Hyunsuk បានឃើញនារីដ៏ស្រស់ស្អាតម្នាក់ រាងតូច ស្បែកសម៉ដ្ឋរលោង សាកសមនឹងសម្លៀកបំពាក់ដែលនាងកំពុងពាក់ជា Cheerleader អាវដៃតូចមួយកំណាត់បញ្ចេញសាច់ពោះដ៏សខ្ចី ព្រមទាំងសំពត់ខ្លីត្រឹមភ្លៅ បង្ហាញនូវជើងសែនស្រលូនរបស់នាង។ នារីដ៏ស្រស់ស្អាតម្នាក់នេះ គឺគ្មានអ្នកណាក្រៅពី Yuna ។ នាងបានដើរទម្រង់ទៅរក Jihoon
ដោយ Hyunsuk គិតថា គេអាចរំខានដល់ស្ថានភាពបែបនេះទើបគេបែរមកឈរក្រោយសសរបំបាំងរាងដ៏តូចរបស់គេ
'ចាំ Jaehyuk មកវិញចាំគិតទៀត'
Hyunsuk មិនទុកភ្នែកឲ្យទំនេរនោះទេ គេលបមើល Jihoon និង Yuna ពីចម្ងាយYuna ឈរនៅពីមុខ Jihoon រួចហុចទឹកទៅឲ្យ Jihoon
"អរគុណ" Jihoon និយាយ រួចមើលទៅកាន់នារីដែលកំពុងឈរចំពោះមុខខ្លួន
"បងមានចាប់អារម្មណ៍ឯកសណ្ឋានថ្មីរបស់ពួកខ្ញុំទេ?ស្អាតអត់?" Yuna ញញឹម រួចបង្វិលខ្លួនមួយជុំ សំពត់ខ្លីរបស់នាងរផាត់រផាយទៅតាមចលនានោះ
"Hmm មានអី ពណ៌ស្អាត" Jihoon ទឹកមុខដូចមិនមានចំណាប់អារម្មណ៍
"ខ្ញុំដឹងហើយ ថាបងស្រឡាញ់ពណ៌ក្រហមហ៎" Yuna ផ្លាស់មកអង្គុយខាងឆ្វេងដៃ jihoon
"កើតអី? ដូចអត់អារម្មណ៍សោះចឹង... លទ្ធផលប៉ុណ្ណឹងល្អហើយបងសម្រាប់ប្រកួតមិត្តភាព... បងធ្វើបានល្អហើយតាស៎"
"Hmm មានអី បងធម្មតាៗតាស៎"
"ចឹង ចេញពីហ្នឹងបងមានត្រូវរវល់ទៅណាទៀតអត់?"
"អឺ..." Jihoon គិតមួយសន្ទុះ ងាកទៅរក Yuna ដែលនៅខាងឆ្វេងដៃ តែក្រសែភ្នែកគេបែរផ្លាស់ប្តូរភ្លាមៗ គេដូចជាចាប់អារម្មណ៍ទិដ្ឋភាពដែលនៅពីក្រោយនោះទៅវិញ
'ដូចប្រហែលៗ' Jihoon ងាកមុខគេទៅស្តាំបន្តិច ដោយ Yuna បានបាំងទស្សនីយភាពនោះពាក់កណ្តាល
'Choi Hyunsuk ជាមួយពីណាគេ?!'
Yuna ឆ្ងល់ហ្នឹងសកម្មភាព Jihoon
"Oppa..."
"អឺ... បងរវល់តិចណា៎ ជួបគ្នាពេលក្រោយ" Jihoon និយាយហើយ ក៏ងើបដើរទៅរកទិដ្ឋភាពដែលគេព្យាយាមមើលអម្បាញ់មិញភ្លាម ទុក Yuna ឲ្យនៅតែឯងHyunsuk ឈរលបមើលគេសុខៗ ស្រាប់តែបានអារម្មណ៍ថាមានដៃនរណាម្នាក់មកប៉ះស្មារបស់គេ គេគិតថាប្រហែលជា Jaehyuk ហើយ Hyunsuk ក៏ចាប់និយាយឡើង
"ដាច់ចិត្តមកវិញហើយអី ថីឯងបានចេះតែរត់ចោលគ្នាហ្នឹង" Hyunsuk និយាយហើយបានបែរក្រោយទៅរកអ្នកដែរកំពុងឈរពីក្រោយគេ"Sunwoo?! សុំទោសផងណា បងស្មានតែ jaehyuk ហើយម៉េចមិនហៅបង"
"ឃើញបងលបមើលអីមិនដឹង អត់ហ៊ានហៅ"
"អូ ហាហា" hyunsuk សើចបន្លប់ ដោយគេមានអារម្មណ៍ខ្មាសៗពីការលឹបលររបស់គេ
"មិននឹកស្មានថាបងមកមើលបាល់ដែរសោះ"
"បងក៏មិននឹកស្មានថា Sunwoo ឯងជាកីឡាករម្នាក់ដែរ នៅថ្ងៃហ្នឹង"
"ហាហា ខ្ញុំទើបដឹងថាខ្ញុំជាប់ជម្រើស ១១ នាក់ ម្សិលមិញដែរហ្នឹង ដោយសារមានអ្នករបួស ខ្ញុំគ្រាន់តែជាអ្នកជំនួស ភាពចៃដន្យ"
"តែឯងធ្វើបានល្អណាស់ ជាពិសេស Free kick ហ្នឹងម៉ង គ្រាប់ហ្នឹងឡូយហា៎"
"គ្រាប់ហ្នឹងខ្មោចឲ្យទេបង ហាហា"
YOU ARE READING
Just Friends [ HOONSUK ]
Fanfiction"សុំទោសដែលខ្ញុំដើរហួសដែនខណ្ឌ" - JIHOON BXB CHOI HYUNSUK X PARK JIHOON