1

795 41 0
                                    

សម្លេងភ្លេងបន្លឺខ្លាំង ជាមួយភ្លើងជាច្រើនពណ៌លោតតាមចង្វាក់ បុរសនារីរីករាយរាំលេងជាមួយភាពស្រវឹងស្រាងៗ អ្នកខ្លះកាន់កែវ អ្នកខ្លះកាន់ចង្កេះដៃគូរបស់ខ្លួនរេរាំ បើក្រលេកមកមើលកន្លែងអង្គុយវិញ យើងឃើញអ្នកខ្លះមកជាគូរអង្គុយគៀកកើយគ្នាយ៉ាងស្និតស្នាល អ្នកខ្លះក៏មកជាក្រុមមិត្តភក្តិ ៤-៥ នាក់ ក្រេបសូរា រំសាយទុក្ខកន្វល់។ ក្រុមកំលោះសង្ហា ៣ នាក់ទើបតែដើរចូលមកដល់បានទាក់ភ្នែកទាំងបុរសទាំងនារីៗព្រោងព្រៀង ដោយពួកគេមាន style  ផ្លែកៗពីគ្នា។
កំលោះទី១ ការស្លៀកពាក់បែប college boyfriends denim set អាវក្រៅចំហរ បង្ហាញអាវយឺតសពីក្នុងសមល្មមនឹងរូបរាងរបស់គេ កម្ពស់ប្រហែល ១៧៨សម ទឹកមុខស្រស់ស្រាយ ពង្រាយស្នាមញញឹមរបស់គេទៅអ្នកគ្រប់គ្នា។ កំលោះម្នាក់នេះឈ្មោះ ថា Jaehyuk កំពូលញ៉ែមិនរើសមុខ មិនរើសភេទ។
កំលោះទី២ ម្នាក់នេះខ្ពស់ស្រឡះតែម្តងខ្ទង់១៨០+ សម សក់ពណ៌ត្នោតវែងទឹករលោក អាវសរមូរដៃ ចំហឡេវ ២គ្រាប់រំលិចទ្រូងបន្តិច ខោសាច់ក្រណាត់ពណ៌ប្រផេះក្រម៉ៅជាមួយស្បែកជើងប៉ាតាទឹកមុខស្មើរ មិនចាប់អារម្មណ៍នឹងក្រសែភ្នែកជាច្រីនកំពុងសម្លឹងមកគេសោះឡើយ។ ម្នាក់នេះគឺក្មេងជាងគេក្នុងចំណោមកំលោះទាំង៣ គេឈ្មោះ Haruto ទើបតែមកពីប្រទេសជប៉ុន ក្រោយចប់វិទ្យាល័យ។
កំលោះទី ៣ មានមាឌតូចជាងគេ តែក៏លិចថ្លូផងដែរជាមួយ សក់short blond របស់គេ designers jeans និង អាវយឺតដៃវែង បន្ថែមជាមួយ stylish vest អមជាមួយ គ្រឿង accessories ជាច្រើនដូចជា ខ្សែក២-៣ តង់ ក្រវិល ២ តង់សងខាង នៅលើ vest ក៏មានក្រលាស់ ជាច្រើនដែលពាក់ព័ន្ធនឹងចំណូលចិត្តរបស់គេ ទឹកមុខរបស់កំលោះសង្ហារម្នាក់នេះ មិនស្រស់បោះឡាយ ដូចជាមានទុក្ខកង្វល់នៅក្នុងចិត្តជាច្រើនមិនអាចដោះស្រាយបាន។ គេមានឈ្មោះថា Hyunsuk, fashionista of the group។
ពួកគេបានសំដៅទៅរកតុអង្គុយ ហើយក៏ហៅស្រាប៉ុន្នានដបមកផងដែរ។
"Hyunsuk hyung, Jihoon hyung អត់មកទេហ៎?" Haruto សួរ
"Hm... គេថា គេរាង late តិចហើយ ព្រោះត្រូវបង្រៀនគួរបន្ថែមដល់សិស្សប្អូនម្នាក់" Hyunsuk ឆ្លើយ
"អរ...!" Haruto សម្លឹងទៅកាន់ hyunsuk មើលទៅគួរឲ្យបារម្ភ ដោយកំលោះមាឌតូចមិននិយាយស្តីអ្វីសោះ កាន់កែវស្រា លើកដាច់ជាច្រើនកែវ ទាំងដែលម្នាក់នេះតែងតែជាមិត្តម្នាក់ដែលបង្កនូវបរិយាកាយកាន់តែសប្បាយជាសព្វរយដងជាមួយវោហារសព្វរបស់គេ
Haruto មិនបង្អង់ឆ្ងល់យូរ ក៏សួរឡើង "ហើយបងឯងកើតអីមើលទៅដូចជា sad ម៉្លេះ?"
