១/...
ទទួលបានការងារល្អធ្វេី ជាក្រុមហ៊ុនល្បីល្បាញ ហេីយថែមទាំងមានCEOសង្ហារទៀតផង។ ចូលមកបម្រេីការងារមួយខែ ទេីបដឹងថាម្ចាស់ក្រុមហ៊ុន មានសង្សារជាប្រុស។ ចិត្តខំលួចស្រឡាញ់ ក៏ត្រូវកាត់ផ្ដាច់ចេញភ្លាមៗ ព្រោះគេមាន អ្នកថែរួចទៅហេីយ។
ឈឺចិត្ត!!
តែក៏កាត់ចិត្ត !!
<ជីមីនអា៎!...ជីមីន?? >
<អរ៎!! បាទ!! បងត្រូវការអីមែនទេ?? >Jiminត្រូវភ្ញាក់ពីកាលស្រម៉ៃយ៉ាងរហ័ស បន្ទាប់ពីត្រូវប្រធានផ្នែកគ្រប់គ្រងម្នាក់ ហៅ
<Jiminជួយយកឯកសារនេះ ទៅអោយលោកជន បានដែរទេ?? >
<បាទ បានតេី>Jiminញញឹមរួចក៏ទទួលយក ដោយគ្មានចិត្តរាករេ ព្រោះការងារនេះ ក៏ជាការងារគេ ស្រាប់ទៅហេីយ ដែលជាលេខាប្រុសរបស់ជុងហ្គុក
<អរគុណជីមីនហេីយណា >
#########
ក្រាក!!
ជីមីនដេីរចូលទៅ ដោយមានភាពស្រឡាំងកាំង ពេលឃេីញជុងហ្គុកកំពុងឈរអោប ក្រសោបបុរសម្នាក់ ដែលគេស្គាល់មាននាម ជាមិត្តប្រុសរបស់ជុងហ្គុកនោះឯង
<លេខាផាក ចូលមកមិនចេះគោះទ្វារទេឬ?? >Junggukឈរដូចធម្មតាវិញ មុននឹងស្ដីអោយរាងតូចបន្តិច
<សុំទោស! ខ្ញុំប្រញាប់ពេក>Jiminឈរត្រង់ខ្លួន មុននឹងឱនមុខចុះ ដោយការដឹងខុស
<Junggukahh! កុំប្រកាន់នឹងគេអី វាមិនមែនជារឿងធំទេ>Taehyungនិយាយជាមួយជុងហ្គុក ដោយដាក់ដៃទៅលេីស្មារបស់គេ
<តែវាគ្មានសុជីវធម៌ យកឯកសារមកមែនទេ? ដាក់លេីតុទៅ រួចចេញទៅក្រៅចុះ>
<បាទ>Jiminនៅអោនមុខនៅឡេីយ រួចក៏ដាក់ឯកសារចុះ មុននឹងដេីរចេញទៅក្រៅ
YOU ARE READING
📎Short Novel🚫
Short Storyសរសេរដោយ : ជុងឈូ Jungguk Top X Jimin Bottom take ur own responsible for reading this.