chapter 44 : ការមើលឃើញអតីតកាល

640 57 0
                                    

ប្រទេសហ្វ្រេដ

ក្នុងបន្ទាយនាយប់នេះ ភ្លើងជាច្រើនត្រូវបានរលត់ គ្រប់យ៉ាងជំនួសទៅដោយភ្លើងនៃអំពិលអំពែកដែលបំភ្លឺទៅតាមតំបន់របស់វា។គ្រប់គ្នាសម្រាន្តលង់លក់អស់ហើយ នៅឡើយតែអ្នកខ្លះបែរជាគេងមិនលក់។

"ខ្ញុំស្មានតែមានតែខ្ញុំទេដែលគេងមិនលក់"ជីមីនដើរមករកលីហ្សាដែលកំពុងអង្គុយសម្លឹងមើលអំពិលអំពែក។លីហ្សាងាកមកញញឹមដាក់ជីមីន នាងទទួលកែវទឹកពីដៃរបស់ជីមីនយកមកផឹក រួចនិយាយ

"មិនមានដំណឹងពីជុងហ្គុកទាល់តែសោះ គេពិតជាត្រូវលោកឡូគីចាប់យកទៅលាងខួរក្បាលពិតមែនឬ?"

"លាងខួរក្បាល?អ្ហា...ជុងហ្គុកក៏ធ្លាប់និយាយរឿងនេះកាលពីប៉ុន្មានឆ្នាំមុនដែរ។គេពិតជាអាចដឹងពីអនាគតមែនហ៎?"កាលពី3ឆ្នាំមុន ជុងហ្គុកភ្ញាក់ពីគេងក៏ប្រាប់ទៅមិត្តរបស់គេពីរឿងដែលបានសុបិន្តឃើញ ថាឡូគីនឹងចាប់គេយកទៅលាងខួរក្បាលបំបាត់ចោលនូវមនោសញ្ចេតនា ទើបគេអាចមានពេលឲ្យជេហូបជួយរកវិធីទប់ស្កាត់ ដោយការផលិតថ្នាំយកទុកមកលេបមុនមួយថ្ងៃដែលឡូគីចាប់គេយកទៅ។ដូចនេះ ជាតិថ្នាំលាងខួរក្បាលគឺមិនអាចធ្វើឲ្យជុងហ្គុកបាត់បង់ការចងចាំឡើយ។

"មិន100%ទេ។រឿងខ្លះដែលគេអាចមើលឃើញ គេនឹងប្រាប់ហើយ គេមិនលាក់ពួកយើងឡើយ"

"បើបែបនេះ សង្រ្គាមនឹងកើតឡើងពិតមែន។ខ្ញុំអាចមានសង្ឃឹមរស់ដែរទេ?បើពេលនេះហ្វ្រេដកំពុងត្រូវរងការវាយប្រហារពីគ្រាប់បែកដោយមិនដឹងទិសតំបន់ ចំណែកឯព្រះអង្គម្ចាស់ក៏ត្រូវបានគេធ្វើឃាតទៀត"ជីមីនធ្វើមុខប៉ោងទៅតាមចរឹករបស់គេ គេក៏ស្រ្តេសរឿងនេះមិនស្ទើរដែរ។សន្តិភាពពិតប្រាកដពិតជាមិនមានមែនឬ?

លីហ្សាសើចបន្តិច នាងយកដៃច្របាច់មុខរបស់ជីមីនឲ្យសម្លឹងមកនាង នាងក្រវីក្បាលរួចនិយាយ

"ជុងហ្គុកនិយាយហើយ ថាគេនឹងត្រូវស្លាប់។ពួកយើងក៏ស្លាប់ដែរ។បើខ្ញុំពិតជាស្លាប់ដោយសារសង្រ្គាមមែននោះ វាជាមោទនភាពរបស់ខ្ញុំដែលបានលះបង់ជីវិតក្នុងការការពារដែនដីជាទីស្រឡាញ់របស់ខ្ញុំ។ឈាមនិងញើសដែលហូរមកស្របគ្នាធ្លាក់លើធរណីមួយនេះនឹងក្លាយជាការចងចាំដល់មនុស្សជំនាន់ក្រោយឲ្យដឹងថា បើទោះជាត្រូវស្លាប់ ក៏ពួកយើងនៅតែប្រយុទ្ធដល់ដង្ហើមចុងក្រោយដើម្បីដែនដីមួយនេះ លទ្ធផលអាចនឹងអាក្រក់ក៏មិនថ្វី"ជីមីនទប់អារម្មណ៍លែងបាន គេយំចេញមក នឹកស្រណោះដល់ដែនដីដែលធ្លាប់តែសន្តិភាពនៃប្រទេសហ្វ្រេដ។

កម្មសិទ្ធិរវាងគ្នា | taekook  Where stories live. Discover now