chapter 40 : ថ្ងៃលិច ស្អាតណាស់ថេយ៉ុង

666 61 2
                                    

ពួកគេតែងនិយាយថាអំណាចនៃសេចក្ដីស្រឡាញ់គឺខ្លាំងក្លាជាងអ្វីគ្រប់យ៉ាងនៅលើពិភពលោក។តែពេលនេះខ្ញុំមានអារម្មណ៍ថាវាគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ។

ថេយ៉ុងត្រូវជុងហ្គុកចាប់បោចសក់ទាញរាងតូចយកមកថើបទាំងកម្រោល លើកនេះថេយ៉ុងអស់តម្រិះនឹងការដើរបន្ត គេអណោចអធ័មចំពោះខ្លួនឯងដែលធ្លាក់មកក្នុងសភាពបែបនេះ។មនុស្សប្រុសរបស់គេពិតជាប្រែប្រួលហើយមែនទេ?

"ជុង...ហ្ហឹកហ្ហឹក..អា..អាណិតអូនផង"ថេយ៉ុងសំពះសុំការមេត្តាពីមនុស្សឈាមត្រជាក់ ជុងហ្គុកមិនបានខ្វល់នឹងការអង្វរករ គេក្រោកឈរដោះសម្លៀកបំពាក់ចេញ កាយវិការរបស់គេទាំងអំបាលម៉ានបង្កនូវភាពភ័យខ្លាចដល់ថេយ៉ុងរឹតតែខ្លាំង។ថេយ៉ុងខំថយក្រោយបំណងគេចពីការបំពានរបស់ជុងហ្គុក តែគេមិនអាចឈ្នះកម្លាំងជុងហ្គុកឡើយ។

ខ្វោក

សម្លៀកបំពាក់របស់ថេយ៉ុងត្រូវរហែកក្រោមស្នាដៃជុងហ្គុក ជុងហ្គុកសម្លឹងមើលរាងកាយថេយ៉ុងគ្រប់កន្លែង ជាពិសេសគឺស្នាមនៅលើរាងកាយក្រោមស្នាដៃរបស់មនុស្សអស់ទាំងនោះ។ជុងហ្គុកខិតទៅខាំកញ្ចឹងករបស់ថេយ៉ុង ដៃរបស់នាយទៅស្រូតចុះស្រូតឡើងលើកូនប្រុសរបស់ថេយ៉ុង នាំឲ្យថេយ៉ុងពិបាកក្នុងខ្លួន គេឈឺសព្វពេញតែរាងកាយ បើជុងហ្គុកធ្វើវាពិតមែន គេក៏នឹងស្លាប់ដូចគ្នា។

<បងពិតជាបំភ្លេចអូនពិតមែន អូនក៏មិនចង់ឲ្យបងចងចាំពីមនុស្សគ្មានបានការដូចជាអូនទៀតដែរ>គេគ្មានសមត្ថភាពការពារកូនដំឡូងរបស់ជុងហ្គុកឡើយ គេគួរតែទទួលទោសទៅតាមផលកម្មរបស់គេ។ថេយ៉ុងយំសឹងនឹងខ្សោះឈាមអស់ពីខ្លួន គេគ្មានសូម្បីកម្លាំងសម្លឹងមើលការបំពានរបស់ជុងហ្គុកមកលើរាងកាយរបស់គេ វាមានតែជម្រើសមួយប៉ុណ្ណោះក្នុងការឲ្យគេស្ងប់ចិត្តបាន។

ថេយ៉ុងខាំអំណាតរបស់គេដើម្បីផ្ដាច់ជីវិតចុងក្រោយ រាងល្អិតចាប់ផ្ដើមស្លរភ្នែកឡើងទៅលើ តែគ្រប់យ៉ាងមិនអំណោចផលខណៈជុងហ្គុកខិតមកថើបគេជញ្ជក់ឈាមចេញពីក្រអូមមាត់របស់គេ។

______________

<សុំទោសថេយ៉ុង>ជុងហ្គុកទទួលបានការចងចាំអស់មួយភាគធំត្រឡប់មកវិញក្រោយពីភ្ញាក់ពីគេង គេសម្លឹងទៅកាន់រាងកាយដ៏ទន់ខ្សោយរបស់ថេយ៉ុង។ជុងហ្គុកយំចេញមក គេទប់លែងជាប់និងបន្ទោសនូវរឿងឆ្កួតៗដែលគេបានធ្វើដាក់ថេយ៉ុងកន្លងមក។

កម្មសិទ្ធិរវាងគ្នា | taekook  Where stories live. Discover now