The Pain💔Part 2✨

213 27 17
                                    

@ចេញពីរៀន✨

វេលានេះសិស្សគ្រប់គ្នាកំពុងតែនាំគ្នារៀបចំសម្ភារៈចេញពីសាលាដើម្បីទៅផ្ទះគ្រប់ៗគ្នាខ្លះក៏ជិះឡាន ខ្លះទៀតក៏ជិះម៉ូតូឬកង់ជាដើម

ក្រឡេកមើលទៅលោកបងទាំង5នាក់ ដែលរៀនឆ្នាំទី3នោះក៏មិនខុសពីគេដែរ ពួកគេកំពុងនាំគ្នារៀបចំសម្ភារៈបណ្ដើរ និយាយគ្នាបណ្ដើរ

“ សម្រេចថា, ចេញពីនេះទៅ ពួកយើងទៅញុាំអីជុំគ្នាអត់? ”Jakeសួរឡើង ព្រោះពួកគេម្នាក់ៗម្ដងនិយាយអញ្ចេះ ម្ដងនិយាយអញ្ចុះ

“ អឺ, មានអីយើងទៅ ចុះពួកហ្អែង ”Sunghoon តប Jake ហើយក៏ងាកសួរមិត្តប៉ុន្មានអ្នកទៀត

“ យើងក៏ទៅដែរ ”Heeseungតបសំណួរដោយដៃរៀបចំសម្ភារៈដដែល

“ យើងដូចគ្នា, ពួកយើងខានញុាំបាយជុំគ្នាបែបនេះយូរហើយ ”Sunooតបសំណួររួច គេក៏និយាយបន្តទាំងសប្បាយចិិត្តចំពោះរឿងមិនទាន់កើត

“ ហ្អែងនិយាយក៏ត្រូវដែរ ពួកយើងខានមានពេលបែបនេះយូរហើយ ”Sunghoonតបដោយងក់ក្បាលយល់ស្របសម្ដីSunoo

“ ប៉ុន្តែយើងប្រហែលមិនបានទៅទេ យើងបានសន្យាជាមួយJungwon ហើយថាទៅទិញនំឲ្យគេ ”Jay ពោលឡើង ដំបូងគេក៏សប្បាយចិត្តដែរ ប៉ុន្តែពេលគេនឹកឃើញថាគេបានសន្យាជាមួយJungwon កាល ពីព្រឹកមិញគេក៏បានធ្លាក់ទឹកមុខបន្តិច

“ គ្មានបញ្ហាទេ នៅពេលដែលទិញនំហើយពួកយើងទៅញុាំទៅ ណាមួយយើងអាចបបួលពួកគេទៅញុាំជុំគ្នាផង ”Jakeនិយាយឡើង គ្រប់គ្នាក៏ស្របតាមគំនិតគេ

“ បែបនេះក៏ល្អ Jakeឯងគ្រាន់បើដែរតើ ”Jayថារួចក៏ញាក់ចិញ្ចើមដាក់Jake របៀបថា I'm proud of you បែបនេះ

“ អឺ, យើងឆ្លាតអញ្ចឹងហើយ ”Jakeតបវិញដោយញាក់ចិញ្ចើម Jayគ្រាន់តែឮJake អួតបែបនេះ គេបង្វិលភ្នែកគេមួយជុំព្រោះតែជ្រេញ

ពួកគេនិយាយគ្នារួចរាល់អស់ហើយ ក៏នាំគ្នាដើរទៅអាគារសិស្សឆ្នាំទី2 ដោយមានការហ៊ោរកញ្ច្រាវផង ខ្លះរត់មករកពួកគេផង អ្នកណាមិនស្គាល់លោកបងទាំង5 នាក់នេះនោះ?

ដើរមកដល់អាគារសិស្សឆ្នាំទី2 រួច ពួកគេក៏ដើរទៅអង្គុយនៅបង់មួយកន្លែងសិនដើម្បីចាំNi-ki និង Jungwon

The Pain💔Where stories live. Discover now