ពេលពួកគេចេញពីកន្លែងញុំាអី Jihoon បានប្រទះឃើញហាងការ៉េមមួយនៅជាប់នោះ គេក៏អូសដៃ Hyunsuk ចូលទៅហាងការ៉េមនោះ
ការ៉េមជាច្រើនរសជាតិ ច្រើនជម្រើសតម្រាបគ្នាជាជួរ តែ Jihoon បានប្រទាក់ភ្នែកគេជាមួយរសជាតិ mint choco ដែលគេចូលចិត្ត តែមួយគត់ យ៉ាងត្រេកអរ
"បងចង់បានរសជាតិអី?" Jihoon សួរ Hyunsuk
"អត់ញុំាទេ ឆ្អែតហើយ"
"បងដែលលឺគេនិយាយថា "It's always a space left for a dessert" អត់? បងសាកញុំា mint choco ice-cream អី?"
"រសជាតិដូចថ្នាំដុសធ្មេញហ្នឹងមែន?"
"ហេ?! អត់ទេ! សាកសិនទៅ អត់សាកម៉េចដឹង"
"អត់ទេ! បងយករសជាតិ strawberry វិញ"
'Lame flavor' -Jihoon thought
" ok ok ..." Jihoon បោះបង់ការបញ្ចុះបញ្ចូលរបស់គេ
———
Hyunsuk មិនបានចាប់អារម្មណ៍នោះទេថា jihoon កាន់ដៃគេជាប់រហូតដល់ពេលត្រូវយកការ៉េមពីអ្នកលក់ទើបគេប្រលែងដៃ Hyunsuk"ខ្ញុំនាំបងទៅកន្លែងមួយទៀត"
"ទៅណាទៀត យប់កាន់តែជ្រៅហើយ"
"មកសិនមក ខ្ញុំនៅជាមួយសោះ បងខ្លាចអី"
មិនទាន់បានប្រកែកទៀតផង ក៏ត្រូវ អូសដៃឆ្លងផ្លូវទៅម្ខាងទៀតបាត់ទៅហើយ
ពួកគេដើរបាន២-៣ម៉ែត្រ ក៏មានផ្លូវជណ្តើរមួយចុះទៅខាងក្រោម ពួកគេចុះទៅតាមកាំជណ្តើរនោះ មកដល់សួនមួយដែលជាប់ទៅនឹងទន្លេលាតសន្ធឹង ទីនេះមានសភាពស្ងប់ស្ងាត់ មិនមានមនុស្សម្នាក់ឡើយ ដោយសារតែយប់ណាស់ទៅហើយ ពន្លឺក៏បានមកតែពីព្រះចន្ទ និង ផ្កាយរះត្រាបត្រាពេញផ្ទៃមេឃតែប៉ុណ្ណោះ...
Jihoon និង Hyunsuk បានមកអង្គុយនៅបង់មួយ នៅជិតបង្កាន់ដៃដែលព័ន្ធជុំវិញទន្លេនោះ ពួកគេអង្គុយមើលទៅលើផ្ទៃមេឃដ៏ស្រឡះសំបូរទៅដោយដួងតារាយ៉ាងស្ងៀមស្ងាត់ លឺតែសម្លេងទឹកទន្លេ អាកាសធាតុប្រែចុះត្រដាក់ ខ្យល់ក៏ចាប់ផ្តើមធ្លាក់ ខ្លួនពួកគេទាំងពីរក៏ខិតកាន់តែជិតគ្នា
"បងរងារអត់? ម៉េចយើងភ្លេចយកអាវក្រៅមកទាំងពីរនាក់ចឹង?"
"ធ្វើម៉េចបើយើងឡេឡឺទាំងពីរនាក់ចឹង"
"ហាហាហា"
Jihoon ងាកមករក Hyunsuk គេគយគន់មើលវង់ភ័ក្រមួយនេះមិនដែលណាយ ពីកែវភ្នែកមូលៗងើយមើលមកកាន់គេ ចុះមកច្រមុះដ៏តូចសាកសមឥតទាស់ រហូតដល់បបូរមាត់ដ៏ទាក់ទាញ...
"ថី?" Hyunsuk ខាំបបូរមាត់របស់ខ្លួនទាំងមិនខ្លួន ពេលគេឃើញ Jihoon សម្លឹងមកបបូរមាត់គេមិនដាក់ភ្នែក
"អឺ... មិត្តភក្តិគ្នា គេថើបគ្នាបានអត់?"
