@2សប្ដាហ៍ក្រោយ
ធ្មេចបើកៗរយៈពេល2 សប្ដាហ៍ក៏បានរំលងទៅយ៉ាងលឿន ចំណែកទំនាក់ទំនងរបស់Sunghoon និង Jay ក៏មិនមានឧបសគ្គអ្វីដែរ គ្រាន់តែពួកគេមិនសូវបាននៅជាមួយគ្នាដូចកាលមុនប៉ុណ្ណោះ
@សកលវិទ្យាល័យ
និស្សិតគ្រប់គ្នាកំពុងតែមមាញឹកនឹងការងាររបស់ខ្លួន រៀងៗខ្លួន មិនខុសគ្នានោះទេ ក្រុមបុរសសង្ហាេរទាំង7 របស់យើងក៏កំពុងមមាញឹកផងដែរ
" ហ៎ួយ!!មិនដឹងស្អីៗខ្លះទេ រញ៉េរញ៉ៃណាស់ "Sunoo រអ៊ូឡើងខណៈពេលភ្នែកកំពុងមើលទៅកាន់អេក្រង់ Computer ដើម្បីធ្វើកិច្ចការងារក្រុមរបស់ពួកគេ ដែលសាស្រ្តាចារ្យបានដាក់ឱ្យ
" កុំរអ៊ូច្រើនពេកធ្វើទៅ ផ្នែកយើងច្រើនជាងឯងផង យើងមិនរអ៊ូ "Jakeតបតែមាត់ទេ ប៉ុន្តែភ្នែកកំពុងពិនិត្យមើលកិច្ចការរបស់ពួកគេ
" សំណាងដែរដែលយើងបានក្រុមគេអ្នកចេះ គេចាត់ចែងឱ្យយើងធ្វើផ្នែកស្រួល គិតទៅជីវិតមានន័យណាស់ "Heeseung និយាយទាំងសប្បាយចិត្ត ហើយអូសទូរស័ព្ទដៃលេង គេធ្វើកិច្ចការក្រុមគេរួចហើយ ព្រោះថាគ្រូបានចាត់ចែងឱ្យគេ ប៉ះចំក្រុមល្អអញ្ចឹងអ្នកទាំងនោះប្រាកដចេះរ៉ាប់រងហើយ
" បិទមាត់ឯងទៅHeeseung មិនបាច់មកអួតនោះទេ "Jakeមិនថាតែមាត់ឡើយ គេងាកទៅសម្លក់ Heeseung ឡើងចង់សីុសាច់អញ្ចឹង
" មានទាស់ខុសអី យើងគ្រាន់តែអួតនូវជីវិតដ៏សែនមានន័យរបស់យើងប៉ុណ្ណោះ "Heeseung ញាក់ស្មារបស់គេ ទាំងតបសម្ដីJake បញ្ជាក់ពីអ្វីដែលគេចង់និយាយ
" តាមពិតទៅមកពីឯងគ្មានប្រយោជន៍ទេដឹង បានជាគេដាក់ឱ្យធ្វើផ្នែកស្រួលៗនោះ "Jakeតបទៅវិញទាំង និយាយសម្ដីស៊កសៀត កុំឱ្យHeeseung ពូកែអួត
" មកពីយើងមានសមត្ថភាពទៅវិញទេ យើងព្រមទាំងបានពាក្យសរសើរពីសិស្សច្បងទៀតផង " Heeseung តប Jake ទាំងអួតខ្លួន
" បានតែអួតទេដឹង "Jakeសើចចុងមាត់ របៀបចង់ថាឱ្យHeeaeung ចំណែកអ្នកខាងនោះក៏ឆាល់មកតែម្ដងដូចកប៉ាល់ភ្លើងអញ្ចឹង
" បើចង់និយាយ និយាយឱ្យច្បាស់ៗមកកុំមកខ្សឹប ខ្សៀវលាក់លៀម "Heeseungនិយាយ
![](https://img.wattpad.com/cover/329873121-288-k742151.jpg)
YOU ARE READING
The Pain💔
Historia Cortaគឺជារឿងរ៉ាវដែលនិយាយអំពីក្ដីស្រឡាញ់របស់មនុស្សប្រុសម្នាក់ដែលបានលង់ស្រឡាញ់ទៅកាន់មនុស្សម្នាក់ទៀត ដោយអ្នកម្ខាងទៀតមិនបានចាប់អារម្មណ៍ឬស្រឡាញ់គេវិញទេ ផ្ទុយទៅវិញមនុស្សម្ខាងទៀតបែរជាទុកគេត្រឹមមិត្ត ក៏ព្រោះតែអ្នកម្ខាងទៀតបានលង់ស្រឡាញ់អ្នកដទៃទៀត។ ⚠️Warning⚠️ សាច់...