5

211 17 0
                                    

"ទំលាក់ប៊ិចចុះ! ប្រមូលក្រដាសកិច្ចការរបស់អ្នកមកឲ្យខ្ញុំ។" លោកសាស្រ្តាចារ្យនិយាយឡើង

———-
"ទីបំផុត យើងប្រឡងចប់ហើយ!!!!!!" Jaehyuk សប្បាយចិត្តដូចត្រូវឆ្នោត គេក៏ក្រលឹកឃើញ Haruto នៅមាត់ទ្វារ
"Haruto !!! ចូលមក!!!"
"តោះៗ ល្ងោចហ្នឹងជុំគ្នាហី?" Jaehyuk ជើងនាំដើរលេង
"Hyunsuk hyung មិចដែរ? ទៅអត់?" Haruto សួរ ព្រោះឃើញថា Hyunsuk ប្រលឹងមិនជាប់ខ្លួនសោះ
"ហាស៎? Hmm... ចាំមើលសិន" -Hyunsuk
"បើបងអត់ទៅ ខ្ញុំក៏អត់ទៅដែរចឹង ហើយ Jihoon hyung រឹតតែអត់ទៅទៀត...។"
"ទៅៗហី បង យូរៗម្តង ណាមួយទើបប្រឡងហើយ រំហើយអារម្មណ៍តិចទៅ។" Jaehyuk ទទូចឡើង
"អើយយយយ ហើយជើងជាប់គ្នាអី ដូចអត់ជាប់ផង បងហត់ណាស់ ចង់តែដេកមួយមុខគត់!!!"
"អូយយយយយ បងហ៎ ទៅៗណា..." Haruto និង Jaehyuk ឈរសងខាង Hyunsuk និយាយបណ្តើរ អង្រួនខ្លួន Hyunsuk បណ្តើរ អង្រួនយូរៗទៅខ្លាំងទៅៗលឿនទៅៗ
"បានហើយៗៗ ឈប់!!!!! បងនឹងទៅ okay???!"
"Yayyyyy okay!!!! ចឹងបងហៅ Jihoon hyung ផងណា!!" -Jaehyuk
"Kkkkkkk" -Hyunsuk តប
"Okay!! ជួបគ្នាល្ងាចនេះ កន្លែងចាស់" -Jaehyuk
————

Hyunsuk មើលទៅនាឡិការដៃរបស់គេ ស្មើរនេះ Jihoon គួរតែនៅបណ្ណាល័យ
Message
Hyunsuk: នៅបណ្ណាល័យមែន?
Jihoon: បាទ បង
Hyunsuk: ទៅរកនៅនុងបានអត់?
Jihoon: កើតអី? នឹកខ្ញុំមែន?
មកៗ ^-^
Hyunsuk: 🙄🙄🙄

