My Husband🚩

1.3K 112 22
                                    

_Room_

<ចង់ទៅជួបវាដល់ម្លឹង?>Junggukសួរបែបហួសចិត្ត ដេីម្បីតែមិត្តប្រុសរបស់គេ គេសុខចិត្តលះបង់គ្រប់យ៉ាងឬ?

<មែនហេីយ ដេកជាមួយខ្ញុំភ្លាមទៅ >Jiminនិយាយពាក្យដដែរ ទាំងភ្នែកសម្លឹងមេីលអ្វីផ្សេង

<...ទៅងូតទឹកទៅ ហេីយមករកខ្ញុំដល់បន្ទប់>Junggukនិយាយប៉ុន្មានពាក្យចុងក្រោយ មុននឹងបេីកទ្វាដេីរចេញទៅក្រៅតែម្ដងទៅ

<....គេពិតជាលេងមែនទែនឬ?? >Jiminសម្លឹងមេីលទ្វារទាំងដៃក្ដោបកអាវរបស់ខ្លួន ដោយគេនឹកស្មានមិនដល់ថាជុងហ្គុក នៅរឹងទទឹងដដែរ រាល់ដងអោយតែគេកិកុករឿងអីមួយ ជុងហ្គុកខឹងតែមួយឆាវ រួចក៏បណ្ដោយអោយគេធ្វេីតាមអំពេីចិត្តវិញហេីយ តែនេះ what the hack is that?

<អត់ទេៗ!! រឿងនោះ មិនអាចយកមកលេងសេីចបានទេ ពាក្យគ្រាន់តែជាពាក្យ ខ្ញុំលេបចូលពោះវិញ >Jiminក្រវីក្បាលតតាច់ មុននឹងលេបទឹកមាត់ចូលពោះមួយក្អឿក ធ្វេីដូចអ្វីៗគ្រប់យ៉ាង អាចលុបចោលតាមដំណក់ទឹកមាត់នោះអញ្ចឹង

<....ស្រម៉ៃមិនចេញទេលោកអេីយ! ទៅងូតទឹកសិន...អ្ហេ៎!! >Jiminងេីបចេញពីគ្រែមុននឹងដេីរលឿនស្លឺតទៅកាន់បន្ទប់ទឹក តែក៏រត់បកក្រោយវិញ មកចុចកន្លឹះទ្វា ខ្លាចស្វាមីរបស់ខ្លួនចូលមករំខាន

________________

_កណ្ដាលអាត្រាត_

Junggukយកកូនសោមកចាក់បន្ទប់ជីមីនថ្នមៗ មុននឹងបិទទ្វារដោយសម្លេងស្រាលៗ ។ អ្នកកម្លោះបោះជំហានទៅមុខមួយៗ  សម្ដៅទៅកាន់គ្រែធំល្វឹងល្វេីយរបស់រាងតូច។ ជុងហ្គុកច្រត់ជង្គង់ចុះ ដកដង្ហេីមធំ មុននឹងលេីកដៃទៅអង្អែលសរសៃសក់ទន់ល្មេីយរបស់ជីមីន។

<....>Junggukសម្លឹងមេីលថ្ពាល់ប៉ោងៗ ដោយកែវភ្នែកស្រទន់ គេមិនដែលមានចិត្ត ចង់ទៅពាក់ពាន់ ដឹងលឺរឿងរបស់រាងតូចនោះទេ រិតតែមិនចង់ទៅ បំពានលុកលាន់រាងកាយរបស់ជីមីនម្ដងណាដែល តែសកម្មភាពដែលជីមីនធ្វេីពីមួយថ្ងៃទៅមួយថ្ងៃ ចេះតែធ្វេីអោយគេមានអារម្មណ៍មិនសុខ ឆាប់ខឹង ឆាប់ម៉ួម៉ៅ ចង់ដឹងគ្រប់សកម្មភាព ទីកន្លែង មនុស្ស ដែលជីមីនបានទៅជួប បានទៅដល់។

📎Short Novel🚫Dove le storie prendono vita. Scoprilo ora