3

226 28 3
                                    

ម៉ោង ៨ ព្រឹក ថ្ងៃបន្ទាប់

វ៉ាវ វ៉ា វ៉ាៗៗៗៗ
សម្លេងម៉ោងរោទ៍ដ៏រំខានបំផុតដែល Jihoon មិនធ្លាប់លឺពីមុនមក
"អើយ ម៉ោងរោទ៍ប្រភេទអីហ្នឹង ព្រះ!" Jihoon ត្អូញត្អែរទាំងមិនទាន់បើកភ្នែករួច គេងើប រួចដើរសំដៅទៅប្រភពសម្លេង វាចេញពីបន្ទប់របស់ Hyunsuk
ចូលទៅដល់ក្នុងបន្ទប់ Jihoon ឃើញថា សម្លេងគឺចេញពីទូរសព្ទរបស់ Hyunsuk មើលទៅ Hyunsuk ដូចជាបាន set alarm ជាប្រចាំ តែបើក្រលេកមើលកំលោះម្ចាស់ទូរសព្ទវិញនៅលង់លក់នៅឡើយដូចជាមិនបានខ្វល់ ឬ លឺសម្លេងដ៏រំខាននេះឡើយ
ឃើញដូច្នេះ Jihoon ក៏សម្រេចចិត្តដាស់ ដោយខ្លួនផ្ទាល់
"បងហា៎... បង..." ហ្ហើយយយយ  Jihoon ដកដង្ហើមធំ រួចអង្គុយចុះ យកដៃអង្រួនខ្លួនបុរសកំពុងតែគេងនោះតិចៗ
"បងហា៎ ងើបឡើង ម៉ោង៨ ជាងហើយ"
"ថ្ងៃហ្នឹងបងមានថ្នាក់ដែលត្រូវទៅរៀនអត់?"
Hyunsuk ព្យាយាមភ្ញាក់ពីដំណេករបស់ខ្លួន ហាក់ដូចនៅមមីរមមើរនៅឡើយ
តែដោយលឺសំណួរទាំងនេះពីអ្នកម្ខាងទៀត ធ្វើឲ្យគេស្រឡាំងកាំង
"ហា៎!" ស្រែកឡើង រួចស្រវ៉ារកទូរសព្ទរបស់គេ បិទម៉ោងរោទ៍ដ៏រំខាន ហើយគេក៏ប្រទះឃើញសារពីប្រធានថ្នាក់របស់គេ
គុណអ្វីព្រះជួយ...
Notification
Class A
Mazer: ថ្ងៃនេះ លោកសាស្រ្តាចារ្យមានធុរៈបន្ទាន់ ចឹងយើងអត់ប្រឡងទេ ការប្រឡងនឹងលើកទៅសប្តាហ៍ក្រោយ សូមអរគុណ។
បុរសមាឌតូច ដកដង្ហើមឡើងដូចដកបន្លាចេញពីទ្រូង ប្រុងនឹងទំរេតខ្លួនគេងទៅវិញហើយនោះ គេក៏នឹកដល់សម្លេងដែលបានដាស់គេអំបាញ់មិញ វិសនឹងភ្លេចទៅហើយ
"Hmm class cancel ហើយ តែមិចបានឯងនៅទីនេះចឹង..." Hyunsuk និយាយទៅកាន់ Jihoon ពាក់អាវកាក់វាលក្លៀកពណ៌សរ ស្តើង ដោយយប់មិញស្អុះស្អាប់ពេក នៅបន្ទប់ទទួលភ្ញៀវ
Jihoon លឺហើយ បង្ហាញទឹកមុខមិនគួរឲ្យជឿ
"ហាស?! សួរចឹងបានទៀត? បងត្រូវអរគុណខ្ញុំច្រើនណាស់ដឹងអត់ ដែលខ្ញុំនៅទីនេះនៅឡើយ"
"ហើយ អត់មានចាំអីសោះម៉ងអី?"
Hyunsuk យកដៃទប់ក្បាល គេមានអារម្មណ៍ធ្ងន់ក្បាលជាខ្លាំង ពេលព្យាយាមគិតឡើងវិញ តើគេបានធ្វើអីខ្លះ កាលពីយប់មិញ
Hyunsuk បើកភ្នែកធំមើលទៅ Jihoon ដៃទាំងសងខាងអោបទៅលើទ្រូងរបស់គេ
"តែឯង... យើង..." និយាយរដិបរដុប តែ Jihoon អាចយល់បានថា Hyunsuk កំពុងតែគិតអី
