The Pain💔 Part 15✨

261 32 9
                                    

@ល្ងាចឡើង

មេឃចាប់ផ្តើមបាត់ពន្លឺ មនុស្សម្នាក៏នាំគ្នាត្រឡប់ចូល ផ្ទះសម្បែងគ្រប់ៗគ្នា ប្លែកអីតែកម្លោះSunghoon បែរជាធ្វើខ្លួនឡើងឡូយដើម្បីចេញក្រៅ

“ កូនចង់ទៅណាទៀតហើយឬSunghoon? ” សម្លេងស្រួយស្រទន់ ប៉ុន្តែកំណាចស្រដីឡើងពេលដែលឃើញកម្លោះសង្ហាររៀបនឹងចេញទៅក្រៅ

“ កូនទៅខាងក្រៅណាម៉ាក់ ”Sunghoonទុចដំណើរ រួចក៏បកមកតបអ្នកជាម្ដាយទាំងញញឹមយកចិត្ត

“ ទៅទៀតហើយហេ៎?មួយថ្ងៃៗកូនគិតតែចេញក្រៅបែបនេះ តើមានគិតថានៅផ្ទះមួយថ្ងៃទេ? ”អ្នកស្រីក៏និយាយទាំងទឹកមុខកាច និងខឹងផ្សំគ្នា

“ ពុទ្ធោម៉ាក់!!មួយអាទិត្យកូនចេញ3 ថ្ងៃសោះ ម៉ាក់ក៏រអ៊ូរអីរអ៊ូរម៉្លេះ? ”Sunghoonតបគាត់វិញដោយមុខស្អុយប៉ែ

“ មួយអាទិត្យ3 ថ្ងៃហើយកូនគិតថាតិចទៀតមែនទេ Sunghoon? ”អ្នកស្រីPark

“ ត្រូវហើយម៉ាក់ ម្យ៉ាងទៀតកូនក៏មានណាត់ជាមួយមិត្តប៉ុណ្ណោះ ”Sunghoonតបដោយលើកហេតុផលមកកុហកអ្នកជាម្ដាយ

“ ប្រាកដទេថាណាត់ជាមួយមិត្ត? ”អ្នកស្រីPark សួរទាំងទឹកមុខប្រាកដប្រជា

“ បាទ ប្រាកដណាស់ម៉ាក់ ”Sunghoonតបវិញធម្មតា ព្រោះគេទម្លាប់នឹងម៉ាក់គេហើយ

“ ទៅចុះ ប៉ុន្តែកុំមកផ្ទះយប់ពេក ”អ្នកស្រីPark

“ បាទ អរគុណអ្នកម៉ាក់ ”គេថាទាំងសប្បាយចិត្ត គេអោបម៉ាក់គេរួចទើបដើរចេញទៅ

Sunghoon ដើរមកដល់ឡានក៏ឮសម្លេងសារលោតមក គេក៏ចុចចូលមើល ព្រោះដឹងមុនហើយថាជាមិត្តគេ

                         GAY BESTIE✨

RIKI🥟
« Hyung!!ដើរលេងហី?:( »Ni-ki

JAKEU🍬
« អត់!!បងបបួលពេលថ្ងៃម៉េចមិនទៅជាមួយបង? »

RIKI🥟
« ទើបនឹកឃើញចង់ㅠㅠ »

JAKEU🍬
« ឥឡូវទៅម្នាក់ឯងទៅ »

RIKI🥟
« Hyung ចិត្តអាក្រក់ ខ្ញុំបបួលអ្នកផ្សេងក៏បាន »

WONIE🍭
« យើងក៏មិនទៅដែរ ”

RIKI🥟
« យើងមិនបានបបួលឯង »

WONIE🍭
« គ្រាន់តែប្រាប់មុនទេ »

HEESEUNG🍝
« មានរឿងអីក្មេងៗ? »

The Pain💔Where stories live. Discover now