chapter 33 : ដាស់អូនពីសុបិន្តអាក្រក់នេះបន្តិចមកជុងហ្គុក

643 55 0
                                    

ជឿលើការមើលឃើញអនាគតតាមរយៈសុបិន្តដែរទេ?99.99%វាមិនអាចទៅរួច តែបើសិនជាធ្លាប់បានដឹងនៅអតីតកាលពីអនាគត ហើយបច្ចុប្បន្នត្រូវបានរំលឹកដោយអតីតកាលហើយនោះ អ្វីដែលបង្ហាញឡើងនៅក្នុងសុបិន្តអំពីអនាគតកាន់តែលម្អិតខ្លាំងលើសដើម។

ក្រាក

"ឯងជួបប្រទះនឹងអ្វីជុងហ្គុក?"វត្តមានរបស់សុនហូបើកទ្វាចូលមកជាមួយនឹងជំនិតរបស់គាត់ ម្នាក់ៗថយមួយជំហានក្នុងការបើកផ្លូវឲ្យគាត់ទៅរកជុងហ្គុក។

"គាត់ព្យាយាមសម្លាប់ខ្ញុំ"

អតីតកាល

"ហ្ហឹកហ្ហឹក...ម៉ែដោះ ម៉ែដោះ"ក្មេងប្រុសវ័យ7ឆ្នាំយំឱបម៉ែដោះពោរពេញទៅដោយភាពភ័យខ្លាច ម៉ែដោះគាត់ឱបជុងហ្គុកយ៉ាងណែនពួនសង្ងំនៅក្នុងបន្ទប់ក្រោមដីទាំងគ្មានជម្រើសនិងរកផ្លូវរត់គេចបាន។

"កុំយំអីណាអ្នកប្រុសតូច គ្រប់យ៉ាងនឹងមិនអីនោះទេ"ឲ្យគាត់ធ្វើបែបណា?គាត់ខ្លួនឯងក៏មិនអាចការពារខ្លួនឯងបានដែរ តែបើទោះជាត្រូវស្លាប់ក៏ដាច់ខាតគាត់មិនឲ្យជុងហ្គុកមានបញ្ហាអ្វីនោះទេ។ជុងហ្គុកយកដៃខ្ទប់មាត់បន្ថយសម្លេងកុំឲ្យត្រូវបានរកឃើញដោយបិសាចម្នាក់នោះ។

"គាត់ស្អប់ជុងហ្គុកមែនទេម៉ែដោះ?គាត់ឈប់ស្រឡាញ់ជុងហ្គុកហើយមែនទេ?ហេតុអីគាត់ចង់យកពូថៅវាយជុងហ្គុកអញ្ចឹង?"គេខ្លាច ខ្លាចខ្លាំងអំពីសភាពរបស់ឪពុកគេនៅមុននេះ គាត់មិនខុសអំពីបិសាចមួយរូបឡើយ។គេគ្រាន់តែរត់ទៅលេងដល់បន្ទប់សិក្សាឪពុករបស់គេ ហើយបានរកឃើញអំពីទិន្នន័យនិងឯកសារនិយាយអំពីសង្រ្គាមរួមទាំងគម្រោងគ្រប់គ្រងអុីវីលៀនរបស់គាត់នៅ16ឆ្នាំខាងមុខ។គាត់ចង់ឲ្យអុីវីលៀនមានសភាពដូចកាលពីប៉ុន្មានរយឆ្នាំមុន និងក្លាយជាប្រទេសមហាអំណាចក្ដោបក្ដាប់ប្រទេសទាំងអស់លើពិភពលោក។

ប៉ុន្តែសោកស្ដាយដែលឡូគីបានទៅដល់បន្ទប់នោះ គាត់មានការខឹងសម្បារអំពីជុងហ្គុកដែលមកបន្ទប់ហាមឃាត់របស់គាត់។ជុងហ្គុកចាប់ផ្ដើមខ្លាចឡូគី ជាពិសេសគឺកែវភ្នែកកំណាចចង់សម្លាប់មនុស្សរបស់ឡូគី។

កម្មសិទ្ធិរវាងគ្នា | taekook  Where stories live. Discover now