ត្រូវហើយ គ្មានអ្នកណាម្នាក់មានចិត្តល្អដល់ថ្នាក់ចែលរំលែកឪពុកខ្លួនឲ្យអ្នកដទៃដែរនោះទេ។គេមិនមែនជាព្រះវេស្សន្តរដែលអាចបរិចាកគ្រប់បែបយ៉ាងទៅកាន់អ្នកណាម្នាក់ឡើយ។
ថេយ៉ុង មិនមាត់រងចាំមើលសកម្មភាពនិងពាក្យសម្ដីបន្តរបស់ ជុងហ្គុក ប៉ុន្តែវាហាក់ខុសពីការគិតរបស់ខ្លួន ជុងហ្គុកនៅតែរក្សាភាពស្ងៀមស្ងាត់មិនហើបស្ដីឬធ្វើសកម្មភាពអ្វីបន្តិច។
"ឯងប្រុងអង្គុយអត់ឃ្លានបែបនេះបន្តឬ?"កន្លងផុតមួយសន្ទុះទើប ថេយ៉ុង ដាច់ចិត្តចុះចាញ់ហើបមាត់សួរទៅកាន់ក្មេងក្បាលរឹងម្នាក់នេះ។
"ញ៉ាំទៅគ្មានថ្នាំពុលទេ"ចុងក្រោយថេយ៉ុងជ្រើសរើសការចាកចេញពីទីនោះដោយខ្លាចថាជុងហ្គុកមានអារម្មណ៍ទើសទាល់នឹងខ្លួន ទោះបារម្ភយ៉ាងណាក៏មិនគួរធ្វើជាឆ្អឹងទទឹងករបស់ជុងហ្គុកដែរ
ប្រាវ
ជុងហ្គុកក្រវាសចានផ្លែឈើមួយទំហឹងទាំងភាពតប់ប្រមល់ក្រោយពី ថេយ៉ុង ចាកចេញផុត។គេដាក់ខ្លួនគេងទៅវិញស្របពេលដោយការគិតកំពុងច្របូកច្របល់ គេនឹកឃើញដល់ហេតុការណ៍ដែលឪពុករបស់គេទះគេមួយកំភ្លៀង ធ្វើឲ្យគេមិនអាចទប់ភាពឈឺចាប់របស់ខ្លួនឲ្យយំចេញមកបានឡើយ។
ជុងហ្គុកខំខ្ទប់សម្លេងយំ យកដៃគងភ្នែករបស់គេជាការជូតទឹកភ្នែក ព្យាយាមយ៉ាងខ្លាំងក្នុងការដកដង្ហើមឲ្យបានស្រួល សម្រួលចិត្តកុំឲ្យរំជួលខ្លាំងជាងនេះខ្លាចពិបាកដល់បេះដូងដ៏ទន់ខ្សោយរបស់នាយ។
មកមើលអ្នកនៅខាងក្រៅឯណេះវិញ ថេយ៉ុង កំពុងតែអង្គុយទល់មុខរបស់ ឡូគី សម្លឹងទៅកាន់គាត់ ខំប្រឹងយកចិត្តទុកដាក់ស្ដាប់អំពីអ្វីដែលគាត់បាននិយាយពន្យល់មកកាន់ខ្លួន។
ខួរក្បាលគេក៏មិនមែនជាប្រភេទឆាប់ចងចាំប៉ុន្មានដែរ តែគេគឺព្យាយាមអស់ពីសមត្ថភាពក្នុងការសណ្ដាប់រាល់ពាក្យសម្ដីរបស់គាត់។ឡូគី ញញឹមឡើងបន្តិចពេលដឹងថា ថេយ៉ុង អាចចងចាំលើការនិយាយអំពីមេរៀនមួយចំនួនសំខាន់ៗទាក់ទងនឹងការគ្រប់គ្រងអំពីមុខដំណែង ក៏ដូចជាច្បាប់ផ្សេងៗ។
YOU ARE READING
កម្មសិទ្ធិរវាងគ្នា | taekook
Lãng mạn"ឱព្រះនៃសេចក្ដីស្នេហាដ៏ខ្ពង់ខ្ពស់អើយ បើសិនជាជំនួបរវាងពួកយើងទាំងពីគឺជានិស្ស័យដែលបានចារមកដោយ ព្រហ្មលិខិត ខ្ញុំសូមបួងសួងឲ្យវានៅបែបនេះជារៀងរហូត"ពួកគេមកពីពិភពខុសគ្នា វាជាភាពអច្ឆរិយៈបំផុតដែលពួកគេអាចមកជួបគ្នាបាននៅកន្លែងដែលមិនសមប្រកបមួយ។ម្នាក់ធ្លាប់ចង់ស្លាប...