"Yuna យើងឈប់ធ្វើរឿងទាំងអស់នេះទៅណា ទោះយ៉ាងណាក៏វាមិនអាចទៅរួចដែរ... យើងគួររក្សាទំនាក់ទំនងជាសិស្សច្បង សិស្សប្អូនល្អទៅល្អទេ?" Jihoon និយាយទៅកាន់ Yuna
Yuna នៅស្ងៀមជាមួយទឹកមុខស្រងេះស្រងោចជាខ្លាំង អារម្មណ៍ត្រូវបានគេបរិសេធវាពិតជាពិបាកទទួលយកណាស់
"Hmm....ខ្ញុំគួរតែដកថយហើយ ទោះបី ខ្ញុំខំយ៉ាងណាក៏ខ្ញុំមិនអាចយកឈ្នះម្នាក់ដែលតែងនៅក្នុងបេះដូងបងនោះដែរ" Yuna sighed
"ហាស? អីគេ?"
"កុំមកធ្វើអត់ដឹង ឬក៏ បងអត់ដែលសួរខ្លួនឯងទេ...?"
"បងមានចិត្តលើ Hyunsuk hyung ត្រូវអត់? បងតែងតែនិយាយពីគាត់រហូត ទោះប្រធានបទនោះមិនទាក់ទងគាត់ក៏ដោយ បងនៅតែចាំសារពីគាត់ ទោះគាត់មិនខ្វល់ពីបង កាយវិការបងទៅលើគាត់តែងតែមើលទៅស្និតស្នាលដូចគូរស្នេហ៍ ទាំងតែបងមិនចឹងដាក់ខ្ញុំទាល់តែសោះ"
"បងសាកសួរខ្លួនឯងមើល បងតែងតែចង់នៅក្បែរគាត់មែនអត់? បងនឹកគាត់ ពេលអត់សូវបានជួបគាត់ បងបានអារម្មណ៍មិនស្ងប់ ពេលគាត់មិនតបនឹងបង បងតែងតែគិតពីគាត់ បងដែលមានអារម្មណ៍ប្រចណ្ឌពេលឃើញគាត់ស្និតជាមួយអ្នកផ្សេងអត់"Jihoon គិតមួយសន្ទុះធំ...
ចម្លើយទៅលើសំណួរទាំងនេះ គឺសុទ្ធតែ ត្រូវ និង ពិតមែន...
Jihoon មិនមែនមិនដែលសួរខ្លួនឯងនោះទេ គេធ្លាប់ដាក់សំណួរសួរខ្លួនឯងតាំងពី Hyunsuk មិនទាន់មានទំនាក់ទំនងជាមួយ Yoshi ម៉្លេះ តែភាពស្ទាក់ស្ទើររបស់ Jihoon... គេគិតថា ពួកគេជាមិត្តភក្តិគ្នាយូរណាស់ហើយ សុខៗគេបែរជាមានអារម្មណ៍ទាំងនេះទៅលើមិត្តភក្តិខ្លួន បើគេសារភាព តើមិត្តភាពនោះនឹងទៅជាយ៉ាងណា បើ Hyunsuk មិនបានគិតដូចគេ មិនមានអារម្មណ៍ដូចគេ Hyunsuk នឹងស្អប់គេទេ គេនឹងត្រូវនៅកាន់តែនៅឆ្ងាយពី Hyunsuk មែនទេ គេសុខចិត្តនៅបែបនេះ ស្រឡាញ់កាន់តែខ្លាំង គេខ្លាចបាត់បង់កាន់តែខ្លាំង Jihoon សម្រេចថាមិនសាកល្បង ធ្វើឲ្យ Hyunsuk ធ្លាក់ក្នុងដៃប្រុសជប៉ុន ខូចចិត្តជាច្រើនដង 'បើគេក្លាហាន Hyunsuk ជារបស់គេវិញ Hyunsuk នឹងមិនបាច់ខូចចិត្តបែបនេះនោះទេ' គេដឹងច្បាស់ថាកាយវិការរបស់គេ ភាពស្និតស្នាលរបស់គេ ប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតស្នេហា hyunsuk និង yoshi ទាំងដែល Hyunsuk មិនរុញច្រានគេ ឬបន្ទោសគេទាល់តែសោះទៀតនោះ Jihoon កាន់តែបានចិត្ត សេចក្តីស្រឡាញ់ធ្វើឲ្យគេមានភាពអត្មានិយម...

YOU ARE READING
Just Friends [ HOONSUK ]
Fanfiction"សុំទោសដែលខ្ញុំដើរហួសដែនខណ្ឌ" - JIHOON BXB CHOI HYUNSUK X PARK JIHOON