chapter 28 : ជួបគ្នានៅ2ឆ្នាំទៀត

649 60 0
                                    

ការចាកចេញដោយគ្មានពាក្យលាពោរពេញនូវក្ដីឈឺចាប់និងតក់ស្លុតបំផុតកាលពី6ឆ្នាំមុនកំពុងធ្វើឲ្យថេយ៉ុងច្របូកច្របល់ ក្នុងចិត្តសែនឈឺចាប់នឹងទិដ្ឋភាពនៅពេលនោះ។គេពិតមិនចង់ឲ្យប្រវត្តិសាស្ត្រច្រំដែលឡើយ គេរហ័សងើបចេញពីគ្រែ ក្នុងចិត្តអធិដ្ឋានសូមកុំឲ្យដូចទៅនឹងអ្វីដែលគេបានស្រម៉ៃកាលពី6ឆ្នាំមុនអី។

គ្រាំង

ម្នាក់ៗភ័យអស់លួសព្រលឹងក្រោយថេយ៉ុងបើកទ្វាបន្ទប់មួយទំហឹង រាងល្អិតប្រញាប់រត់ចុះទៅក្រោមទាំងមិនទាន់សិតសក់លុបមុខ ភាពរហ័សរហួនរបស់គេធ្វើឲ្យសុនហូភ័យមិនស្ទើរ គាត់ខ្លាចតែគេរត់ៗជ្រុះកូនបាត់។

"ជុងហ្គុក!!!!"ថេយ៉ុងស្រែកមួយវ៉ាស់នាំឲ្យម្ចាស់ឈ្មោះប្រញាប់រត់ចេញពីផ្ទះបាយពោរពេញដោយក្ដីងឿញឆ្ងល់ ម្ដេចសុខៗស្រែកឮម្លេះ?

"ថេយ៉ុង អាសស្តារ៉ត!!អ្នកណាអនុញ្ញាតិឲ្យឯងស្រែកផ្ដេសផ្ដាសនៅទីនេះ?"សុនហូគាត់ខឹងមិនស្ទើរ មនុស្សធ្លាប់តែចូលចិត្តភាពស្ងៀមស្ងាត់ មកស្រែកជំទាលកាត់ព្រឹក អពមង្គលទាំងព្រឹកតែម្ដង។

"សុំ...សុំទោសលោកតា"ផឹប បន្ទាប់ពីសុំអភ័យទោសហើយ ថេយ៉ុងរត់ទៅឱបជុងហ្គុកទាំងធូរទ្រូង។គេស្មានតែនាយចាកចេញដោយគ្មានពាក្យលាដូចកាលពីមុនហើយទេតើ។

"អូន..អូនស្មានតែបងទៅដោយមិនលាអូនដូច6ឆ្នាំមុនហើយ"ជុងហ្គុកឱបថេយ៉ុងវិញ នាយថើបសក់រាងតូចបន្តិចរួចនិយាយ

"មិនអាចទេ បងឃើញអូនគេងលក់ស្រួលទើបមិនចង់ដាស់ ណាមួយម៉ោង8ទើបចេញដំណើរ នៅសល់1ម៉ោងទៀតឯណោះ"

"អូន..អូនគ្រាន់តែខ្លាច!ភ្លាមៗអូនស្រាប់តែកន្រ្តាក់នឹកឃើញពីការចាកចេញកាលពីមុនរបស់បង ទើបអូនប្រញាប់រត់មកខ្លាចមិនបានឃើញមុខបងមុនពេលបងចាកចេញទៀត។កាលនោះអូនពិតជាធ្វើចិត្តមិនបានពិតមែន ដែលសុខៗបែរជាត្រូវនៅឃ្លាតឆ្ងាយពីបង តាមសម្ដីរបស់ឡូគីធ្វើឲ្យអូនគ្មានសង្ឃឹមថាបានជួបក្មេងតូចរបស់អូនទៀតនោះទេ"

"តែឥឡូវក៏បានជួបហើយទេតើ!ថែមទាំងជិតក្លាយជាប្ដីប្រពន្ធនឹងគ្នាទៀតផង"រាងក្រាស់ទាញថ្ពាល់របស់រាងល្អិតពោរពេញដោយភាពក្នក់ក្នាញ់ មនុស្សអីក៏គួរឲ្យស្រឡាញ់គ្រប់ពេលយ៉ាងនេះ?ថេយ៉ុងពេបមាត់រកកលចង់យំ ទើបជុងហ្គុកថើបថ្ពាល់ថេយ៉ុងជាការលួងលោមមុននឹងស្រដីបន្ត

កម្មសិទ្ធិរវាងគ្នា | taekook  Where stories live. Discover now