ពួកគេរៀននៅសាកលតែមួយ តែពួកគេរៀនក្នុងdepartment ផ្សេងគ្នា
សាកលនេះ មានភាពធំទូលាយ អគារច្រើន ហើយជាទូទៅពីអគារមួយទៅអគារមួយមានច្រកតូចៗផងដែរ ពេល Hyunsuk កំពុងដើរជិតដល់ហើយនោះ គេត្រូវបានដៃនរណាម្នាក់ទាញចូលទៅច្រកនោះ Hyunsuk ភ្ញាក់ព្រឺតបម្រុងនឹងស្រែកហើយ តែត្រូវបានម្នាក់ដែលទាញគេនោះខ្ទប់មាត់គេជាប់ Hyunsuk រករើបំរាស់ដកដៃនោះចេញ តែក្រោយដឹងអត្តសញ្ញាណម្នាក់នេះហើយ គេក៏នៅស្ញៀមវិញ
"និយាយគ្នាសិនបានអត់?"
Hyunsuk គៀសដៃ Yoshi ចេញ
"មានអីត្រូវនិយាយទៀត?"
"មិចធ្វើអីអត់ហេតុផលចឹង? ផ្លាស់ប្តូរច្រើនម៉េះ?"
"ហាស៎! ច្រឡំទេហី? ខ្ញុំហ្នឹងផ្លាស់ប្តូរ? យើងធ្វើអីខ្លះ យើងដឹងខ្លួនឯងហើយ ចង់ឲ្យខ្ញុំរំលឹកឲ្យទៀតមែន?"
"កុំចឹងបានអត់?" Yoshi ទាញ Hyunsuk មកអោបក្នុងទ្រូងគេ
Hyunsuk នៅសញ្ចឹងមួយសន្ទុះ 'ហេតុអីខ្ញុំនៅតែកក់ក្តៅក្នុងរង្វង់ដៃគេ? តែខ្ញុំក៏ដូចជាចង់យំក្នុងពេលតែមួយនេះផងដែរ...'
Hyunsuk សម្រេចចិត្តច្រាន Yoshi ចេញពីខ្លួនគេ
"បានហើយ យើងចប់គ្នាទៅល្អជាង ទៅរកអ្នកថ្មីរបស់អ្នកឯងទៅ ហើយកុំមករកខ្ញុំទៀត" និយាយចប់ Hyunsuk ក៏ដើរចេញ
Yoshi ទាញដៃគេម្តងទៀត តែលើកនេះ គេទាញ រួចរុញខ្លួន Hyunsuk ខ្ទប់នឹងជញ្ជាំង ដៃស្តាំសង្កត់ដៃឆ្វេង Hyunsuk ទៅនឹងជញ្ជាំង ដៃឆ្វេងទះនឹងជញ្ជាំងជិតទៅនឹងមុខ hyunsuk ដែលធ្វើឲ្យ Hyunsuk ភ្ញាក់ផ្អើលជាខ្លាំង
"ហេតុអ្វី? អ្នកមិនដែលបដិសេដខ្ញុំចឹងទេ។ មានអ្នកថ្មីហើយមែន?
អ្នកទាក់ទងជាមួយ Jihoon មែន? អ្នកចោទខ្ញុំថាក្បត់ បែកពីខ្ញុំទៅយកវាមែន?!" Yoshi និយាយទាំងកំហឹង
"ឡប់សតិទេអី?! ខ្ញុំកោតហើយដែលអ្នកនិយាយចឹងមករួច! លែងខ្ញុំទៅ"
វត្តមានជនទី៣ បានបង្ហាញខ្លួន បុរសរាងខ្ពស់ រូបកាយមាំមួនដើរចូលមក ច្រាន Yoshi មួយទំហឹង ធ្វើឲ្យ Yoshi ដួលទៅលើដី
"ចុះមិចបើគាត់ទាក់ទងខ្ញុំ? វាមិនមែនជារឿងរបស់ឯងទៀតទេ! តាប៉ែច្រើនម៉េះ?" -Jihoon
Jihoon អោនទៅក្រវួចករអាវ Yoshi
"ឈប់មករយ៉េរយ៉ៃជាមួយ Hyunsuk ទៀត មិនចឹងទេ..." Jihoon លើកដៃបម្រុងដាល់ Yoshi កណ្តាលមុខហើយ តែត្រូវបាន Hyunsuk បញ្ឈប់គេ
"បានហើយ យើងចេញពីទីនេះទៅ"
Jihoon ងើបដើរមកជិតHyunsuk រួចកាន់ដៃគេចេញពីទីនោះ
"អរគុណ" -Hyunsuk
"មិនយកទេ អរគុណហ្នឹងហ៎"
"យកអីវិញចុះ?"
Jihoon មើលមុខ Hyunsuk ហើយញញឹមរួចមើលចុះក្រោមទៅខ្លួន Hyunsuk ហើយបែរមកមើលចំក្រសែភ្នែកវិញ គេញាក់ចិញ្ចើមដាក់ hyunsuk "គិតមិចដែរ?"
"មិចដែរឆ្កួតយ៎អី" ប្រអប់ដៃសរស្រលូនដ៏តូចវាយទៅលើទ្រូង jihoon ធ្វើឲ្យ Jihoon សង្កេតឃើញខ្នងដៃរបស់ Hyunsuk
មានលក្ខណៈដាច់ស្រទាប់ស្បែកក្រហមៗ ជិតចេញឈាមដូចត្រូវកកិតនឹងអ្វី
"វា អ្នកធ្វើឲ្យដៃបងទៅជាចឹងមែន?" -Jihoon សួរ
" hmm... សឺស្បែកទេ មិនអីទេ"
"បងមិនគួរណាហាមខ្ញុំមិនឲ្យវៃវាសោះ ដាក់ឲ្យបែកមុខបានសម"
"កុំចង់មានរឿងច្រើនអី"
"បងចេះតែចឹង បានគេចេះតែធ្វើបាបបងបាន" -Jihoon

Just Friends [ HOONSUK ]Where stories live. Discover now