"សួរសំណួរឆ្កួតអីហ្នឹង... មិត្តក្បាលឯងអី ថើបគ្នាបាន"
"ចឹង យើងផ្តាច់ទំនាក់ទំនងមិត្តភក្តិរបស់យើងចោលទៅចឹង"
និយាយចប់ Jihoon បានទាញ Hyunsuk ចូលមកជិតមុខគេ បបូរមាត់ពួកគេក៏ជួបគ្នា Jihoon ចាប់ផ្តើមបឺតជញ្ជក់លើបបូរមាត់ Hyunsuk ថ្មមៗមួយៗ គេលេងខ្វល់ពីអ្វីទាំងអស់ ពេលនេះគេកំពុងរវល់ភ្លក់រសជាតិបបូរមាត់ដ៏ផ្អែមល្មួតដែលគេធ្លាប់ប៉ងយូរមកហើយ
Hyunsuk ដូចជាតាមមិនចង់ទាន់ស្ថានការណ៍ បេះដូងគេលោតខុសចង្វាក់ តើមានរឿងអ្វីកើតឡើង ប៉ុន្តែគេគ្រាន់ដឹងថាការថើបពី Jihoon ពិតជាផ្អែមល្អែមថ្នាក់ថ្មមមកលើគេជាខ្លាំង ធ្វើឲ្យ Hyunsuk បានធ្វើការឆ្លើយតបនឹងការថើបមួយនោះវិញយ៉ាងសុីចង្វាក់គ្នា តែការឆ្លើយតបរបស់ Hyunsuk ធ្វើឲ្យ Jihoon ភ្ញាក់ផ្អើលហើយសន្និដ្ឋានថាពួកគេទាំងពីរស្ថិតក្នុងខ្សែបន្ទាត់តែមួយ គេញញឹមហើយបន្តការថើបតែលើកនេះគេបានប្រើអណ្តាតរបស់គេឲ្យចូលទៅប្រលែងលេងជាមួយអណ្តាត Hyunsuk យ៉ាងរោលរាល Hyunsuk បានទទួលរសជាតិ mint choco ពីអណ្តាត Jihoon
'Mint-choco is actually a good flavor... i never know it's this good'- Hyunsuk thought
ដៃ Jihoon បានចាប់អង្អែលលើភ្លៅ Hyunsuk អូសចុះឡើងៗ រហូតមកដល់ក្រោមអាវ ប៉ះលើសាច់ចង្កេះ Hyunsuk ខ្លួនរបស់ពួកគេកើនកម្តៅលែងទទួលដឹងនូវខ្យល់បក់មកដ៏ត្រជាក់ទៀតហើយ
Hyunsuk ព្យាយាមរុញដៃ Jihoon ចេញ ពេលគេភ្ងាក់ខ្លួនថាពួកគេកំពុងនៅទីសាធារណៈនៅឡើយ គេបានខាំបបូរមាត់ Jihoon បន្តិចឲ្យគេថយមួយភ្លេតសិន ពួកគេរកខ្យល់ដកដង្ហើមរាងខ្លួន
"ឈប់... និយាយគ្នាសិន មានន័យថាម៉េច"
"ខ្ញុំលែងចង់ធ្វើជាមិត្តនឹងបងទៀតហើយ ខ្ញុំត្រូវការបង ខ្ញុំចង់បានបងជាកម្មសិទ្ធរបស់ខ្ញុំម្នាក់គត់ ខ្ញុំអត់ចង់ឲ្យបងធ្លាក់ក្នុងដៃអ្នកផ្សេងម្តងទៀតនោះទេ"
"ម្តងទៀត?"
