@3ថ្ងៃក្រោយមក
បន្ទាប់ពីថ្ងៃនោះមកJay និង Sunghoon គឺមិនសូវស្និទ្ធស្នាលគ្នាដូចមុនទៀតទេ ពួកគេសឹងតែមិនមើលមុខគ្នា ឬនិយាយរកគ្នាតែម្ដង ពេលខ្លះបើម្ខាងទៀតចង់នៅក្បែរឬនិយាយជាមួយ គឺអ្នកម្ខាងទៀតដើរគេចតែម្ដង
ថ្ងៃនេះក៏ដូចរាល់ដង ពួកគេមករៀនធម្មតា ហើយក៏នៅអង្គុយលេងនិងជជែកគ្នាសិន មុននឹងទៅផ្ទះរៀងៗខ្លួននោះ
“ ហុឺយ~ធុញថប់ណាស់ ”Jakeស្រដីឡើងទាំងមុខជូរ ប៉ុន្មានថ្ងៃនេះពួកគេហត់ណាស់ត្រូវធ្វើកិច្ចការស្រាវជ្រាវផង កិច្ចការក្រុមផង ហើយនៅរៀនត្រៀម ប្រឡងទៀត សឹងតែរកពេលសម្រាកគ្មាន
“ ដូចគ្នាទេហា៎!!ហត់សឹងស្លាប់ប៉ុន្មានថ្ងៃនេះ ”Sunoo និយាយតប Jake ដោយដកដង្ហើមខ្សាក
“ ដូចតែគ្នានឹង!!យើងរកពេលដេកឱ្យស្រួលភ្នែកមិន បានផងហា៎ ”Heeseungបន្ទោរពីក្រោយថែមម្នាក់ ទៀត ទាំងមុខជូរដូចគ្នា
“ រអ៊ូរច្រើនណាស់ បើពិបាកអញ្ចឹងមករៀនធ្វើស្អី ដេកផ្ទះវិញទៅល្អជាង ”Sunghoonថាឱ្យ3នាក់ទៀតដោយទើសចិត្ត មិនដឹងរអ៊ូរស្អីណាស់ណាទេ
“ ហ៎ូ~ធ្វើមើលតែខ្លួនឯងល្អណាស់ទៅអញ្ចឹង ”Jake តបវិញដោយធ្វើត្រាប់តាមSunghoon និងសម្លក់ Sunghoon ផងដែរ
“ មែនហើយ~ខ្លួនឯងគេចមិនចូលរៀនផងមិននិយាយ ” Sunooថាទាំងសម្លក់សម្លឹងSunghoon បែបជ្រេញពេញទំហឹងតែម្ដងហើយ
“ ទោះយើងគេចមិនចូលរៀន ប៉ុន្តែយើងមិនរអ៊ូរច្រើនដូចជាពួកឯងទេ ”Sunghoonតបវិញដោយក្ដោបដៃចូលគ្នា រួចផ្អែកខ្លួននឹងបង់ ធ្វើចរិតCool
“ យ៉ាងហោចណាស់ យើងក៏ចូលរៀនគ្រាន់បើជាងហ្អែងដែរ ”Heeseungតបវិញ ដោយធ្វើត្រាប់តាម Sunghoon អញ្ចឹង
“ ពួកឯងចូលរៀនខាតតែពេលអត់ប្រយោជន៍ដដែលទេ ចូលហើយដេកអញ្ចឹងនោះ ”Sunghoonបន្ត ដោយលើកពាក្យមកនិយាយឌឺបន្ត
“ ហុឺ~Hyung កំពុងតែថាឱ្យ Ni-kiដៃគូរ ដៃកង់ របស់Hyung ហើយ ”Jungwonក៏ស្រាប់តែលូកមាត់ពេលដែលឮ Sunghoon និយាយអញ្ចឹង និយាយចុះនិយាយឡើងដូចកំពុងដៀលNi-ki ខ្លាំងណាស់ ទាំងមិនចូលរៀន ទាំងចូលរៀនដេក
YOU ARE READING
The Pain💔
Short Storyគឺជារឿងរ៉ាវដែលនិយាយអំពីក្ដីស្រឡាញ់របស់មនុស្សប្រុសម្នាក់ដែលបានលង់ស្រឡាញ់ទៅកាន់មនុស្សម្នាក់ទៀត ដោយអ្នកម្ខាងទៀតមិនបានចាប់អារម្មណ៍ឬស្រឡាញ់គេវិញទេ ផ្ទុយទៅវិញមនុស្សម្ខាងទៀតបែរជាទុកគេត្រឹមមិត្ត ក៏ព្រោះតែអ្នកម្ខាងទៀតបានលង់ស្រឡាញ់អ្នកដទៃទៀត។ ⚠️Warning⚠️ សាច់...