chapter 21 : just trust our love

829 50 0
                                    

ថេយ៉ុងសម្លឹងមើលជុងហ្គុកដោយភាពងឿញឆ្ងល់ អ្វីដែលនាយបាននិយាយ?

"ថេយ៉ុងហា..បងស្អាតបែបនេះ មិនខ្លាចថាអាចនឹងមាននរណាម្នាក់លេបត្របាក់បងទេឬ?"

"គ្មានអ្នកណាក្រៅពីឯងនោះទេ"រាងល្អិតម្ចាស់សព្វនាមតបទៅកាន់ជុងហ្គុក គេងាកមុខចេញពីជុងហ្គុក តាមអារម្មណ៍នៅតែខឹងនឹងកាយវិការជុងហ្គុកជាមួយនឹងស្រីម្នាក់នោះ។

ជុងហ្គុកឃើញបែបនេះ គេខិតទៅផ្អែកក្បាលនឹងស្មារបស់ថេយ៉ុងដោយមិនខ្វល់ថាអ្នកដែលខ្លួនកំពុងផ្អែកគឺកំពុងខឹងនឹងខ្លួន។រាងក្រាស់ក្រលែកភ្នែកឃើញនឹងអ្នកអង្គម្ចាស់មីននៅឯផ្នែកម្ខាងទៀតគង់នៅក្បែរខាយ៍យ៉ា ពិតជាប៉ិនធ្វើពុតជាងគេទៅទៀត គ្មានសូម្បីអ្នកសង្ស័យ។ក្នុងចិត្តជុងហ្គុកកំពុងតែបួងសួង

សូមឲ្យព្រលឹងនៃសាកសពមួយនោះធ្លាក់នរកឲ្យបានសម្រេចទៅចុះ!

ពេលការសម្ដែងបានចប់សព្វគ្រប់អស់ហើយ ក៏ដល់ពេលដែលភ្ញៀវកិត្តិយសអង្គុយសណ្ដាប់នូវការនិទានរឿងផ្សេងៗដែលជាវប្បធម៌របស់ប្រទេសនីមួយៗទៅតាមនឹងស្នាដៃអក្សរសីល្ប៍របស់ប្រទេសទាំងនោះ ហើយក៏ទទួលទានអាហារសម្រន់បណ្ដើរស្ដាប់បណ្ដើរមុននឹងដល់ការរាំបិតកម្មវិធី។

ដោយឡែក ជីមីនក៏ត្រូវបានទទួលការអញ្ជើញមកទីនេះដូចគ្នា។គេដើរទៅខាងក្រៅកម្មវិធីដើម្បីមើលពីការដាក់តាំងរបស់មួយចំនួន បូកឡំនឹងស្រូបខ្យល់អាកាសផង គេធុញថប់ខ្លាំងណាស់។អ្វីដែលសំខាន់ គេមិនអាចរកឃើញពីតម្រុយសូម្បីបន្តិច។

ជីមីនឈប់ងក់ គេភ្ញាក់ផ្អើលដែលសុខៗបែរជាមាននរណាម្នាក់ក៏មកទីនេះដូចគ្នា គេចង់បានន័យថាពេលនេះគឺជាពេលទទួលទានអាហារ នឹកស្មានមិនដល់ថាក៏មានមនុស្សមិនញ៉ាំអាហារ សុខចិត្តដើរមើលដូចគេដែរ។រាងតូចសម្លឹងមើលមនុស្សម្នាក់នោះអស់មួយសន្ទុះ រួចក៏បង្វែទិសដៅដើម្បីដើរ។កំពុងតែដើរសុខៗ ស្រាប់តែជីមីននឹកឃើញថាគេដើរមួយសន្ទុះហើយគឺនៅតែកន្លែងដដែល ចុងក្រោយត្រូវសម្រេចចិត្តបកក្រោយដើរកាត់បុរសម្នាក់នោះទាល់តែបាន។និយាយតាមត្រង់ គេគ្មានអារម្មណ៍ល្អពេលឃើញវត្តមានបុរសម្នាក់នោះ នោះទេ។

កម្មសិទ្ធិរវាងគ្នា | taekook  Where stories live. Discover now