4

246 21 5
                                        


Hyunsuk សម្រេចចិត្តទៅរក Yoshi ព្រោះគេមិនអស់ចិត្តពីទង្វើដ៏គ្មានមូលហេតុរបស់ Yoshi ។ អ្វីក៏ដោយគឺមានហេតុ ទើបមានផលកើតឡើង
តាមផ្លូវទៅសាកលវិទ្យាល័យនីតីសាស្រ្ត គេគិតឆ្លៀតចូលហាងកាហ្វេនៅម្តុំនោះផងដែរ ដើម្បីបំពេញភាពញៀនរបស់គេ ព្រមទាំងរកមើល pastry ដែលមិត្តប្រុសរបស់គេចូលចិត្តផងដែរ
ដល់ទីតាំង ហាងកាហ្វេនេះ មានលក្ខណៈ minimalist អមដោយកញ្ចក់ជុំវិញ ដែលអាចមើលពីខាងក្រៅបាន ថាមានមនុស្សច្រើនកោះករ អ្នកខ្លះជានិស្សិត ខ្លះជាបុគ្គលិកក្រុមហ៊ុន ខ្លះអានសៀវភៅ ខ្លះទៀតក៏សំណេះសំណាលគ្នាលេង
Hyunsuk ដើរចូលទៅក្នុងហាង...

តើវាជាវាសនា ឬព្រហ្មលិខិត?

Hyunsuk បានចាប់អារម្មណ៍នឹងតុមួយនៅខាងចុង មានមនុស្ស ២នាក់អង្គុយគៀកកើយគ្នាយ៉ាងស្និតស្នាល បុរសសក់ពណ៌ត្នោត ទឹកមុខស្រទន់ សម្បុរសរក្បុសដៃស្តាំអោបចង្កេះដ៏តូចរបស់បុរសម្នាក់ទៀតដែលមានសក់ខ្មៅរលោងញញឹមស្រស់ ស្មារបើករបស់កំលោះម្នាក់នេះពិតជាធ្វើឲ្យគេសង្ហាទ្វេដង ប៉ុន្តែ Hyunsuk ទាក់ភ្នែកជាមួយពួកគេមិនមែនមកពីពួកគេសង្ហានោះទេ តែមកពីក្នុងចំណោម ២នាក់នេះ មានម្នាក់ដែលជាជនបង្កហេតុធ្វើឲ្យ Hyunsuk មិនស្ងប់សុខ ហើយតាមរកមកដល់ទីកន្លែងនេះ គេមិនបានច្រឡំមនុស្សទេ នេះគឺច្បាស់នឹងភ្នែកតែម្តង នោះគឺ KANEMOTO YOSHINORI មិត្តប្រុសរបស់គេ

Hyunsuk ដើរសំដៅទៅតុអ្នកទាំង២នោះ ទះតុ *ផាំង*
Hyunsuk មិនត្រឹមតែទទួលក្រសែពីម្ចាស់តុនេះទេ អ្នកជុំវិញនោះក៏បានងាកមករក hyunsuk ដូចគ្នា
Yoshi បើកភ្នែកធំៗភ្ញាក់ផ្អើលជាមួយវត្តមានរបស់ Hyunsuk
Yoshi ប្រុងនឹងហាមាត់និយាយ តែត្រូវបានកាត់ដោយ Hyunsuk
"គិតថាលាក់ខ្ញុំដល់កាលទៀត? បើស្រឡាញ់គេណាស់ មិចមិននិយាយឲ្យដាច់ស្រឡះជាមួយខ្ញុំ? មិចមិនបែកពីខ្ញុំសិន? ហេតុអីយើងធ្វើឲ្យខ្ញុំខូចចិត្តម្តងហើយម្តងទៀត? ខ្ញុំជាស្អី បានយើងចង់ទៅៗ ចង់មកៗហ្នឹង? សន្តានក្បត់លួចលាក់យើងគ្មានថ្ងៃប្រែទេ ខ្ញុំឆ្អែតឆ្អន់ជាមួយយើងហើយ" និយាយរួច Hyunsuk បានទាញកែវទឹកលើតុជះទៅលើមុខ Yoshi ដែលបង្កឲ្យមានការភ្ញាក់ផ្អើលកាន់តែខ្លាំង
"គេនឹងធ្វើដាក់អ្នក ដូចដែលគេធ្វើដាក់ខ្ញុំចឹង ត្រៀមខ្លួនឲ្យហើយទៅ"  Hyunsuk និយាយទៅកាន់បុរសដែលនៅជាប់ Yoshi

Just Friends [ HOONSUK ]Where stories live. Discover now