@ភូមិគ្រឹះPark
Jayបានត្រឡប់មកផ្ទះរបស់ខ្លួនវិញទាំងមិននិយាយអ្វីទាំងអស់ ក្នុងចិត្តគេកំពុងគិតថាតើក្មេងម្នាក់នោះជាអ្នកណាទៅហេតុអ្វីបានជាមើលទៅSunghoon ហាក់ដូចជាចាប់អារម្មណ៍គេម៉្លេះ?
Jayដើរចូលក្នុងផ្ទះខ្លួនទាំងគ្មានព្រលឹងក្នុងខ្លួនសោះ គេនៅមិនអស់ចិត្តរឿងមុននេះនៅឡើយ គេពិតជាចង់ដឹងខ្លាំងណាស់ថាក្មេងម្នាក់នោះជាអ្នកណាទៅ?
អ្នកស្រីPark ដែលអង្គុយនៅសាឡុងបន្ទប់ទទួលភ្ញៀវ បន្ទាប់ពីលឺសម្លេងឡានហើយគាត់ក៏ចេញមកមើលថានរណាមក ប៉ុន្តែពេលចេញមកឃើញថាជាJay គាត់ញញឹមទើបសួរ
" កូនមកវិញហើយហេ៎? "អ្នកស្រីPark សួរទៅកាន់កូនប្រុសទាំងញញឹម
" . . . "គ្មានសម្លេងឆ្លើយតប ព្រោះថាJay គេមិនបានស្ដាប់សំណួរគាត់ឡើយ
អ្នកស្រីPark ក៏ទម្លាក់ទឹកមុខទាំងបារម្ភ គាត់ដើរមកជិតJay រួចចាប់ដៃគេមកកាន់ទាំងបារម្ភជាខ្លាំង
" Jongseong "អ្នកស្រីPark ក្ដាប់ដៃJay រួចក៏ហៅឈ្មោះកូនប្រុសទាំងសម្លេងស្រទន់
" បាទ? "Jayភ្ញាក់ព្រើតពេលម៉ាក់គេចាប់ដៃគេ គេមើលទៅគាត់ រួចក៏ឆ្លើយពេលគាត់ហៅ
" កូនមានរឿងអ្វីមែនទេ?ហេតុអ្វីបានជាភ្លឹកៗបែបនេះអញ្ចឹង? "អ្នកស្រីPark សួរទាំងបារម្ភ ចំណែកដៃក្ដាប់ដៃJay ជាប់ កែវភ្នែកបង្កប់ដោយសេចក្ដីព្រួយ បារម្ភជាពន់ពេក
" កូន..កូនមិនបានកើតអីទេ "Jayគ្រវីក្បាលឆ្លើយ តបទៅគាត់ទាំងកុហកមិនសម
អ្នកស្រីPark លឺJay និយាយបែបនេះហើយ គាត់គ្រវីក្បាលបញ្ជាក់ថាគាត់មិនជឿ ទើបគាត់បន្តសួរ
" កុំកុហកម៉ាក់Jongseong!!តើកូនមានបញ្ហាអីទៅ ហេតុអ្វីបានជាមិនប្រាប់ម៉ាក់? "អ្នកស្រីPark
" កូន..កូនពិតជាគ្មានមែន "Jayព្យាយាមនិយាយទាំងគេចមុខពីម៉ាក់របស់គេ
អ្នកស្រីPark ឃើញបែបនេះកាន់តែពិបាកចិត្ត កូនរបស់គាត់មិនដែលបែបនេះទេ តើគេមានបញ្ហាអីទៅបានជានិយាយប្រាប់គាត់ជាម្ដាយមិនបាន?
" ហុឹម~ម៉ែដោះថាអ្នកស្រីនិងអ្នកប្រុសតូចទៅអង្គុយ និយាយគ្នាវិញទៅល្អទេ? "ម៉ែដោះនៅជិតនោះឃើញ ស្ថានភាពមិនសូវល្អប៉ុន្មាន គាត់ក៏និយាយឡើង
YOU ARE READING
The Pain💔
Short Storyគឺជារឿងរ៉ាវដែលនិយាយអំពីក្ដីស្រឡាញ់របស់មនុស្សប្រុសម្នាក់ដែលបានលង់ស្រឡាញ់ទៅកាន់មនុស្សម្នាក់ទៀត ដោយអ្នកម្ខាងទៀតមិនបានចាប់អារម្មណ៍ឬស្រឡាញ់គេវិញទេ ផ្ទុយទៅវិញមនុស្សម្ខាងទៀតបែរជាទុកគេត្រឹមមិត្ត ក៏ព្រោះតែអ្នកម្ខាងទៀតបានលង់ស្រឡាញ់អ្នកដទៃទៀត។ ⚠️Warning⚠️ សាច់...