chapter 43 : warm hugs

757 65 0
                                    

ការដើរនៅតែបន្តមានរហូតដល់យប់ ជុងហ្គុកក៏បានឆ្លងកាត់ស្ពានមួយកន្លែង។គេមានអារម្មណ៍ថាមានមនុស្សកំពុងសម្លឹងមកខ្លួនទើបងាកភ្នែកសម្លឹងទៅកាន់ខាងក្រោមស្ពាន ដែលជាផ្លូវដើរផងដែរ ក៏ឃើញមនុស្សស្រីដដែលកំពុងច្រត់ចង្កេះមើលមកគេ។

នេះនាងជាមនុស្សរោគចិត្តមែនទេ?ក្រែងឲ្យអង្គរក្សជូននាងទៅផ្ទះហើយ ហេតុម្ដេចក៏ឃើញនាងនៅទីនេះទៀត?

"អ្នកប្រុស!នាងមិនបានត្រឡប់ទៅវិញនោះទេ ឬនាងជាជនបង្កប់?"កងអង្គរក្សម្នាក់ខ្សឹបទៅប្រាប់ជុងហ្គុក ជុងហ្គុកយល់តាមស្ថានការណ៍ ទើបងក់ក្បាលថាខ្លួនក៏គិតដូច្នោះដែរ។

ផឹប

ពិតជាដូចការគិតពិតមែន មនុស្សរងចាំស្ទាក់ផ្លូវក៏មកដល់ ជួនស្ពាននេះជាស្ពានថ្មើជើងនៅឯជាយក្រុងផងទើបមិនងាយមានមនុស្សឆ្លងកាត់។

ក្រឹបៗ

កងអង្គរក្ស3នាក់នាំគ្នាមកពាំងនៅខាងមុខជុងហ្គុក លើកកាំភ្លើងកេះឡើងដើម្បីការពារជុងហ្គុក។

ឆ្វាច់
ផាំងៗ

ការប្រយុទ្ធគ្នាក៏បានកើតឡើង ពួកគេបាញ់ទៅកាន់មនុស្សបិតមុខប៉ុន្មាននាក់ ជាហេតុបណ្ដាលឲ្យទីនោះមានភាពរញ៉េរញ៉ៃ។ជុងហ្គុកឈានជើងទៅម្ខាង ក៏មានមនុស្សមកខាងក្រោយនាយ បំណងថានឹងអូសដៃនាយទៅហើយ តែជុងហ្គុកនៅតែរហ័ស គេចមិនឲ្យអ្នកនោះប៉ះដៃបាន។

"លោក??"ថេយ៉ុងកាន់តែខ្នាញ់នឹងជុងហ្គុក កំណាញ់ខ្លួនបានគ្រប់ស្ថានការណ៍។អស់ជម្រើសនឹងការរត់គេចរបស់ជុងហ្គុក ថេយ៉ុងរត់ទៅឱបជុងហ្គុក តែឱបយ៉ាងណាក៏មិនជាប់ បើជុងហ្គុកគេចសឹងនឹងស្លាប់ខ្លួនគេអ្នកតាមចាប់នេះទៅហើយ។

"ចង្រៃយ៎អើយ!!!"រាងល្អិតស្រែកទាំងក្ដីធុញថប់ គេមានតែប្រើកម្លាំងឈឺខ្លួនហើយមើលទៅ។ថេយ៉ុងទាញកូនកាំបិតរត់សម្ដៅទៅជុងហ្គុក ជុងហ្គុកមិនបានដកដាវក៏ពិតមែន តែគេនៅតែអាចតទល់នឹងថេយ៉ុងបាន។

ច្រូច

ថេយ៉ុងក៏ភ្ញាក់ផ្អើលដែលសុខៗជុងហ្គុកបែរជាបន្ថយល្បឿននៃការបម្លាស់ទី នាំឲ្យគេអាចចាក់ជុងហ្គុកមួយកាំបិតត្រង់ចំណុចពោះរបស់ជុងហ្គុកបាន។រាងក្រាស់លួចញញឹមចុងមាត់និងទាញថេយ៉ុងយកមកឱបជាប់មិនព្រមលែង កាន់តែធ្វើឲ្យថេយ៉ុងតាមលែងទាន់ពីគោលបំណងជុងហ្គុក។

កម្មសិទ្ធិរវាងគ្នា | taekook  Where stories live. Discover now