វាលស្មៅពណ៌បៃតងខ្ចី អមដោយមនុស្សម្នាសិស្សានុសិស្សជាច្រើនកុះករកំពុងរងចាំការប្រកួតបាល់ទាត់មិត្តភាពរវាងសាកលវិទ្យាល័យ សេអ៊ូល និង សាកលវិទ្យាល័យ ហាន លីម ដែលនឹងប្រព្រឹត្តក្នុងពេលបនិ្តចទៀតនេះ
"Whoahhh មនុស្សច្រើនម៉្លេះ" Jaehyuk ទើបតែមកដល់ ចូលមកអង្គុយជិត Haruto
"ហ្នឹងហើយ ចេះខ្ញុំមកមុន កុំអីគ្មានកន្លែងអង្គុយទេ។ មើលទៅសិស្សខាងសាលាគេក៏មកច្រើនណាស់ដែរ" -Haruto
"មិននឹកស្មានថា កញ្ញាៗចូលចិត្តគាំទ្រកីឡាបាល់ទាត់ច្រើនបែបនេះសោះ ដឹងចឹងចូលរួមក្លឹបបាល់ទាត់ដែរបាត់" -Jaehyuk
"គិតតែកញ្ញាៗហ្នឹង គង់តែមានថ្ងៃណាកញ្ញាៗមកត្រួតវៃទេបងឯង... និយាយចឹង បងមានស្គាល់ណាគេមកពីខាងសាកលវិទ្យាល័យហ្នឹងអត់?"
"យើងទាត់ជាមួយសាកលណា?"
"ហាន លីម"
"ហានលីម?! Sunwoo រៀននៅហានលីមតាស៎ គេក៏នៅក្លឹបបាល់ទាត់ដែរ តែបងអត់ដឹងថាគេមានឈ្មោះមកលេងអត់ទេ"
"ចាំមើលមើស"
សំឡេងហូរកងរំពងឡើង ជាកិច្ចស្វាគមន៍ដល់បុរសសង្ហាៗជាកីឡាករនៃសាកលទាំងពីរដែលចាប់ផ្តើមមានវត្តមានចូលមកក្នុងទីលានប្រកួត
"Jaehyuk hyung នោះ Sunwoo hyung មែន?" Haruto Sunwoo
"ហ្នឹងហើយ រកណាទៀត"
"ចឹង Jihoon Hyung ត្រូវប៉ះគ្នាជាមួយ Sunwoo hyung ហើយ ហាហាហា ដឹងតែល្អមើលហើយ Jihoon hyung ប្រាកដជាធ្វើគ្រប់យ៉ាងដើម្បីតែឈ្នះជាមិនខាន"
"ម៉េចចឹង?" Jaehyuk
"ចុះខ្ញុំប្រាប់បងថ្ងៃមុនហ៎ ថ្ងៃដែលពួកគាត់ជួបគ្នាលើកមុនដូចជាមិនសូវត្រូវគ្នាប៉ុន្នានទេ"
"តែនេះការប្រកួតមិត្តភាពណា កីឡានាំមកនូវមិត្តភាព សន្តិភាព Sport live in peace" -Jaehyuk
"សង្ឃឹមចឹងចុះ" -HarutoJihoon និង Sunwoo ក៏មិនបានដឹងថាពួកគេទាំងពីរត្រូវមកជួបគ្នានៅទីនេះដូចគ្នា ដោយពួកគេមិនបានដឹងពី Line up របស់គូប្រកួតនោះឡើយ
Jihoon មើលមកកន្លែងអ្នកទស្សនា ដូចជាកំពុងស្វែងរកនរណាម្នាក់...
"Jihoon hyunggggg" Jaehyuk ស្រែកឡើងទៅកាន់ jihoon ដោយគេគិតថា Jihoon កំពុងរកពួកគេ តែបែបជា ទឹកមុខ Jihoon នៅតែស្មើរ មិនមានចំណាប់អារម្មណ៍លើវត្តមានរបស់ Jaehyuk នោះទេ
"គាត់រកពីណាគេវិញហ្នឹងហ៎"
Jaehyuk និង Haruto មើលមុខទៅវិញទៅមក
"Sukkie hyung!!!!" Jaehyuk និង Haruto និយាយឡើងព្រងគ្នា
"ភ្លេចឲ្យឈឹង ហើយមិចគាត់អត់ទាន់មកទៀតចឹង សាកឆាតទៅគាត់តិចមើល" -Jaehyuk
Jaehyuk ត្រលប់ក្រសែភ្នែករបស់គេមកលើទីលានវិញ ការប្រកួតចាប់ផ្តើម ស្ថានភាពនៅពេលនេះគឺធម្មតាៗនៅឡើយដោយមានការប៉ះឲ្យគ្នាទៅវិញទៅមក។ Jaehyuk ចាប់អារម្មណ៍មើល Jihoon ដែលជាខ្សែប្រយុទ្ធដែលពុំសូវមានបាល់លេងប៉ុន្នាន គេតែងចោលកន្ទុយភ្នែកមើលមកកន្លែងអ្នកទស្សនាជាច្រើនសារ ជាមួយទឹកមុខមិនស្រណុកក្នុងចិត្ត តែក្នុងពេលភ្លាមៗនេះ ការមើលមកច្រកចូលកន្លែងទស្សនា ធ្វើឲ្យទឹកមុខ Jihoon រីកដូចគ្រាប់ជី ស្នាមញញឹមដ៏ទាក់ទាញបានបង្ហាញលើផ្ទៃមុខដ៏ស្រស់សង្ហារបស់គេ...
Jaehyuk ឃើញបែបនេះគេក៏ងាកទៅទិសដៅដែល Jihoon សម្លឺងទៅ, ងាកទៅរកមូលហេតុនៃស្នាមញញឹមរបស់កីឡាករលេខ ៧ ដែលមានទឹកមុខងាប់ចង់មួយថ្ងៃទៅហើយ...
![](https://img.wattpad.com/cover/339021507-288-k14943.jpg)
YOU ARE READING
Just Friends [ HOONSUK ]
Fanfiction"សុំទោសដែលខ្ញុំដើរហួសដែនខណ្ឌ" - JIHOON BXB CHOI HYUNSUK X PARK JIHOON