The Pain💔 Part 16✨

327 37 11
                                    

@ស្អែកឡើង

ព្រឹកថ្ងៃថ្មីបានចូលមកដល់ Jay ដែលកំពុងគេងលង់ លក់នោះក៏បានដឹងខ្លួនឡើងទាំងមានអារម្មណ៍ថាឈឺខ្លួនខុសធម្មតា

ត្របកភ្នែកស្ដើងចាប់បកឡើងថ្នមៗ ទាំងដឹងដល់អារម្មណ៍ឈឺក្បាលនិងខ្លួនព្រមគ្នា ភ្នែកក៏សម្លឹងមើលពិដានបន្ទប់រួចក៏ងើបខ្លួនតិចៗទាំងមានអារម្មណ៍ថាវិលមុខ និងមិនស្រួលខ្លួន

“ ហេតុអ្វីក៏ឈឺខ្លួនខ្លាំងម៉្លេះថ្ងៃនេះ? ”Jayរអ៊ូរង៉ូវម្នាក់ឯងទាំងអារម្មណ៍មិនស្រួល គេព្យាយាមក្រោកអង្គុយយឺតៗទាំងទ្រក្បាល រួចគេក៏ចាប់ផ្ដើមចុកទ្រូងម្ដង គេចុកកន្លែងបេះដូងតែម្ដងហាក់ដូចជាMate របស់គេកំពុងមានរឿងអីអញ្ចឹង

“ យើងមិនដែលឈឺបែបនេះទេ ម៉េចក៏ចុកទ្រូងម៉្លេះ?” Jayសួរខ្លួនឯងទាំងឆ្ងល់ដោយសារអាការៈខុសធម្មតារបស់ខ្លួន បន្ទាប់ពីនិយាយបែបនេះភ្លាម ហាក់ដូចមានញាណអ្វីម្យ៉ាងបានបង្ហាញអារម្មណ៍ប្រាប់ថាគេកំពុងតែឈឺចាប់

“ តើOmegaរបស់យើងខុសពីធម្មតាមែនទេ? ”Jay បន្តសួរខ្លួនឯងទាំងមិនអស់ចិត្ត ស្ថិតក្នុងការគិតដ៏សែនអង្លង់អន្លោច ប៉ុន្តែក៏មានសម្លេងបានដាស់ស្មារតី

តុក~តុក~“ អ្នកប្រុសតូច ភ្ញាក់ឬនៅ? ”នារីវ័យកណ្ដាលម្នាក់សួរទាំងគួរសម

“ ខ្ញុំភ្ញាក់ហើយ! ”Jayឆ្លើយតបទាំងសម្លេងស្អកៗ ព្រោះតែគេមានអារម្មណ៍ថាមិនស្រួលខ្លួនសោះ

“ បើអញ្ចឹងអ្នកប្រុសប្រញាប់ចុះទៅពិសារអាហារផង លោកប្រុសធំនិងអ្នកស្រីធំចាំអ្នកប្រុសចុះទៅ ”នារីជា អ្នកបម្រើក៏បន្តនិយាយ

“ អ្ហឹម~ប្រាប់អោយពួកគាត់ពិសារមុនទៅ ខ្ញុំមិនឃ្លានទេ ”Jayតបវិញទាំងសម្លេងស្អកដដែល

“ ចា៎~អ្នកប្រុស ”និយាយចប់នាងក៏ចុះទៅវិញចំណែកJay ក៏ដាក់ខ្លួនគេង ប៉ុន្តែដៃក៏ទាញទូរស័ព្ទយកមកចុចទៅអ្នកណាមិនដឹង

@In call

“ Hey~Jay?ឯងមានការអីទាំងព្រឹកនឹង ”Heeseung និយាយទាំងងុលៗ ព្រោះមនុស្សកំពុងដេក

“ ឯងជួយសុំច្បាប់សាស្ត្រាចារ្យផងថាយើងមិនបានទៅរៀនទេ ”Jayតបវិញទាំងបិទភ្នែកសង្ងំគេង

You've reached the end of published parts.

⏰ Last updated: Jul 12 ⏰

Add this story to your Library to get notified about new parts!

The Pain💔Where stories live. Discover now