខ្វល់ទេឱ្យតែបានការងារធ្វើមានប្រាក់ខែនិងកន្លែងស្នាក់នៅ ខ្ញុំអូខេគ្រប់រឿងតែម្ដង។
«រួចហើយ»
«នេះអាស័យដ្ឋាន»
«អាស័យដ្ឋាន?!»
«ធ្វើការថ្ងៃនេះតែម្ដងទៅ ពេលទៅដល់កន្លែងនោះ គេមានកន្លែងឱ្យស្នាក់នៅហើយ» បុរសម្នាក់នោះអើតមើលវ៉ាលីខ្ញុំរួចលើកចិញ្ចើមបន្តិចដូចបានដឹងតម្រូវការបស់ពេលនេះ។
«បាទ»
«ហ្អ៎! នេះកាត់ក្រុមហ៊ុន ពេលទៅដល់នោះបង្ហាញគេទៅ»
«បាទ»
ខ្ញុំទទួលកាតពីដៃគាត់មកកាន់ទាំងសប្បាយចិត្ត ហើយក៏ដើរចេញមកសម្លឹងមើលអាស័យដ្ឋានដែកគាត់បានឱ្យរួចក៏បានដឹងថាវាជាផ្ទះរបស់អ្នកណា ព្រោះគ្មានអ្នកណាដែលថាមិនស្គាល់នោះទេ។
«ភូមិគ្រឹះត្រកូល វ៉ាង»
ហ៊ើយ! ម្ចាស់ថ្ងៃអើយ! ទៅធ្វើការនៅឯណាមិនធ្វើ បែរជាទៅធ្វើនៅទីនោះទៅវិញ តើខ្ញុំអាចធ្វើបានប៉ុន្មានថ្ងៃដែរទៅ? កម្មក្រាស់ណាស់ ស៊ាវ ស៊ៀវចាន់។
_____________រងចាំអានភាគបន្ត________
YOU ARE READING
លោកប៉ាចា៎! តាមយក❤️ម៉ែដោះចាន់ឲ្យបានណា៎😺
Roman d'amourព្រោះតែកំហុសឆ្គងមួយពេលបានធ្វើឲ្យខ្ញុំក្លាយជាប៉ារបស់ក្មេងស្រីឈ្មោះ វ៉ាង ជឺស៊ៀ។ អ្នកម៉ាក់របស់នាងបានទុកនាងនៅជាមួយខ្ញុំបន្ទាប់ពីបង្កើតនាងរួច ហើយទៅរៀបការជាមួយប្រុសផ្សេង។ ដោយសារតែតួនាទីជាម្ចាស់ក្រុមហ៊ុម ខ្ញុំគ្មានពេលមើលថែកូននិងផ្ទះ ទើបជួលមេផ្ទះមកមើលការខុស...