@ថ្ងៃត្រង់
បន្ទាប់ពីគេងអស់យ៉ាងយូរ Jayក៏ក្រោកឡើងទាំងឈឺក្បាលនិងអស់កម្លាំង ថ្វីត្បិតតែគេបានសម្រាកមែន ប៉ុន្តែគេមិនទាន់បានញុាំអាហារតាំងតែពីព្រឹកមកម៉្លេះ បែបនេះហើយទើបធ្វើឱ្យគេអស់កម្លាំង
Jayបានបម្រាស់ខ្លួនតិចៗហើយក៏ងើបទាំងគ្មានកម្លាំងនិងឈឺខ្លួន ព្រោះតែគេមិនបានគេងលើគ្រែស្រួលបួលទេ គេគេងលើការ៉ូប៉ុណ្ណោះ
ក្រោយដឹងថាខ្លួនគេងអស់យ៉ាងច្រើនម៉ោង Jayក៏ទាញទូរស័ព្ទក្បែរនោះមកមើលម៉ោងឃើញថាម៉ោង 12ថ្ងៃត្រង់ទៅហើយ ខ្លួនគេក៏ស្រវាងើបទាំងត្រដាបត្រដួសព្រោះគ្មានកម្លាំង ខំប្រឹងយោងអត្មាទៅងូតទឹកចេញនឹងអាលប្រញាប់ទៅរៀន
20នាទីក្រោយ Jayក៏បានងូតទឹកហើយស្រួលបួល រួចក៏ដើរចេញមកដោយពាក់អាវឃុំ និងមានកូនកន្សែងជូតសក់សើមតិចៗនិងដើរមកអង្គុយមកតុសម្អាងរបស់គេ គេសម្ងួតសក់រួចលាប Sunscreen ដើម្បីការពារស្បែកមុខ
បន្ទាប់មកគេរៀបចំខ្លួនដោយស្លៀកពាក់សម្លៀកបំពាក់ធម្មតាៗ តាមចរិតរបស់គេជាមួយស្បែកជើងប៉ាត់តាពណ៌ខ្មៅ រួចក៏ចុះទៅខាងក្រោមដើម្បីញុាំអាហារថ្ងៃត្រង់
@បន្ទប់អាហារ
Jayដើរចូលមករួចក៏ចូលទីនោះឃើញថាទាំងប៉ាម៉ាក់របស់គេកំពុងបរិភោគអាហារនៅឡើយទេ
“ Aww~ភ្ញាក់ហើយឬកូន ”អ្នកស្រីPark និយាយពេលឃើញកូនប្រុសបណ្តូលចិត្តដើរចូលមក
“ បាទអ្នកម៉ាក់!!ចុះម៉េចបានជាអ្នកទាំងពីរមិនទាន់ពិសារបាយទៀតអញ្ចឹង? ”Jayញញឹមតបគាត់ រួចក៏ចោទសួរវិញ ព្រោះថាប៉ាម៉ាក់របស់គេមិនទាន់ពិសារអាហារដូចជាចាំអ្នកណាម្នាក់អញ្ចឹង
“ គឺប៉ារបស់កូនគាត់មិនហូប គាត់ចាំកូនញុាំជុំគ្នានឹងណា៎ ”អ្នកស្រីPark ក៏តបJay ទាំងសើចតិចៗព្រោះ ចរិតប្ដីរបស់គាត់ អញ្ចឹងបានជាJay កាត់តាមគាត់បែបនេះ រឹងដូចគ្នា
Jayពេលលឺម៉ាក់គេនិយាយបែបនេះក៏រៀងភ្ញាក់ដែរ គេសើចតិចៗបែបខ្មាស់ រួចក៏តបគាត់
“ អ៎ូ~កូនសុំទោសដែលឱ្យលោកប៉ាចាំយូរ ថ្ងៃក្រោយបើកូននៅយូរបែបនេះលោកប៉ាពិសារមុនទៅ លោកប៉ាត្រូវទៅក្រុមហ៊ុនផងមិនបាច់ចាំកូនទេ ”Jay តបគាត់វិញ ថែមទាំងនិយាយយ៉ាងវែងប្រាប់គាត់ផង
![](https://img.wattpad.com/cover/329873121-288-k742151.jpg)
YOU ARE READING
The Pain💔
Historia Cortaគឺជារឿងរ៉ាវដែលនិយាយអំពីក្ដីស្រឡាញ់របស់មនុស្សប្រុសម្នាក់ដែលបានលង់ស្រឡាញ់ទៅកាន់មនុស្សម្នាក់ទៀត ដោយអ្នកម្ខាងទៀតមិនបានចាប់អារម្មណ៍ឬស្រឡាញ់គេវិញទេ ផ្ទុយទៅវិញមនុស្សម្ខាងទៀតបែរជាទុកគេត្រឹមមិត្ត ក៏ព្រោះតែអ្នកម្ខាងទៀតបានលង់ស្រឡាញ់អ្នកដទៃទៀត។ ⚠️Warning⚠️ សាច់...