"ខ្ញុំបានដឹងខ្លួនថាខ្ញុំលង់ស្រឡាញ់បងតាំងពីមុនបងស្គាល់ ម៉្លេះ តែខ្ញុំកំសាកមិនហ៊ានប្រាប់បង ខ្ញុំខ្លាចបងគេចពីខ្ញុំ ខ្ញុំខ្លាចលេងបាននៅក្បែរបង ទាំងមិនបានសាកល្បង ពេលបងមានសង្សារ ខ្ញុំពិបាកទទួលយកណាស់ លើកនេះខ្ញុំជំនះភាពកំសាករបស់ខ្លួន សង្ឃឹមថាបងនឹងទទួលយកខ្ញុំ បងមានចិត្តលើខ្ញុំដូចខ្ញុំមានចិត្តលើបងទេ?" Jihoon កាន់ដៃ Hyunsuk យ៉ាងណែន
Hyunsuk មិនដឹងគួរទទួលយកព័ត៌មានទាំងនេះដោយរបៀបណា
'តាំងពីដើមមក ខ្ញុំមិនបានយល់ច្រឡំទេ? ខ្ញុំមិនបានស្រឡាញ់គេម្នាក់ឯងទេ...? ពួកយើងសុទ្ធតែជាមនុស្សកំសាកដូចគ្នាទេ...' -
"ឯងនិយាយពិតមែន? អត់បានលេងសើចនឹងបងទេ"
"អត់លេងសើចទេ"
Hyunsuk ពិតមិនចង់ជឿ សឹងគិតថានេះជាយល់សប្តិ ទឹកភ្នែកគេស្រក់ទាំងមិនដឹងខ្លួន
"មកពីខ្ញុំមែន បង កុំយំអី បងបដិសេធខ្ញុំក៏បានដែរ មិនអីទេ កុំយំអីណា" Jihoon ស្រឡាំងកាំង ពេលគេឃើញទឹកភ្នែក Hyunsuk គេយកដៃទៅជូតទឹកភ្នែកដែលដានលើថ្តាល់ អង្អែលលើថ្តាល់នោះថ្មមៗ
"ឯងដឹងទេ បងគិតថាបងស្រឡាញ់ឯងតែម្នាក់ឯងរហូតមក បងតែងតែព្យាយាមគេចពីឯងព្រោះបងមិនចង់លង់កាន់តែជ្រៅ"
"ចឹងបើខ្ញុំមិនសារភាពប្រាប់បងមុនទេ បងនឹងរត់ចោលខ្ញុំលេងជួបខ្ញុំ ទៀតហើយមែន"
"ប្រហែលហើយ"
"ខ្ញុំសម្រេចចិត្តត្រូវហើយចឹង"
" ខ្ញុំស្រឡាញ់បងណាស់ ឈប់គេចពីខ្ញុំទៀតណា"
"បងស្រឡាញ់ឯងខ្លាំងជាងឯងស្រឡាញ់បងទៀតហ៎រ"
Hyunsuk ផ្តល់ស្នាមថើបមួយទៅលើថ្តាល់ Jihoon រួចគេមើលទៅមុខ Jihoon ដែលកំពុងពេបមករកគេ
"បងថើបលើនេះវិញបានទេ" Jihoon ចង្អុលទៅលើបបូរមាត់គេ
"អត់ទេ..."
"ណា ណាបងណា"
"..."
Jihoon អោនមកគៀកមុខ Hyunsuk
Hyunsuk តែងតែចិត្តទន់ចំពោះ Jihoon គេគ្រាន់តែចង់ផ្តិតមាត់គេលើមាត់ Jihoon បន្តិចប៉ុណ្នោះ តែ Jihoon បានចាប់ខាំបបូរមាត់បន្តការថើបនោះឲ្យកាន់តែយូរជាងអ្វីដែរគេគិតទុក
"យើងទៅផ្ទះវិញសិនអី យប់ជ្រៅហើយណា" Hyunsuk រុញ Jihoon ចេញបន្តិច
"ចឹងមានន័យថាយើងបន្តរឿងដែលសេសសល់ពេលទៅដល់ផ្ទះ
មែនទេ?" Jihoon មើលមក Hyunsuk ចុះក្រោម ឡើងលើ
Hyunsuk មានអារម្មណ៍ថាចំហាយក្តៅភាយចេញមុខគេ គេងើបចេញពី Jihoon យ៉ាងលឿន
"បងមិនទាន់ឆ្លើយផង ចង់ទៅណា" Jihoon រត់ទៅតាម Hyunsuk ហើយគៀកស្មារយ៉ាងស្អិតរមួត គេបានខ្សឹបដាក់ត្រចៀក Hyunsuk
"យើងធ្វើវានៅក្នុងឡានក៏បាន..."
"PARK JIHOON ធ្វើចិត្តឯងឲ្យស្ងប់សិនបានទេ" Hyunsuk អុកកែងដៃគេទៅលើពោះ Jihoon
"បងគួរឲ្យស្រឡាញ់ចឹង ឲ្យខ្ញុំទ្រាំយ៉ាងម៉េចបានទៅ" Jihoon left a quick peck on Hyunsuk's cheek—————-
EndI know i ended it rashly and im sorry for that 🥲
I will give extra scene if i could
![](https://img.wattpad.com/cover/339021507-288-k14943.jpg)
YOU ARE READING
Just Friends [ HOONSUK ]
Fanfiction"សុំទោសដែលខ្ញុំដើរហួសដែនខណ្ឌ" - JIHOON BXB CHOI HYUNSUK X PARK JIHOON