10

203 24 0
                                        

ថ្នាក់រៀនដែលមានទំហំសមល្មម មានតុកៅអីពេញ តែបែរជាមាន មនុស្សតែ២នាក់នៅក្នុងនោះទៅវិញ ប្រុសម្នាក់ស្រីម្នាក់ ពួកគេអង្គុយជាប់គ្នា ខាងប្រុស ចង្អុលបង្ហាញអ្វីម្យ៉ាងលើសៀវភៅដែលមាននៅលើតុ។ Jihoon តែងជួយបង្រៀនដល់ Yuna បន្ថែមរៀងរាល់ល្ងាច។ គេមិនមែនធ្វើរឿងទាំងនេះទទេរនោះទេ តែគ្រូប្រចាំថ្នាក់គេបានសន្យាថានឹងបន្ថែមពិន្ទុដល់គេ ប្រសិនជាគេអាចជួយបង្រៀន Yuna បាន។ គេក៏បានយល់ព្រមចំពោះសំណូមពរ។ Yuna ធ្លាប់បានអញ្ជើញ Jihoon មកបង្រៀននៅកន្លែងស្នាក់នៅរបស់ខ្លួន តែ Jihoon បានបដិសេធ ដោយគិតថាមិនសូវសមរម្យ។ ពេលល្ងាច សាលាក៏សំបូរមនុស្សរៀនដូចគ្នា តែសំណាងដែរ ដែលសល់បានថ្នាក់មួយ ពួកគេក៏មករៀននៅថ្នាក់ទំនេរនោះ។

"ថ្ងៃនេះ យើងរៀនប៉ុន្នឹងបានហើយណា៎" -Jihoon
"ចាស"
Jihoon ក៏ចាប់ផ្តើមរៀបចំសម្ភារៈរបស់ខ្លួន
"ខ្ញុំអាចសួរបងមួយបានទេ"
"សួរមក"
"បងមានចាប់អារម្មណ៍ពេញចិត្តលើនរណាម្នាក់នៅ?"
"នៅផង" Jihoon ឆ្លើយដោយមិនស្ទាក់ស្ទើរ
"មែនអី? ចុះបងស្រឡាញ់មនុស្សបែបណា?"
សំណួរនេះដូចជាធ្វើឲ្យ Jihoon គិតមួយសន្ទុះ
"អឺ... បងអត់ដែលបានគិតពីរឿងហ្នឹងផង បងគិតថាបងអត់មាន Type or reference អីទេ..."
"មិនជឿទេ... ចុះបើខ្ញុំឲ្យបងគិតដល់មនុស្សម្នាក់ដែលគួរស្រឡាញ់ បងមានគិតដល់នរណាម្នាក់អត់?"
'តើនេះជាសំណួរប្រភេទអីហ្នឹង? មនុស្សម្នាក់ដែលគួរស្រឡាញ់?'
រូបភាពមួយបានផុសឡើងក្នុងការគិតរបស់ Jihoon ម្នាក់នោះមាន មុខតូច ថ្ពាល់ប៉ោងៗ ក្រហមៗ បបូរមាត់ពេបកំពុងគេង ប្រអប់ដៃតូចៗគេក្តាប់ចូលគ្នា រូបរាងជាមនុស្សពេញវ័យ តែកាយវិការដូចកូនង៉ែត?! Jihoon ញញឹមដោយមិនដឹងខ្លួន ពេលគិតឃើញដល់រូបភាពនេះ...
'តែ... នេះ គឺ Hyunsuk hyung... ម៉េចក៏មួយរយៈពេលនេះ ខ្ញុំនឹកឃើញតែគាត់ចឹង...' Jihoon គិតក្នុងចិត្ត
"Jihoon Oppa... អត់អីណាអី?" Yuna សួរ ដោយឃើញ Jihoon ភ្លឹកមួយស្របក់
"Hmm... មានអី"
"បងគិតអីមែន"
"អត់ទេ..."
"មុននឹងខ្ញុំសួរលេងទេ... តាមពិតទៅ ខ្ញុំមានរឿងចង់ប្រាប់បង" Yuna យកដៃរបស់នាងដាក់លើដៃ Jihoon រួចកាន់ថ្មមៗ
"ខ្ញុំចូលចិត្តបងលើសពីសិស្សច្បង ខ្ញុំ...ស្រ...ឡាញ់បង..."
Yuna និយាយយ៉ាងរតាប់រតុប
"ឲ្យបងសុំទោសផង បងគិតថា..."
"បងមិនចាំបាច់ឲ្យចម្លើយខ្ញុំឥឡូវក៏បានដែរ បងគិតសិនទៅ..."
"Yuna... បងគិតថា ពួកយើងអត់អាចទៅរួចទេ"
"ហេតុអី? ម៉េចក៏បងដឹងថាអត់អាច យើងសាកមើលសិនក៏បានណា..."
"តែ..."
"ណា៎...! ខ្ញុំទៅផ្ទះហើយណា" "bye bye" Yuna leave a quick peck on jihoon's cheek and run off
"..." Jihoon ដកដង្ហើមធំ ហើយដើរចេញពីថ្នាក់ តែចែដន្យក៏ជួប...

Just Friends [ HOONSUK ]Where stories live. Discover now