chapter 02 : ចរឹកឯងបែបនេះទើបគ្មានសូម្បីតែអ្នកបម្រើខ្វាយខ្វល់ពីឯង

1.5K 84 0
                                    

សេរីភាព?រយៈពេលជាច្រើនខែដែលខ្លួនមិនមានវាគ្រប់គ្រាន់ ពេលនេះគេគួរតែសប្បាយចិត្តដែលខ្លួនឯងអាចមានសេរីភាពដែរទេ?

ថេយ៉ុងពេលនេះកំពុងអង្គុយនៅខាងមុខក្រដាសមួយសន្លឹក ដៃស្រឡូនកាន់ប៊ិចតម្លៃថ្លៃមួយដើមយ៉ាងនឹងធឹង។បើសិនជាគេហ៊ានចុះហត្ថលេខា គេនឹងអាចកែប្រែវាសនាជីវិតរបស់គេមួយរំពេចភ្លាម។

"នៅគិតដល់ណា?ឯងអាចមានគ្រប់យ៉ាងដែលឯងចង់បាន គ្រាន់តែបម្រើការងារឲ្យយើងគឺគ្រប់គ្រាន់ហើយ"ថេយ៉ុងលែងគិតបន្ត គេយល់ព្រមចុះហត្ថលេខានៅលើក្រដាសទទួលស្គាល់គេក្លាយជាកូនប្រុសពេញសិទ្ធរបស់ម្ចាស់វិមានដ៏ធំស្កឹមស្កៃមួយនេះ។

"ឆ្លាត"ឡូគីថើបថ្ងាស់ថេយ៉ុងថ្នមៗជាការលួងចិត្តកុំឲ្យថេយ៉ុងមានអារម្មណ៍ថាភ័យ។តែពួកគេមិនសូម្បីតែអាចដឹងថាកាយវិការបស់ពួកគេ គឺស្ថិតក្រោមក្រសែភ្នែករបស់មនុស្សម្នាក់ឡើយ។

អ្នកដែលបានឃើញកំពុងក្ដាប់ដៃជាប់យ៉ាងណែនពីចម្ងាយ ខ្សែភ្នែកក្រហមងាំងពោរពេញដោយអារម្មណ៍ខកចិត្ត ខឹងសម្បារនឹងឪពុករបស់ខ្លួនដែលហ៊ានយកនរណាម្នាក់មកចូលក្នុងគ្រួសារមួយនេះ។

________________

រាងតូចថេយ៉ុង នាពេលបានមកដល់បន្ទប់របស់ខ្លួនហើយ គេសម្លឹងមើលគ្រប់យ៉ាងជុំវិញបន្ទប់ ការតុបតែងដ៏ស្រស់ស្អាតមិនធ្លាប់ឃើញពីមុនមកបានទាក់ចិត្តគេជាខ្លាំង ជាពិសេសគឺក្លិនក្រអូបដ៏សែនឈ្ងុយឈ្ងប់បន្ថែមពីលើកាន់តែញ៉ាំងឲ្យអារម្មណ៍ ថេយ៉ុង ស្រស់ស្រាយមួយកម្រិតទៀត។

និយាយតាមត្រង់ គេមិនដែលរស់នៅក្នុងជីវិតបែបនេះឡើយ។គេគួរណាស់តែមានក្ដីសុខ?តែទេ!គេកំពុងគិតពីគោលបំណងរបស់ឡូគី គាត់មានគោលដៅអ្វីទើបនាំគេមកទីនេះ?ណ្ហើយ!បើទោះជាត្រូវបម្រើគាត់ក៏គេសុខចិត្តធ្វើឲ្យតែអាចរស់ដោយសេរីភាពដើរហើរតាមចិត្តបែបនេះបាន។

តឹបតឹប

ថេយ៉ុងបង្វែរចំណាប់អារម្មណ៍សម្លឹងទៅកាន់មាត់ទ្វាក៏ឮសម្លេងគោះទ្វាទើបប្រញាប់ដើរទៅបើកទ្វា បែរជាប្រទះនូវឆ្កែពូជ Samoyed មួយក្បាលដែលជាអ្នកគោះ។

កម្មសិទ្ធិរវាងគ្នា | taekook  Where stories live. Discover now