ប្រភេទរឿង: រ៉ូម៉េនទិច, កំប្លែង, សោកសៅ, ប្រចណ្ឌ,
ការឈឺចាប់,(Alpha Omega)@ផ្ដើមរឿង
ផ្ដើមរឿងដំបូងនិយាយអំពីបុរសសង្ហារកញ្ញាៗគ្រប់រូប ប៉ងប្រាថ្នាគ្រប់គ្នាគឺ Park Sunghoon ដែលត្រូវជាតួឯកប្រុស(Alpha) ក្នុងរឿងនេះកំពុងតែអង្គុយ លេងឥតប្រយោជន៍ ក៏ព្រោះតែពេលនេះជាថ្ងៃដំបូងនៃជីវិតនិស្សិតឆ្នាំទី3 របស់គេ
" អ៎េ~Heeseung!ហ្អែងគិតមើលៗថ្ងៃដំបូងអញ្ចឹងមានOmegaស្អាតៗច្រើនអត់ហា៎? "Sunghoon ដែលជាមិត្តរបស់Heeseung បានបន្លឺឡើងខណៈភ្នែកទាំងគូរបស់គេកំពុងរំពៃមើលទៅកាន់សិស្សជាច្រើន
" ហ្អែងមកសួរអញហ្នឹងអញដឹងមែន?"Heeseung តបវិញដោយសម្លក់មុខមិត្តរបស់គេដូចចង់សីុសាច់អញ្ចឹង
" យី!អានេះគ្រាន់តែឲ្យវាសាកគិតសោះ មកសម្លក់ឯងអីណាកាចម៉េសហ្អែង "Sunghoonក៏បន្លឺឡើង ម្ដងទៀតទាំងសម្លក់Heeseung វិញម្ដង គ្រាន់តែសាកឲ្យស្រម៉ៃសោះ មកថាឲ្យគេដែរអាងតែស្លូតㅠㅠ
" អឺ, បើហ្អែងមកឲ្យអញសាកទាយហ្នឹង ធ្វើមើលតែអញហ្នឹងគ្រូទាយ "Heeseungតបវិញដោយសម្លក់ គ្នាទៅវិញទៅមក មិនឲ្យចាញ់គ្នាប៉ុន្មានទេ
" ហ្អែងមិនមែនគ្រូទាយហ្នឹងបានឲ្យសាកទាយហា៎ បើគ្រូទាយហ្មងចាំបាច់សាកដែរ "Sunghoonតប គេបង្វិលភ្នែកមួយជុំ ព្រោះតែជ្រេញចរិតមិត្តទូរទស្សន៍នៅហ្នឹងមុខគេនេះឯង
" អឺ,បើមិនមែនគ្រូទាយផង អញទាយម៉េចដឹងទៅ " Heeseungតបទាំងបង្វិលភ្នែកមួយជុំដែរ ព្រោះតែធុញហ្នឹងមិត្តនៅហ្នឹងមុខគេ
" ហ៎ួយ!បានហើយថ្លង់ណាស់ "Jakeដែលត្រូវជាមិត្តអង្គុយក្បែរនោះក៏សម្រេចចិត្តនិយាយកាត់ក៏ព្រោះតែថ្លង់នឹងការប្រកែកគ្នាគ្មានបានការរបស់ពួកគេពេក
" មែនតា៎!ជួបគ្នាពេលណាក៏ឈ្លោះគ្នាដែរ ថ្លង់សឹងស្លាប់ទៅហើយ "Sunooក៏លូកមាត់ ហើយសម្លក់អ្នកទាំងពីរឆ្លាស់គ្នា
" កុំមកសម្លក់ខ្វះភ្នែកចោលឥឡូវ "Sunghoonក៏ ថាឲ្យSunoo ដែលSunooបានសម្លក់មុខរបស់គេ
" បើខ្លាំងចូលមកវៃគ្នាមួយស្មើ "Sunooក៏មិនណយ គេស្រដីឡើងទាំងមួលដៃអាវហើយញាក់ចិញ្ចើមឌឺ Sunghoon
YOU ARE READING
The Pain💔
Contoគឺជារឿងរ៉ាវដែលនិយាយអំពីក្ដីស្រឡាញ់របស់មនុស្សប្រុសម្នាក់ដែលបានលង់ស្រឡាញ់ទៅកាន់មនុស្សម្នាក់ទៀត ដោយអ្នកម្ខាងទៀតមិនបានចាប់អារម្មណ៍ឬស្រឡាញ់គេវិញទេ ផ្ទុយទៅវិញមនុស្សម្ខាងទៀតបែរជាទុកគេត្រឹមមិត្ត ក៏ព្រោះតែអ្នកម្ខាងទៀតបានលង់ស្រឡាញ់អ្នកដទៃទៀត។ ⚠️Warning⚠️ សាច់...