Hyunsuk សញ្ចឹងគិត អារម្មណ៍មិននៅនឹងខ្លួន
ឃើញដូច្នេះ Haruto ក៏អង្រួនស្មារ Hyunsuk ថ្នមៗ ហើយសួរម្តងទៀត
"hyung! អត់អីណាហី?"
Hyunsuk ភ្ញាក់បន្តិច បម្រុងនឹងហាឆ្លើយ Jaehyuk ក៏បាននិយាយកាត់ Hyunsuk "គាត់ប្រាកដជាមានរឿងជាមួយ Yoshi ទៀតហើយ"
Haruto មើលទៅកាន់ Jaehyuk ហើយបែរមកមើល Hyunsuk វិញជាមួយទឹកមុខពរពេញដោយចម្ងល់
Hyunsuk ក្រោយលឺពាក្យ Jaehyuk ហើយ ក៏ដកដង្ហើមធំ អោនមើលកែវស្រាខ្លួនបម្រុងនឹងលើកផឹក ស្រាប់តែមានដៃមួយដែលធំជាង Hyunsuk បន្តិចមកឆក់កែវនោះពីដៃHyunsuk ម្ចាស់ដៃនោះក៏បានបន្លឺសម្លេងខ្លួនផងដែរ
"Hyung!!!មិចផឹកចោលញុំចឹង?"
Hyunsuk roll his eyes  🙄 ហើយងើយទៅមើលម្ចាស់សម្លេងនោះ មិនភ្ញាក់ផ្អើលអ្វីនោះទេ ព្រោះ Hyunsuk ស្គាល់សម្លេងនេះច្បាស់ណាស់
" yaaaa! PARK JIHOON! មិចមិនចេះកម្មង់ខ្លួនឯងទេអី? ហើយអាណាភ្លឺទៅចាំឯងនោះ បើ late ម្ល៉េះៗ មើលម៉ោងប៉ុន្នានហើយ?! គេរៀបទៅវិញឡូវហើយ" -Hyunsuk សម្លក់ទៅកាន់ Jihoon ដែលនៅឈរនៅឡើយកំពុងផឹកស្រាពីកែវរបស់ Hyunsuk
Jihoon ទំលាក់កែវចុះលើតុវិញ រួចអង្គុយជិត Hyunsuk
Jihoon ពេបមាត់ ហើយមើលទៅ Hyunsuk ជាមួយ Puppy eyes របស់គេ Hyunsuk បែរមុខចេញ ធ្វើជាមិនខ្វល់ពីបុរសសង្ហា មាឌមាំដែលកំពុងអង្គុយយ៉ាងគៀកខ្លួន គ្មានសល់គម្លាតបន្តិតសោះ
Jihoon ឃើញថា Hyunsuk មិនខ្វល់នឹងខ្លួន គេបានលុកដៃទាំងសងខាងទៅអោប Hyunsuk ពីចំហៀង ហើយផ្អែកក្បាលទៅលើស្មា Hyunsuk
"សុំទោសផង hyung, ញុំប្រញាប់ដែរ តែផ្លូវមកទីនេះស្ទះខ្លាំងណាស់ កុំខឹងអីណា" Jihoon ងាកក្បាលទៅមើលមុខ Hyunsuk ពេលនេះមុខ Jihoon នៅជិតថ្តាល់ Hyunsuk មែនទែន ដែល Hyunsuk អាចមានអារម្មណ៍ថាខ្យល់ដង្ហើមរបស់ Jihoon មកប៉ះលើថ្តាល់ខ្លួន
Hyunsuk រៀបនឹងរុញ Jihoon ចេញ ស្រាប់តែ  Jaehyuk និយាយឡើង
