chapter 38 : គ្រប់យ៉ាងកំពុងចាប់ផ្ដើម

559 50 5
                                    

សភាពការណ៍កាន់តែយ៉ាប់យឺនជាបន្តបន្ទាប់ ម្នាក់ៗមិនចុះចាញ់រៀងៗខ្លួន រឹតនឹងពិសេស អ្នកនៅក្បែរខ្លួនសុទ្ធតែស្មុគស្មាញដោយសារអ្នកទាំង2។

"ក្រែងនេះជាថ្ងៃចុងក្រោយដែលថេយ៉ុងបានចាក់ថ្នាំឬមិនមែន?គេក៏ប្រហែលត្រឡប់មកសភាពដើមវិញ លោកនឹងមិនអនុញ្ញាតឲ្យពួកខ្ញុំទៅសួរសុខទុក្ខគេពិតមែន?ទាំងដែលកាលពីប៉ុន្មានថ្ងៃមុនលោកក៏អង្វរពួកខ្ញុំដែរមិនអញ្ចឹង?ឬចង់ធ្វើក្រពើវង្វេងបឹង?"ជុងហ្គុកងាកមកសម្លឹងមើលសៀន គេនៅតែរក្សាគោលចំហររបស់គេដដែល គេនឹងមិនឲ្យថេយ៉ុងជួបគ្នាជាមួយស្កាយឡាឡើយ គេសុខចិត្តធ្វើជាក្រពើវង្វេងបឹង។

"សូមគិតឲ្យច្បាស់ម្ដងទៀតអំពីសុជីវធម៌របស់លោក ជុងហ្គុក!!អណ្ដើកនៅតែត្រូវការស្នូករបស់វា ចុះលោក?មិនត្រូវការមុខមាត់ទេ?ដែលខំនាំខ្លួនទៅដល់រាជវាំង នៅឱនក្បាលឲ្យព្រះបុត្រាជាន់ទៀតផង កុំភ្លេចពីវាឲ្យសោះ"

"ខ្ញុំបន្ទាបខ្លួនដល់ថ្នាក់នោះហើយ លោកក៏គួរតែដឹងថាខ្ញុំលះបង់មុខមាត់ខ្ញុំប៉ុណ្ណាដែរ លក្ខខណ្ឌដែលព្រះបុត្រាអាចយាងទៅខាងលើបាន ទ្រង់ក៏គួរតែឱនគោរពទូលបង្គំវិញជាថ្នូរនឹងការទៅសួរសុខទុក្ខថេយ៉ុង"ជុងហ្គុកលែងខ្វល់អំពីគ្រប់យ៉ាង គេកាន់តែសប្បាយដៃដែលបានសងសឹកស្កាយឡាផងដែរ។

"លោក-"វាមិនគិតថាលើសពេកទេដែលរាស្ត្រសាមញ្ញព្យាយាមជាន់ក្បាលខ្សែរាជវង្ស?ស្កាយឡាកំពុងតែខឹង និងខឹងខ្លាំង ច្បាស់ណាស់ថាទ្រង់នឹងចេញបញ្ជាសម្លាប់ត្រកូលចនមួយគ្រួសារ។

ក្រឹកៗ

"អ៊ូអរណាស់"ស្នូរនៃការកេះកាំភ្លើងកំពុងលាន់គ្រប់ទិសទី ម្នាក់ៗរហ័សបែរចំណាប់អារម្មណ៍អារម្មណ៍ងាកទៅរកប្រភពនៃសម្លេង។ពួកគេភ្ញាក់ផ្អើលដែលវត្តមានរបស់ឡូគីកំពុងបង្ហាញខ្លួននៅទីនេះ។

"នរណាអនុញ្ញាតឲ្យឯងចូលមក?"

"ទ្វាររបងផ្ទះនេះបានសម្អាតរួចរាល់អស់ហើយ"ឡូគីសម្ដៅទៅលើអ្នកយាមទាំងអំបាលម៉ានត្រូវបានសម្លាប់ចោលរួចអស់មកហើយ។ម្នាក់ៗនឹកស្មានមិនដល់ថាវាងាយយ៉ាងនេះ តើអ្នកយាមទាំងនោះម្ដេចក៏ទន់ខ្សោយអនុញ្ញាតឲ្យឡូគីសម្លាប់បាន?ខុសអីតែសុនហូបែរជាស្ងប់ស្ងាត់សម្លឹងទៅកាន់ឡូគី។

កម្មសិទ្ធិរវាងគ្នា | taekook  Where stories live. Discover now