Jihoon គិតក្នុងចិត្ត [អូ គាត់គិតឃើញតែរឿងនឹងទេហ៎ តែប្រតិកម្មរបស់គាត់ពេលនេះ មិចក៏គួរឲ្យស្រឡាញ់ម្ល៉េះ ព្រះអើយ' ><]
Jihoon ញញឹម ហើយខិតទៅជិត Hyunsuk ក្បាលអោនចុះយ៉ាងកៀក សឹងតែគ្មានគម្លោតទៅហើយ ភ្លាមៗ Hyunsuk ព្យាយាមថយ ដោយ Jihoon's fast reflex គេក៏យកដៃទៅទប់ពីក្រោយក្បាលរបស់Hyunsuk ធ្វើឲ្យថ្ងាសទល់ថ្ងាស ច្រមុះទល់ច្រមុះ Jihoon នៅរក្សាញញឹមរបស់គេនៅឡើយ
"មិនអីទេ បង អង្ករក្លាយជាបាយហើយ ខ្ញុំនឹងទទួលខុសត្រូវគ្រប់យ៉ាង"Jihoon ថយបន្តិច មើលទៅកាន់ភ្នែក Hyunsuk រួចមើលទៅបបូរមាត់ពណ៌សុីជំពូររបស់ Hyunsuk គេពិតជាចង់លេបត្របាក់ម្នាក់នៅក្នងដៃរបស់គេនេះណាស់ តែគេនឹងគ្រប់គ្រងខ្លួនឯង
Hyunsuk គាំង មិនដឹងទទួលយកព័ត៌មាននេះបែបណា ទឹកមុខភ័យស្លុត "អើយ ឈប់លេងទៅ" Hyunsuk និយាយ ពេលគេចាប់អារម្មណ៍ថា គេមានសម្លៀកបំពាក់ជាប់ខ្លួនធម្មតាទេ
Jihoon ឃើញបែបនេះ គេបានយកថ្ងាសរបស់គេទៅបុកនឹងថ្ងាស Hyunsuk ប៉ាង ហើយ សើច
"ហាហា ok ok តែបងគួរយល់ថាខ្ញុំមិនកេងចំណេញលើមនុស្សស្រវឹងបាត់បង់សតិនោះទេ ហើយបងឯងគិតឃើញតែរឿងចឹងទេហ៎? ហាហា dirty mind ណាស់ ខ្ញុំទៅផ្ទះវិញហើយចឹង" Jihoon បាត់បង់ស្នាមញញឹមរបស់គេ រួចដើរចេញ
"ឈប់សិន! សុំទោសដែលបងគិតបែបនេះ... តែឯង អ្នកជូនបងមកផ្ទះត្រូវអត់? អរគុណណា!" Hyunsuk និយាយ
Jihoon ដើរមកជិត hyunsuk វិញ ហើយចាប់ទាញថ្ពាល់ទាំងសងរបស់ hyunsuk
"នែចឹងបានត្រឹមត្រូវ! បើអ្នកផ្សេងវិញហា៎ បងឯងដឹងតែរឿងធំហើយ""
"លើកក្រោយ ធ្វើអីឲ្យចេះគិតលឺនៅ?" - Jihoon
"អា៎ ដឹងហើយៗ ឈឺណាស់! ក្រហមថ្ពាល់គេអស់ហើយ" - Hyunsuk
"ក្រហមចឹងហើយ ស្អាត heheheh"
លឺបែបនេះ មុខ hyunsuk កាន់តែក្រហមឡើង
"ស្អាតអី មើស! ចេញពីបន្ទប់បង" គេបានយកដៃវាយទ្រូង Jihoon រួចរុញបុរសសាច់ដុំម្នាក់ហ្នឹងចេញពីបន្ទប់គេងរបស់គេ
*door closed*
"មានការអី call មក ខ្ញុំទៅវិញមែនទែនហើយ" - Jihoon
"Okayyyy" -hyunsuk តប
Jihoonទប់ញញឹមមិនបានដោយឃើញ Hyunsuk អៀនបែបនេះ ពេលលឺពាក្យគេសសើរ
"Cuteeee" Jihoon និយាយតិចៗម្នាក់ឯង




—————
I know this is too short 🥲
Your vote make me want to continue my writing 😭♥️

Just Friends [ HOONSUK ]Where stories live. Discover now