" Jihoon hyung, យើងក៏នៅមានវត្តមាននៅទីនេះដែរណា៎! មើលឃើញពួកខ្ញុំអត់ហ្នឹង?" Jaehyuk side eyed at Jihoon ហើយងាកទៅ Haruto
Jihoon ងើបចេញពី Hyunsuk ហើយញញឹមយ៉ាងរាក់ទាក់ទៅកាន់ Haruto និង Jaehyuk
"ឃើញតាស៎ ប្អូនៗសំណព្វចិត្តបង"
Haruto និង Jaehyuk ព្រឺសម្បុរ នៅពេលលឺពាក្យផ្អែមពី Jihoon ពួកគេមិនទំលាប់នឹងពាក្យទាំងនោះទេ...
ក្នុងរង្វង់មិត្តនេះ Jihoon ប្រៀបដូចជាបងប្រុសម្នាក់ដែលនឹងការពារគ្រប់គ្នា ប្រសិនអ្នកណាចង់ប៉ះនរណាម្នាក់ក្នុងក្រុម គឺត្រូវឆ្លងឲ្យផុតកំលោះសង្ហា សាច់ដុំធំៗ ម្នាក់នេះសិន ស្តាប់ទៅក៏ដឹងបុរសម្នាក់នេះខ្លាំង និង ក្លាហានប៉ុណ្ណាដែរ
តែ... ចម្លែកអី ឲ្យតែនៅជិត Hyunsuk Jihoon តែងតែប្រែក្លាយ ជាក្មេងបៀមដៃ ទន់ឆ្អឹង ខ្លួនអស់លំនឹង ដៃមរមាយញឹកដូចមឹកប្រលែងភ្លើង
Hyunsuk ជាមនុស្សបើកចិត្តទូលាយ មិនចេះប្រកាន់ច្រើនទេ mommy of the group គេមិនដែលឆ្ងល់លើទង្វើរបស់ Jihoon នោះទេ ឬមួយគេទំលាប់ជាមួយនឹងការប៉ះសាច់នឹងសាច់នេះទៅហើយ (i mean skin-ship or physical touch) ពួកគេស្នឹតនឹងគ្នាតាំងពីថ្នាក់បឋមមកម្ល៉េះ
Haruto បង្វែរមករកប្រធានបទរបស់ hyunsuk វិញ ព្រោះគេនៅមិនទាន់បាត់ឆ្ងល់នៅឡើយ
"Hyunsuk hyung, បងអាចនិយាយបញ្ហាបងឲ្យយើងស្តាប់បានណា ប្រហែលពួកយើងអាចជួយបានណា"
"ហ្នឹងហើយ ទោះជួយមិនបាន យ៉ាងណាក៏បាននិយាយឲ្យបានធូរទ្រូងដែរ" Jaehyuk បន្ទរពីក្រោយ
"មានរឿងអី?" -Jihoon មិនដឹងពីដើមហេតុ សួរជាមួយទឹកមុខបារម្ភផង ឆ្ងល់ផង





—————————
Since this is my very first story i intend to wrote, Pls cmt what u don't like, i will try to avoid and correct in the future <3

Just Friends [ HOONSUK ]Where stories live. Discover now