____ល្ងាចឡេីង____
រឺងៗៗ!!
ម៉ោងចេញទៅផ្ទះ!!
គ្រាន់តែដេីរចេញពីថ្នាក់ភ្លាម jiminឃេីញប្អូនជីដូនមួយតែម្ដង មេីលទៅឈរឡេីងសង្ហារជាមួយអាវកីឡា មិនដឹងថាទៅប្ដូរឯកសណ្ឋានតាំងពីពេលណាមកទេ
<Jiminnn~~>
<ថ្ងៃនេះហាត់លេងបាល់ឬ?? បានជាប្ដូរខោអាវបែបនេះ?>Jiminស្ពាយកាតាប មកឈរក្បែរនឹងសួរនាំតាមធម្មតា
<ហ្នឹងហេីយ!! ចង់លេងទេ ខ្ញុំបង្រៀនលេង?>Junggukញញឹមយ៉ាងស្រស់ នឹងសួរទៅជីមីនវិញ
<អត់ទេ!! គ្មានកម្លាំង!!>Jiminតបនឹងដេីរទៅមុខ ហេីយជុងហ្គុកក៏ដេីរតាមពីក្រោយ
<Jiminn~~បេីមិនហាត់ ទៅអង្គុយមេីលខ្ញុំលេងបន្តិចទៅ!! គិតថាទៅអង្គុយលេីកទឹកចិត្តប្រុសសង្ហារដូចជាខ្ញុំក៏បាន>Jungguk
<ឡប់!! មិនទៅអង្គុយទេ!! ធុញណាស់!! លេីកមុនទៅអង្គុយ ស្រីៗហ្វេនឯងស្រែកម្ដងៗចង់បែកក្រដាសត្រចៀក មិនទៅទៀតទេ វាធុញ!!ហេីយជ្រេញថែមទៀត>Jimin
< ទៅៗណា ចាំខ្ញុំទិញសូកូឡាអោយផឹក ទិញនំអោយញុាំ>Junggukឃេីញជីមីនមិនព្រម ក៏លេីកឈ្មោះរបស់ដែលជីមីនចូលចិត្តផឹក
<ឯងគិតថាយេីងជាក្មេងហ្អ??.....ចុះទិញអោយប៉ុន្មានកែវ?? >Jiminឈប់ងក់ នឹងងៀកមករកជុងហ្គុក
<ហាសហា...ប៉ុន្មានក៏បានអោយតែចង់បាន គឺជុងហ្គុកម្នាក់នៀកទិញអោយទាំងអស់ ឥឡូវព្រមទៅហេីយណា ម៉ោះទៅ!! >Junggukញញឹមនឹងអុសដៃជីមីនដេីរតម្រង់ទៅតារាងបាល់
____________________
_តារាងបាល់_
<អង្គុយនៅទីនេះហេីយ ពេលខ្ញុំលេងបាល់ ងាយសម្លឹងមេីលម្ចាស់ចិត្ត>Junggukទាញរាងតូចអោយអង្គុយចុះជួរមុខគេ នឹងលេីកដៃលេងក្បាលជីមីនបន្តិច រួចរត់ចូលតារាងបាល់
<ក្មេងនេះ!! ម្ចាស់ចិត្តក្បាលវាស្អី?? ហេីយមកលេងក្បាលឯងដូចក្បាលឆ្កែឆឺស!! >Jiminសម្លក់ជុងហ្គុក ដែលឈរសេីចស្ញេញមកកាន់គេ
អស់ពេលជាយូរ ដែលជីមីនអង្គុយមេីលជុងហ្គុកហាត់លេងបាល់ ជាមួយសមាជិកក្រុមផ្សេងទៀត ជីមីនមេីលទាំងញញឹម ព្រោះជុងហ្គុកឈរសម្លឹងមកគេ ៥នាទីម្ដង ឈរមេីលម្ដងៗ ធ្វេីមុខខ្យូតដាក់រហូត ។
![](https://img.wattpad.com/cover/250416517-288-k357679.jpg)
STAI LEGGENDO
📎Short Novel🚫
Storie breviសរសេរដោយ : ជុងឈូ Jungguk Top X Jimin Bottom take ur own responsible for reading this.